មកទល់ពេលបច្ចុប្បន្ននេះ កម្រមិនមាននរណាម្នាក់មិនមានបញ្ហាឈឺក្រពះខ្លាំងណាស់ ដូចជា ក្រពះរលាក ក្រពះសម្បូរជាតិអាស៊ីតជាដើម អាចបង្កជាផលប៉ះពាល់ខ្លាំងដល់សុខភាពនាំឱ្យចុកឆ្អល់ រាករុស ពិបាកក្នុងការរំលាយអាហារឡើងមក។
ដូច្នេះបើក្រុមភេសជ្ជៈ២មុខនេះ ញុំាត្រូវពេលត្រូវវេលា អាចជួយបញ្ហាក្រពះ និងជំងឺផ្សេងៗជាច្រើនទៀត នេះបើយោងតាមរយៈគេហទំព័រ healthline.com
១.តែបៃតង
- ជំងឺមហារីកក្រពះ៖ ចំពោះជំងឺមហារីកក្រពះ តាមការសិក្សាធំមួយបានឱ្យដឹង ការផឹកទឹកតែបៃតង៥ពែងក្នុង១ថ្ងៃ អាចជួយការពារនិងកាត់បន្ថយហានិភ័យនៃការរងគ្រោះ ដោយសារជំងឺមហារីកក្រពះ ដែលជាប្រភេទជំងឺគ្រោះថ្នាក់មួយ នាពេលបច្ចុប្បន្ននេះ។
-ជំងឺគាំងបេះដូង ៖ តាមការសិក្សាចំនួន៩ផ្សេងក៏បានសិក្សារកឃើញដែរថា ផឹកទឹកតែបៃតង១ទៅ៣ពែងក្នុង១ថ្ងៃឃើញថា មានភាពថយចុះនៃហានិភ័យ ជំងឺដាច់សរសៃឈាមបេះដូង និងជំងឺគាំងបេះដូងដែលជា ឃាត់ករសម្ងាត់សម្លាប់អ្នក មួយពព្រិចភ្នែកបើមិនប្រយ័ត្ន។
-ជំងឺមហារីកក្រពេញប្រូស្តាត៖ សម្រាប់បុរសជំងឺមហារីកក្រពេញប្រូស្តាតគឺប្រឈមខ្លាំង។ ការផឹកតែបៃតងក្ដៅៗ៥ពែងក្នុង១ថ្ងៃហានិភ័យប្រឈមជំងឺមហារីកក្រពេញប្រូស្តាតទាបជាងអ្នកមិនបានផឹក។
២.ទឹកដូង
ប្រសិនបើអ្នកមានបញ្ហាក្រពះជាប្រចាំដូចជា ឈឺក្រពះ រំលាយអាហារមិនល្អ និងលើសជាតិអាស៊ីតជាដើម ការទទួលទានទឹកដូងជាប្រចាំ អាចជួយបានច្រើន។ ដោយសារតែវាសម្បូរទៅដោយជាតិសរសៃ ប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ និងកាបូអ៊ីដ្រាត។ មិនតែប៉ុណ្ណោះ ទឹកដូងគឺជាប្រភពដ៏សម្បូរបែបនៃម៉ាញេស្យូម ទង់ដែង ជាតិដែក និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលសុទ្ធតែមានអត្ថប្រយោជន៍ក្នុងការកែលម្អសុខភាពរំលាយអាហារ។
អត្ថបទដោយ៖ ប៉ែត ធីតា