ការធ្វើលំហាត់ប្រាណនីមួយៗ ឱ្យបានល្អក្នុងការដើរ រត់ និងលេងកីឡាផ្សេងៗ យើងត្រូវការស្បែកជើង ដើម្បីហ្វឹកហាត់ឱ្យមានប្រសិទ្ធភាព។ ពេលយើងពាក់ស្បែកល្អ យើងក៏មានអារម្មណ៍ល្អដែរ។ ថ្ងៃនេះ យើងមកដឹងពីស្បែកជើងល្អសម្រាប់ពាក់ធ្វើលំហាត់ប្រាណមានដូចជា៖
១. ស្បែកជើងកវែង Nike Joyride
ម៉ូដែលនេះ ត្រូវបានរចនាឡើងឱ្យដំណើរការក្នុងការហាត់ប្រាណ។ ពេលអ្នកកំពុងតែរត់ពាក់ស្បែកជើងនេះ ធ្វើឱ្យអារម្មណ៍អ្នករីករាយ មកពីនៅខាងក្រោមជើងរបស់យើងមានអង្កាំពពុះតូចៗ ធ្វើឱ្យយើងស្រួលដើរ ឬរត់ ពីព្រោះវាមានភាពបត់បែនតាមរាងជើង កាត់បន្ថយផលប៉ះពាល់ផងដែរ។
២. ស្បែកជើងម៉ាក Nike សម្រាប់នារី
ម៉ូដែលមួយនេះ ត្រូវបានកែសំរួលពីជំនាន់មុន មានទម្ងន់ស្រាល ហើយក្រសោបជើងរបស់អ្នកជាមួយនឹងការរចនាសម្រាប់ធ្វើលំហាត់ប្រាណ។ ស្បែកជើងម៉ូតនេះ ត្រូវភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Nike Reat ក្រោមស្បែកជើង ដែលរឹងមាំ និងទន់ សម្រាប់ពាក់ក្នុងរយៈពេលយូរ។ ពេលអ្នកពាក់ស្បែកនេះ នឹងមានអារម្មណ៍ស្រួលគ្រប់ពេលផងដែរ។
៣. ស្បែកជើង Nike Metcon 5
ម៉ូដែលមួយនេះ ត្រូវបានរចនាឡើងសម្រាប់អ្នកធ្វើលំហាត់ប្រាណ មានការហ្វឹកហាត់ខ្លាំង។ ស្បែកជើងនេះ អាចប្រើបានយូរ វាជួយសម្រួលក្នុងឱ្យកាហាត់មានតុល្យភាពបានល្អ ពេលធ្វើលំហាត់ប្រាណ។ ម៉ូដែលនេះ គឺជាដំណោះស្រាយដែលអាចបំពេញបានសម្រាប់អ្នកដែលចង់ហាត់ប្រាណខ្លាំង។
ដូចនេះ ការធ្វើលំហាត់ប្រាណមួយផ្នែកត្រូវការស្បែកជើងសម្រាប់ពាក់ក្នុងការហាត់ដូចជាកីឡាលេងបាល់ទាត់ដែរ។ ពេលអ្នកពាក់ស្បែកជើងល្អ អ្នកក៏មានអារម្មណ៍ល្អ ការធ្វើលំហាត់ប្រាណក៏សប្បាយចិត្តផងដែរ៕
អត្ថបទដោយ៖ ទ្រ សុភាព
ស្បែកជើងទីមួយ
ស្បែកជើងទីពីរ
ស្បែកជើងទី៣