ព័ត៌មាន
សម្តេចហ៊ុន សែន៖ ពលរដ្ឋខ្មែរដែលចាក់វ៉ាក់សុំាង២ប្រភេទនេះ នឹងត្រូវចាក់ដូសទី៣បន្ថែមទៀត

នៅពេលព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុ១២ ដល់ ក្រោម១៨ឆ្នាំ។ ដោយឡែកនៅក្នុងកម្មវិធីនេះដែរ សម្តេចក៏បានបញ្ជាក់ច្បាស់ៗពីប្រភេទវ៉ាក់សាំងដែលត្រូវចាក់ជូនប្រជាពលរដ្ឋនៅដូសទី៣។

យោងតាមសម្ដេច ហ៊ុន សែន បានមានអនុសាសន៍ សម្រាប់បុគ្គលណាដែលបានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ និងវ៉ាក់សុំាងស៊ីណូហ្វាមដូសទី ១ និងទី ២ រួចហើយ បុគ្គលនោះនឹងត្រូវចាក់វ៉ាក់សាំង Astrazeneca បន្តទៀតនៅដូសទី៣។ ដោយឡែក ចំពោះបុគ្គលណាដែលបានចាក់វ៉ាក់សាំង  Astrazeneca ដូសទី១ និងទី ២ រួចហើយ បុគ្គលនោះនឹងត្រូវចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ និងវ៉ាក់សុំាងស៊ីណូហ្វាមនៅដូសទី៣។ 

ដូច្នេះ ឆ្លៀតក្នុងឱកាសនេះ សូមជម្រាបជាថ្មីថា បីទោះបីជា អ្នកទាំងអស់គ្នាបានចាក់វ៉ាក់សុំាងរួចក្ដី ប៉ុន្តែនៅតែបន្ថការពារខ្លួនដោយអនុវត្តនូវវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែនគឺ “៣កុំ និង៣ការពារ”!

‑ត្រូវអនុវត្ត វិធានការ ៣ការពារជាប់ជាប្រចាំ៖

១៖ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាកុល ឬអាកុលដែលឱ្យបានលើសពី២០ដង ក្នុងមួយថ្ងៃ។

២៖ត្រូវពាក់ម៉ាស់ ត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលក្អក កណ្ដាស់ ដោយប្រើម៉ាស់ ប្រើកែងដៃ ឬប្រើក្រដាសជូត មាត់ ហើយត្រូវបោះចោលក្នុងធុងសំរាមបិទជិតត្រឹមត្រូវ។

៣៖ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច ១.៥ ម៉ែត្រឡើង ទៅពីម្នាក់ទៅម្នាក់។

‑ត្រូវអនុវត្តវិធានការ ៣កុំ៖

១៖កុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ ឬការជួបជុំគ្នាច្រើន ឬពិធីដែលមានមនុស្សច្រើនពេក។

២៖កុំទៅកន្លែងដែលបិទជិតឈឹង មិនមានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។

៣៖កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកស្មាគ្នា នៅពេលជួបភ្ញៀវ ជាពិសេសនៅកន្លែងដែលមានមនុស្ស និយាយគ្នាច្រើន ហើយស្ថិតនៅជិតគ្នាពេក ហើយត្រូវប្រើវិធីសំពះគ្នាលើកដៃជាសញ្ញា ឬងក់ក្បាលជាដើម និងត្រូវរក្សាចម្ងាយពីគ្នាមួយម៉ែត្រកន្លះឡើងទៅ៕

អត្ថបទដោយ៖ ម៉ាង វិសិដ្ឋារតន៍

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#ព័ត៌មាន

ប្រយ័ត្នផង! ការពារកូនៗ ពីខ្យល់ពុល ឪពុកម្ដាយគ្រប់រូបត្រូវដឹងជាបន្ទាន់
Tror Sopheap
January 24 2025
3 K views

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
10.8 K views

#ព័ត៌មាន

ដំណឹងល្អ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតប្រកាសថា ពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចំនួន ២៥០នាក់
Tror Sopheap
January 10 2025
412 views

#ព័ត៌មាន

ដំណឹងសោកសៅ! អតីតប្រធានាធិបតីអាម៉េរិក ជីម មីខាលទ័រ បានទទួលមរណៈភាពក្នុងអាយុ ១០០ឆ្នាំ
Tror Sopheap
December 30 2024
104 views

#ព័ត៌មាន

កុំស្លន់ កុំខ្លាចពេក! មេរោគ Norovirus មិនបង្កផលប៉ះពាល់ខ្លាំងដល់ខ្មែរយើងទេ
Tror Sopheap
December 19 2024
281 views

#ព័ត៌មាន

ប្រយ័ត្នផង! មនុស្ស ៤ ក្រុមនេះ មានការប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
Tror Sopheap
December 12 2024
431 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
10.8 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4 K views

#ព័ត៌មាន

ប្រយ័ត្នផង! ការពារកូនៗ ពីខ្យល់ពុល ឪពុកម្ដាយគ្រប់រូបត្រូវដឹងជាបន្ទាន់
Tror Sopheap
January 24 2025
3 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia