គំនិតរកស៊ី
ស្រ្តីវ័យក្មេងបោះចោលដំណែងធំមកច្នៃកាកសំណល់ធុងសម្រាមធ្វើជារបស់មានតម្លៃ មនុស្សខ្វះមិនបាន
MC LyHouy
November 25 2021
342 views

ត្រឹមតែមួយប៉ព្រិចភ្នែកសោះ ម៉ាសអនាម័យ ទឹកលាងដៃ និងទឹកសម្លាប់មេរោគផ្សេងបានក្លាយខ្លួនពីតម្រូវការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តនៅមន្ទីរពេទ្យហូរចូលមកដល់តម្រូវការចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃទៅវិញ។ ខណៈពេលដែលវត្ថុប្រើប្រាស់ទាំងនេះ បានក្លាយជាជំនួយអាចជួយមនុស្សជាតិឱ្យរស់នៅជាមួយមេរោគកូវីដ១៩ដ៏កាចសាហាវបាន ប៉ុន្តែរបស់ទាំងអស់នោះក៏បានក្លាយជាគ្រោះថ្នាក់ធំរបស់សង្គមជាតិ ព្រោះពេលដែលប្រើប្រាស់រួចហើយបោះចោល បង្កើតជាកាកសំណល់ជាច្រើន អាចធ្វើឱ្យបំពុលប្រព័ន្ធអេកូឡូស៊ីនិងសុខភាពនៅថ្ងៃអនាគតខាងមុខ។

នារីម្នាក់កំពុងតែទទួលទានចំណីរអាហារបណ្តើរ ជជែកជាមួយគ្រួសារបណ្តើរគឺ អ្នកនាង Didi Gan ដែលជានិស្សិតបញ្ចប់ការសិក្សាផ្នែកជីវវេជ្ជសាស្ត្រមកពីសាកលវិទ្យាល័យ Melbourne បានក្រឡេកមើលកាកសំណល់នៅលើតុអាហាររបស់នាងហើយមានការផុសចេញនូវគំនិតមួយថា ចុះបើកាកសំណល់អាហារអាចបំប្លែងទៅជាដំណោះស្រាយថ្នាំសំលាប់មេរោគផ្សេងៗតើវានឹងទៅជាយ៉ាងណា?

ភ្លាមៗនោះ ជាមួយនឹងគំនិតផុសចេញបែបនេះ អ្នកនាងDidi Gan ក៏បានដកខ្លួនចេញទៅបង្កើត N&E Innovations ដោយលាលែងពីដំណែងការងារតួនាទីជានាយកគ្រប់គ្រងរោងចក្រវាយនភណ្ឌនៅប្រទេសម៉ាឡេស៊ីចោល។ ប្រាំមួយខែក្រោយមក អ្នកនាងក៏បានបង្កើតរូបរាង ម៉ាស N95 និង CE-certified ដំបូងបង្អស់ ហើយជាងមួយឆ្នាំក្រោយមក អ្នកនាងបានបង្ហាញមុខ ថ្នាំសម្លាប់លាងសម្អាតមេរោគលើដៃ និងឧបករណ៍ផ្សេងៗបានថែមទៀត។ អ្វីដែលជាពិសេសគឺ សម្ភារប្រើប្រាស់មានប្រយោជន៍ទាំងនេះ​ត្រូវ​បាន​បង្កើត​ឡើង​ពី ពពួកកាកសំណល់​គ្រាប់​ស្វាយចន្ទី និង​សំណល់​អាហារ​ផ្សេងច្រើនមុខទៀត។

បន្ទាប់ពីការផលិតទទួលបានជោគជ័យ អ្នកនាងបានបន្សល់នូវសម្តីមួយឃ្លាថែមទៀតថា “ខ្ញុំមានបញ្ហាANA ដែលអង្គបដិប្រាណនៅក្នុងឈាមវាយប្រហារជាលិការបស់រាងកាយ

ហើយខ្ញុំក៏អាឡែកហ្ស៊ីទៅនឹងសារធាតុគីមីជាច្រើន។ ដូចនេះខ្ញុំ​ចង់​រក​វិធី​ធម្មជាតិ​បន្ថែម​ទៀត​ក្នុង​ពាក់ម៉ាសនិងការ​សម្លាប់​មេរោគ ខណៈ​ពេល​ដែល​កាត់​បន្ថយ​បរិមាណ​សារធាតុ​ពុល​ដែល​ខ្ញុំ​ទាក់​ទង​ជាមួយ”៕

ប្រភព៖ cnalifestyle.channelnewsasia

អត្ថបទដោយ៖ កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#គំនិតរកស៊ី

មិនបាច់ហោះទៅក្រៅប្រទេស! ចង់បង្កើតប្រេនថ្នាំដុសធ្មេញ សាប៊ូខ្មែរ ទាក់ទងរោងចក្រមួយនេះចំណេញពេល ចំណាយតិច
Pov Saru
December 17 2025
165 views

#គំនិតរកស៊ី

រួមគ្នាខ្មែរខ្លាំង! គ្រឹះស្ថានផលិតឱសថកូនខ្មែរដ៏ធំមួយនេះ នឹងមិនតម្លើងថ្លៃថ្នាំ ទោះវត្ថុធាតុដើមនាំចូលមួយចំនួនឡើងថ្លៃក៏ដោយ
Pov Saru
December 9 2025
43 views

#គំនិតរកស៊ី

ព្យាបាលជំងឺមហារីកកុមារ! កម្មវិធី ១នេះស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ សង្គ្រោះអនាគតក្មេងៗ កម្ពុជា
Tror Sopheap
November 26 2025
140 views

#គំនិតរកស៊ី

ហាង IKu Coffee-អុីគឹ កាហ្វេ៖ នេះជារបៀបលក់ពិសេស លក់ឱ្យដាច់ ឱ្យភ្ញៀវមានសុខភាពល្អ
Tror Sopheap
November 16 2025
127 views

#គំនិតរកស៊ី

មិនធម្មតា! បងស្រី វរលក្ខណ៍ យកត្រប៉ែជាបង្អែមខ្មែរ ច្នៃជាភេសជ្ជៈ ១នេះមានរសជាតិលើសពីកាហ្វេ
Tror Sopheap
November 2 2025
69 views

#គំនិតរកស៊ី

ចង់លក់ដាច់បង្កើនចំណូលកើន អ្នកត្រូវប្រើក្បួននេះពីកញ្ញា ឡេង ឡេង
Tror Sopheap
October 29 2025
289 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia