មានមនុស្សជាច្រើនចង់រក្សាវ័យ កុំចាស់ជាងអាយុ និងមិនចង់មានស្នាមជ្រួញច្រើនលើផ្ទៃមុខ វាជារឿងខ្មាស់របស់មនុស្ស។ ពេលខ្លះ បញ្ហាទាំងនេះ ដែលធ្វើឱ្យមនុស្សចាស់ជាងវ័យ មានកត្តាជាច្រើនដូចជាកត្តាផ្លូវចិត្ត និងការរស់នៅជាដើម។ ដើម្បីរក្សាវ័យ កុំឱ្យមានភាពចាស់ជាងវ័យមានកត្តាអ្វីខ្លះ?
១. ការរក្សារាងកាយ គេងឱ្យច្រើន
មានការសង្គេតមួយ ដែលគេអាចទាយពីអាយុរបស់មនុស្សបាន គឺតាមរយៈស្បែក។ ពីព្រោះថា ស្បែករបស់មនុស្សយើងមានលក្ខណៈខុសគ្នា និងពណ៌ខុសគ្នា តាមរយៈស្បែកក្នុងការរស់នៅកត្តាខាងក្រៅផងដែរ។ មានការរស្រាវវជ្រាវមួយពីតារាបង្ហាញម៉ូត ដែលធ្វើឱ្យស្បែករបស់ពួកគេមានសភាពតឹង គ្មានស្នាមជ្រួញ និងមានសុខភាពល្អ គឺមកពីពួកគេគេងច្រើន ចាប់ពី ៨ ទៅ ១០ ម៉ោងក្នុងមួយយប់។
តាមអ្នកវិទ្យាសាស្រ្តអាមមេរិកបានធ្វើការសិក្សាថា មនុស្សដែលគេងលក់ស្រួល(ស្ងប់) ជាវិធីរក្សាវ័យមួយដ៏សំខាន់របស់មនុស្ស។ ពីព្រោះថា ពេលយើងគេងលក់ស្រួល រាងកាយរបស់យើងបានបង្កើតអ័រម៉ូនពីក្នុងខ្លួនដោយធម្មជាតិ ដើម្បីរក្សាវ័យ។ ពេលអ្នកគេងបានគ្រប់គ្រាន់ ធ្វើឱ្យរាងកាយរបស់អ្នកមានថាមពលខ្លាំងជាងមុន និងល្អចំពោះសុខភាព។
២. រស់នៅមានភាពវិជ្ជមានក្នុងជីវិត
មនុស្សដែលរស់នៅដោយសប្បាយរីករាយក្នុងជីវិតនេះ ជាមនុស្សហ៊ានប្រឈមនឹងបញ្ហា និងមានគំនិតវិជ្ជមាន ដើម្បីដោះស្រាយបញ្ហាផ្លូវចិត្ត នេះជាកត្តាមួយដែលរក្សាវ័យកុំឱ្យចាស់ជាងវ័យ។ សូម្បីជនជាតិជប៉ុននៅកោះOkinawa និងអ្នកចិត្តវិទ្យា មានឯងភាពគ្នាថា កុំឱ្យចិត្តរបស់យើងមានបញ្ហធំៗ លាក់ក្នុងចិត្តឱ្យសោះ វាធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងរាងកាយ។ ជនជាតិជប៉ុន មិនឱ្យបញ្ហាធំៗ កើតឡើងទេ គឺពួកគេចេះដោះស្រាយវាតាំងពីតូចម្លេះ។
ពេលអ្នកមានបញ្ហាកប់ជ្រៅក្នុងចិត្ត តាមការសិក្សាពីទ្រីស្តីរបស់ព្រះពុទ្ធថា ការធ្វើសមាធិជាការដោះស្រាយបញ្ហានេះបានល្អបំផុត។ ដើម្បីរក្សាវ័យបានល្អ ព្រះពុទ្ធបានពោលថា “បុគ្គលដែលមិនគិតតាមរឿងដែលកន្លងហួស និងមិនខ្វល់ពីអនាគតពេក តែគេជាមនុស្សរស់នៅជាមួយបច្ចុប្បន្ន នេះជាហេតុដែលធ្វើឱ្យគេមានសម្បុរស្បែកស្រស់ថ្លា។” បើយើងពិបាកចិត្តនឹងអតីតកាល និងព្រួយបារម្ភចិត្តពីអនាគត វាធ្វើសុខភាពផ្លូវកាយកាន់តែឆាប់ចាស់ថែមទៀត។ តាមស្រាវជ្រាវពីសាកលវិទ្យាល័យ Yeshiva បាននិយាយថា “មនុស្សដែលរស់នៅមានសុខភាពល្អ ទោះបីគេមានបញ្ហា គឺជាមនុស្សដែលមានគំនិតវិជ្ជមាន និងជាអ្នកចេះគ្រប់គ្រងអារម្មណ៍បានល្អ។”
៣. លំហាត់ប្រាណ
តាមអ្នកវិទ្យាសាស្រ្តបាននិយាយថា ការធ្វើលំហាត់ប្រាណអាចធ្វើឱ្យអ្នកក្មេងជាងវ័យ។ តាមការស្រាវជ្រាវពីសកលវិទ្យាល័យ Colorado បានរកឃើញថា អ្នកដែលធ្វើលំហាត់ប្រាណជាប្រចាំ មានការចំណាយមេតាប៉ូលីសតិច ជាការរក្សាវ័យមួយផ្នែក។ នេះបង្ហាញថា អ្នកដែលធ្វើលំហាត់ប្រាណអាចរក្សាបាននូវគុណភាពជីវិតបានប្រសើរជាងមុន។
ការធ្វើលំហាត់ប្រាណនេះ ជួយរក្សាវ័យបានល្អ គឺវាជួយកាត់ជំងឺស្រ្តេស ឈាមរត់ស្រួល និងបេះដូងដើរបានល្អ។ ហើយវាធ្វើឱ្យស្បែករបស់យើងក្មេងជាងវ័យ តាមរយៈការបង្កើនលំហូរឈាមបញ្ជូនអុកស៊ីសែនបន្ថែម និងកំចាត់កាកសំណល់ជាតិពុលចេញ ពេលអ្នកធ្វើលំហាត់ប្រាណធ្វើឱ្យកោសិកាស្បែកមានសុខភាពល្អ។
ការរក្សាវ័យនេះ គឺយើងត្រូវចេះរក្សាចិត្តគំនិតជាវិជ្ជមាន និងសុខភាពរាងកាយឱ្យបានល្អ។ បើយើងកើតទុក្ខច្រើន និងសុខភាពរាងកាយមិនល្អទេ វ័យយើងកាន់តែឆាប់ចាស់ទៅតាមហ្នឹងដែរ។ ដូចនេះ យើងត្រូវរក្សាចិត្ត និងរួមជាមួយរាងកាយ ទើបវាមានឥទ្ធិពលទៅលើការរក្សាវ័យឱ្យបានល្អ៕
អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុភាព