អ្នកកើតជំងឺបេះដូងអាចបណ្តាលមកពីកត្តាខ្លះ ដូចជាខ្លាញ់ស្ទុះសរសៃឈាម និងសម្ពាធសរសៃឈាម។ ពេលវាប៉ះនឹងអារម្មណ៍ខឹងមួយឆាវ សរសៃឈាមអ្នកនឹងកើនឡើង នាំឱ្យគាំងបេះដូងលឿនបំផុតក្នុងការឆក់ជីវិត។ បើអ្នកធ្វើតាមទម្លាប់ពីការណែនាំរបស់លោកគ្រូ សែត លីម ជាម្ចាស់ក្លឹប Bong Lim Fitness និងគ្រូហាត់ប្រាណជាច្រើនឆ្នាំមកហើយ។
លោកគ្រូ សែត លីម បានប្រាប់ថា អ្នកមានបញ្ហាបេះដូងអាចបណ្តាលមកពីអាហារប្រជាជនខ្មែរយើងចូលចិត្តហូបរសជាតិប្រៃផ្អែម និងខ្លាញ់ជាម្ហូបឆាឬចៀនច្រើនពេក វាធ្វើឱ្យកើនខ្លាញ់តាមសរសៃឈាមបេះដូង។ បើបងប្អូនខ្មែរយើងគ្រាន់តែចំណាយពេលខ្លះ ហាត់ប្រាណ ជំងឺបេះដូងកម្រកើតណាស់។ ព្រោះការហាត់ប្រាណហ្នឹង ជួយកាត់ជាតិខ្លាញ់ពេញរាងកាយ និងឱ្យចរន្តឈាមដើរស្រួល”។ សម្តីលោកគ្រូស្របតាមលោកស្រី Julie Corliss ជានាយកនិពន្ធនៅ Health.harvard មានប្រសាសន៍ថា ការធ្វើលំហាត់ប្រាណរាងកាយធ្វើឱ្យមានការផ្លាស់ប្តូរខ្លាញ់នៅក្នុងសរសៃឈាម សាច់ដុំ មេតាប៉ូលីស និងខួរក្បាល។ ហើយរួមទាំងជួយឱ្យសុខភាពបេះដូងកាន់តែប្រសើរឡើង។
អ្នកមានបញ្ហាធំជាងគេជាក្រុមមនុស្សធាត់។ ពួកគាត់សម្បូរខ្លាញ់ក្នុងរាងកាយលើសកម្រិត វាឆាប់បង្កហានិភ័យដល់បេះដូង។ លោកគ្រូ សែត លីម បានប្រាប់ថា អ្នកធាត់ បើគាត់ចង់ស្រកគីឡូអាហារណាដែលមានជាតិខ្លាញ់កាត់បន្ថយឱ្យច្រើន ហើយឱ្យគាត់ប្តូរមកហូបអាហារប្រភេទដូចជា ស្ងោរបន្លែ ហូបបន្លែឆៅ មានសាឡាត ការ៉ុត...ឬបន្លែចម្រុះពណ៌និងប្រភេទសាច់វិញ មានសាច់ត្រី សាច់មាន់ ពេលគាត់ហូបប្រភេទនេះ ខ្លាញ់អត់កើនទេ ហើយវាស្រកគីឡូទៅវិញ។ ការពិត ពេលគាត់ព្យាយាមហូបបន្លែ និងសាច់គ្មានជាតិខ្លាញ់ ឬកុំហូបផ្អែមពេក ត្រឹមមួយសប្តាហ៍ ប្រភេទអាហារហ្នឹងមានវាថាមពលល្អដល់សុខភាពបេះដូង និងរាងកាយខ្លាំងណាស់។
ទម្លាប់ល្អបន្ថែមគឺការគេងនេះឯង។ តាមលោកគ្រូ លីម ណែនាំនោះ ចូរគេងឱ្យបានគ្រប់គ្រាន់ ដើម្បីសុខភាពបេះដូងយើងផលិតឈាមបានល្អបញ្ចូនទៅកាន់ពេញរាងកាយតែម្តង។ មិនត្រឹមតែប៉ុណ្ណោះទេ ការគេងគឺផ្សារជាប់នឹងខួរក្បាល និងធ្វើឱ្យយើងមានកម្លាំងថាមពលឡើងវិញ។ ជាពិសេសពេលយើងក្រោកពីដេក គួរតែផឹកទឹកមួយកែវ វាជួយឱ្យអារម្មណ៍យើងស្រួលក្នុងខ្លួនផងដែរ៕ លោក សែត លីម លេខទូរស៍ព្ទ៖092756674 <0314550000
អត្ថបទដោយ៖ ទ្រ សុភាព