ដូចដឹងស្រាប់ហើយថា អ្នកកើតជំងឺទឹកនោមផ្អែមពិបាកញ៉ាំអាហារណាស់ មិនប្រយ័ត្នតែបន្តិចជាតិស្ករឡើងលឿនដូចហោះ។ មែនទែនទៅ របបអាហារគឺសំខាន់ណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម បើអ្នកញ៉ាំអាហារខុសជាតិស្ករនឹងឡើង តែបើអ្នកចេះញ៉ាំអាហារបានត្រឹមត្រូវ ដឹងក្បួនក្នុងការញ៉ាំគឺជួយបញ្ចុះជាតិស្ករក្នុងឈាមរបស់អ្នកបានយ៉ាងល្អ។ ខាងក្រោមនេះជារបបអាហារ ដែលល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម៖
១. ត្រីខ្លាញ់
ប្រភេទត្រីខ្លាញ់ដូចជា ត្រីសាល់ម៉ុន ត្រីសាឌីន ត្រីម៉ាកែល ជាដើមគឺជាត្រីដែលសម្បូរ អាស៊ីតខ្លាញ់អូមេហ្គា ៣ (DHA និង EPA) ដែលមានអត្ថប្រយោជន៍សំខាន់ៗសម្រាប់សុខភាពបេះដូង និងអ្នកជំងឺទឹកនោមផ្អែម។ ការទទួលបានជាតិខ្លាញ់ទាំងនេះឱ្យបានគ្រប់គ្រាន់ជាប្រចាំគឺមានសារៈសំខាន់ណាស់ជាពិសេសសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងជួយរក្សាលំនឹងកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងល្អ។
២. បន្លែស្លឹកបៃតង
បន្លែបៃតងជាប្រភេទបន្លែដែលមានជីវជាតិ និងមានកម្រិតកាឡូរីទាប វាផ្ទុកទៅដោយកាបូអ៊ីដ្រាត ជួយរក្សាកម្រិតជាតិស្ករក្នុងឈាម។ ជាពិសេស ស្ពៃខ្មៅ ខាត់ណា និង បន្លែស្លឹកបៃតងផ្សេងទៀត គឺជាប្រភព នៃវីតាមីន និងសារធាតុរ៉ែជាច្រើន រួមទាំងវីតាមីន C មានអត្ថប្រយោជន៍ច្រើនសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងជួយឱ្យជាតិស្ករចុះផងដែរ។
៣. ទឹកគ្រាប់ជី
គ្រាប់ជីមានផ្ទុកជាតិសរសៃខ្ពស់ គឺជាអាហារដ៏ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម ជាតិ សរសៃ viscous នៅក្នុងគ្រាប់ជីអាច បន្ថយកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក ដោយបន្ថយល្បឿនដែលអាហារផ្លាស់ទីតាមពោះវៀនរបស់អ្នក។
៤. ទឹកដោះគោជូ
ការសិក្សាបានរកឃើញថា ការទទួលទានទឹកដោះគោជូរប្រចាំថ្ងៃត្រូវ ជួយកាត់បន្ថយហានិភ័យ នៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី២ បាន១៨%។ កម្រិតជាតិកាល់ស្យូម ប្រូតេអ៊ីន ខ្លាញ់ និងអាស៊ីតលីណូឡេក (CLA) ដែលមាននៅក្នុងទឹកដោះគោជូរអាចជួយឱ្យអ្នកឆ្អែតបានយូរ និងជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យនៅថេរល្អផងដែរ។
៥. ផ្លែប៊ឺរ
ផ្លែបឺរមួយផ្លែមានជាតិស្ករតិចជាង ១ ក្រាម មានជាតិកាបូអ៊ីដ្រាតតិចតួច និងមានជាតិសរសៃខ្ពស់ មិនធ្វើឱ្យជាត់ស្ករក្នុងឈាមរបស់អ្នកកើនឡើងនោះទេ។ ផ្លែបឺរជាអាហារសម្រន់ដ៏ល្អសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម ជាពិសេសសម្រាប់អ្នកដែលធាត់ឡើងគីឡូ។
មួយវិញទៀត អ្នកជំងឺទឹកនោមផ្អែមគេហាមដាច់ខាតមិនឱ្យបរិភោគ គ្រាប់ធញ្ញជាតិ ភេសជ្ជៈមានជាតិស្ករ អាហារចៀន គ្រឿងស្រវឹង ស្ករគ្រាប់ សាច់កែច្នៃ ទឹកផ្លែឈើ ពីព្រោះពពួកអាហារទាំងនេះវាសម្បូរទៅដោយជាតិកាបូអ៊ីដ្រាតខ្ពស់ ពេកដែលអ្នកជំងឺទឹកនោមផ្អែមបរិភោគគឺធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្លាំង និងប៉ះពាល់ទៅដល់សរសៃឈាមផងដែរ៕