ជំងឺ
វេជ្ជបណ្ឌិតប្រាប់! របបអាហារគួរញុំា& ចៀសវាង ដើម្បីការពារកើតក្រួសក្នុងតម្រងនោម
Thida Pet
October 9 2023
3.6 K views

ជំងឺក្រូសក្នុងតម្រងនោមគឺជាការកើតឡើងនៃការកកផ្តុំគ្នានៃសារធាតុរ៉ែក្នុងទឹកនោម (ដូចជាកាល់ស្យូម អុកសាឡាត ផូស្វាត ម៉ាញេស្យូម ជាដើម។ ល។ កំណកសារធាតរ៉ែទាំងនោះវានឹងកើនទំហំបន្តិចម្តងៗ រហូតក្លាយទៅជាក្រួសក្នុងតម្រងនោម។

នៅប្រទេសកម្ពុជា ជម្ងឺក្រួសក្នុងតម្រងនោមគឺជាជំងឺនេះដែលជួបប្រទះញឹកជាប់ជាងគេបំផុតក្នុងចំណោមជំងឺតម្រងនោមផ្សេងៗដ៏ទៃទៀត។ នេះបើយោងតាមរយៈកិច្ចសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត ឡាំ កោវិន ឯកទេសវះកាត់តម្រងនោម បានបញ្ចប់ការសិក្សាពីប្រទេសបារាំងនាយកគ្លីមនិក Phnom Penh Urology Clinic

។ លោកវេជ្ជបណ្ឌិត បានរៀបរាប់ថាក្រួសក្នុងតម្រងនោមមានប្រភេទផ្សេងៗខុសៗគ្នាៗ តែប្រភេទក្រួសតម្រងនោមដែលជួបញឹកជាប់ជាងគេ គឺជាក្រួសដែលកើតមានឡើងដោយកាល់ស្យូមអុកសាឡាត។ ជំងឺក្រូសក្នុងតម្រងនោមបង្កមកពីមូលហេតុច្រើនយ៉ាងមិនមែនមានតែកត្តារបបអាហារតែម្យ៉ាងនោះទេ។

ខាងក្រោមនេះជាកត្តាធំៗមួយចំនួនដែលបង្កអោយកើតក្រូសក្នុងតម្រងនោម៖

១-កត្តារបបអារហារ៖ 

  ក-ការញុំាអាហារដែលប្រៃខ្លាំង វាបណ្តាលអោយខ្លួនយើងបញ្ចេញ សារធាតរ៉ែកាល់ស្យូម ទៅក្នុងទឹកនោមច្រើន រួចវានឹងមានប្រតិកម្មភ្ជាប់ជាមួយអុកសាឡាតក្នុងទឹកនោមបង្កើតបានជាក្រួសកាល់ស្យូមអុកសាឡាតក្នុងទឹកនោម។

   ខ-មួយវិញទៀត ការទទួលទាន សាច់ច្រើនក៏អាចបង្កើតជាក្រូសក្នុងតម្រងនោមប្រភេទអាស៊ីតអ៊ុយរិចផងដែរ។

    គ-បន្ថែមពីនេះអាហារដែលមានជាតិផ្អែមខ្លាំងញុំាប្រចាំធ្វើឱ្យអ្នកងាយនឹងធាត់ អ្នកធាត់ក៏ងាយនឹងការកើតគ្រួសតម្រងនោមដូចគ្នា។

    ឃ- ម្យ៉ាងវិញទៀតការដែលមិនសូវទទួលទាន អារហារដែលសំបូរកសារជាតិស៊ីត្រាតក៏ជាមូលហេតុមួយដែរ ព្រោះស៊ីត្រាតនេះអាចជួយការពារក្រួសក្នុងតម្រងនោមកុំឱ្យកើតមានឡើងដោយវាទៅភ្ជាប់ជាមួយកាលស្យូមដោយបង្កើតជាកាល់ស្យូមស៊ីត្រាត( មិនមែនក្រួស)។ ដូច្នេះវាបង្អាក់មិនអោយកាល់ស្យូមទៅភ្ជាប់ជាមួយអុកសាឡាត។ អាហារដែលសម្បូរស៊ីត្រាតមានដូចជា៖ ក្រុមផ្លែឈើប្រភេទក្រូចគ្រប់ប្រភេទ និង ផ្លែទទឹម។

    ង-ការពិសារទឹកតិច មិនគ្រប់គ្រាន់ជាមូលហេតុដែលសំខាន់ជាងគេដែលនាំឱ្យកើតក្រួសក្នុងតម្រងនោម។

២ -កក្តាអាកាសធាតុ៖ ប្រទេសដែលមានអាកាសធាតុក្ដៅដូចជា(អាស៊ីអាគ្នេយ៏ អាស៊ីខាងលិច អាស៊ីខាងត្បូង និង អារ៉ាប់…)ប្រឈមនឹងកើតក្រួសតម្រងនោមប្រហែល២០% ។ ហើយប្រសិនណាមិនសូវបានពិសារទឹកទៀត កាន់តែប្រឈមការខ្វះជាតិទឹកនៅក្នុងខ្លួន និងងាយបង្កជាក្រូសតម្រងនោម។

៣- កត្តាប្រវត្តិគ្រួសារ៖ សម្រាប់អ្នកដែលមានប្រវត្តិកើតជំងឺក្រួសក្នុងតម្រងនោមគាត់ក៏ប្រឈមជាមួយជំងឺនេះដូចគ្នា។ ដូច្នេះប្រសិនណាដឹងថាខ្លូនមានប្រវត្តិកើតមានជំងឺនេះគួរតែឧស្សាហ៍ពិនិត្យសុខភាព និងប្រយ័ត្នប្រយែងជាមួយរបបអាហារដែលញុំាជាប្រចាំថ្ងៃ។ 

៤-ជំងឺ ក្រះ-ពោះវៀន និងជម្ងឺតម្រងនោមមួយចំនួនអាចបង្កើនអត្រានៃការកើតក្រួសតម្រងនោមដែរ៖ ជម្ងឺទាំងនោះមានដូចជា៖

      ក-ការវះកាត់ក្រពះបែប gastric bypass, ជំងឺ ក្រោន(Crohn),...

      ខ- ជំងឺ Cystinuria (ស៊ីសស្ទិននុយរៀ), ជំងឺហាយភឺថាយរ៉យដីសសឹម(hyperthyroidism)។ 

      គ-មួយវិញទៀតអ្នកមានមេរោគក្នុងប្រព័ន្ធទឹកនោម អ្នកប្រើប្រាស់ថ្នាំពន្លូតកម្ពស់ជាដើម ក៏ប្រឈមជាមួយជំងឺក្រូសក្នុងតម្រងនោមផងដែរ។

 លោកវេជ្ជបណ្ឌិតបានរៀបរាប់បន្ដថា ការព្យាបាលជំងឺក្រូសក្នុងតម្រងនោមអោយជោគជ័យទាំងស្រុងវាអាស្រ័យលើការរួមចំណែករបស់គ្រូពេទ្យ និង អ្នកជំងឺផ្ទាល់។ មានន័យថា​ ក្រុមគ្រូពេទ្យអាចជួយបាន៥០%ប៉ុណ្ណោះ សម្រាប់៥០%ទៀតអាស្រ័យលើអ្នកជំងឺផ្ទាល់ក្នុងការផ្លាស់ប្ដូរឥរិយាបទនិងទម្លាប់ ក្នុងការរស់នៅ របបអារហារប្រចាំថ្ងៃរបស់គាត់។ ជាពិសេសត្រូវព្យាយាមហាត់ប្រាណរក្សារទម្ងន់ឱ្យល្អជាប្រចាំ(៣-៥ថ្ងៃក្នុង ១អាទិត្យ, ហាត់ម្តងយ៉ាងតិច ៣០-៤៥នាទី) ញុំាទឹកឱ្យបានគ្រប់គ្រាន់(ធ្វើយ៉ាងណាអោយនោមបាន ២ទៅ២,៥លីត្រក្នុង១ថ្ងៃ)។គួរកាត់បន្ថយញុំាអាហារប្រៃ-ផ្អែម និងកាត់បន្ថយសាច់សត្វផងដែរ ប្រសិនណាអ្នកចង់ការពារជំងឺក្រូសក្នុងតម្រងនោម និងចង់ការពារកុំឱ្យរើសឡើងវិញ។

ជាចុងក្រោយលោកវេជ្ជបណ្ឌិតបានរៀបរាប់ថាជំងឺក្រួសតម្រងនោមខ្លះមានសញ្ញាឱ្យដឹង ខ្លះទៀតមិនមានរោគសញ្ញាឱ្យដឹងនោះទេ។ តែប្រសិនបើទុកចោលមិនបានព្យាបាលបានត្រឹមត្រូវវាអាចបង្ករផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ដូចជា ការឆ្លងរោគចូលទៅក្នុងផ្លូវទឹកនោម ឬមេរោគចូលក្នុងឈាម ឬខ្សោយតម្រងនោម ឬអាចដល់ស្លាប់បាត់បង់ជីវិតក៏មានដែរ។ មួយវិញទៀតប្រសិនណាបងប្អូនមានបញ្ហាជំងឺណាមួយកុំភ្លេចទាក់ទងវេជ្ជបណ្ឌិតឡាំ កោវិន ផ្ទាល់ដើម្បីព្យាបាល បងប្អូនទាក់ទងទងនៅកាន់មន្ទីរពេទ្យផ្ទាល់បាន តាមរយៈហ្វេសបុកផេក Phnom Penh Urology Clinic

Kidney Stones: Symptoms, Diagnosis & Treatment - Urology Care Foundation

អត្ថបទដោយ៖ ប៉ែត ធីតា

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1263

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia