ចិត្តសាស្ត្រ
មកប្រើក្បួនទាំង ៤នេះទាញចិត្តអ្នកឱ្យងើបចេញពីបញ្ហា
Tror Sopheap
November 20 2023
2.3 K views

អ្នកមានបញ្ហាផ្លូវចិត្តមានកតត្តាពីរយ៉ាង ទី១ គឺអ្នកមិនព្រមអភិវឌ្ឍខ្លួន ទុករហូតបញ្ហាធំជាងសមត្ថភាព និងផ្លូវចិត្ត។ ទី២ គឺអ្នកធ្វើការ និងរកស៊ី ប្រើខួរក្បាល និងបេះដូង អត់ព្រមសហការណ៍គ្នា។ ព្រោះអ្វី? មួយថ្ងៃៗ យើងប្រើតែខួរក្បាលសុទ្ធគិតខ្លាំងពេក នាំស្រ្តេស អស់ទឹកចិត្ត យូរៗ ក៏បាក់ទឹកចិត្ត។ ហៅជំងឺប្រើខួរក្បាល។ អ្នកប្រើបេះដូង អត់ប្រើខួរក្បាល ឆ្លើយតបទៅលើបញ្ហាតាមអារម្មណ៍ តាមកំហឹង តាមបញ្ហាការងារ និងតាមបំណុលជុំទិស ហើយក៏អស់កម្លាំងកាយចិត្តក៏លែងចង់អ្វីបន្តទៀតដែរ។ ហៅជំងឺខ្វះក្តីស្រឡាញ់។ នេះជាក្បួនលំហូរចិត្តនិពន្ធដោយលោក ទ្រ សុភាព កុំឱ្យអ្នកបាក់ទឹកចិត្ត ទាញចិត្តឱ្យរស់ក្នុងក្តីសង្ឍឹមឡើងវិញ។

១. ក្តីស្រមៃ៖ ខ្ញុំឱ្យនិយមន័យថា ស្លាប់រស់ដើម្បីគោលដៅ។ ព្រោះក្តីស្រមៃរបស់មនុស្សនៅក្នុងការងារហ្នឹង។ ប៉ុន្តែចំពោះអ្នកដែលរកក្តីស្រមៃអត់ឃើញ ដោយសាររឿង២យ៉ាង ទី១ ខ្វះការផ្តោតអារម្មណ៍៖ ពួកគេដឹងរឿងទាំងអស់ក្នុងសង្គម និងគ្រួសារអ្នកដទៃ ប៉ុន្តែបញ្ហាមួយអត់ដឹងថាខ្លួនចេះអ្វី ចេះឱ្យប្រាកដសោះ ព្រោះតែចិត្តសាវ៉ាពេក។ មួយទៀតខ្វះពលិកម្មលើការងារខ្លាំងដើម្បីការងារហ្នឹងវាស្អិតជាប់បេះដូង។ ក្តីស្រមៃជារឿងធំ តែគោលដៅជារឿងតូចៗ ដែលយើងអាចធ្វើឱ្យសម្រេចដើម្បីដល់ចំណុងក្តីស្រមៃហ្នឹង។ ឥឡូវយើងមានក្តីស្រមៃ ជាអ្នករកស៊ីម្នាក់ សំនួរបន្ទាប់ថា តើអ្នករកស៊ីដើម្បីអ្វី? កម្លាំងជម្រុញចិត្តកុំឱ្យអ្នកបាក់ទឹកចិត្ត គឺអ្នកធ្វើការ និងរកស៊ី ដើម្បីកូន ដើម្បីគ្រួសារ និងជួយអ្នកដទៃ ពេលអ្នកគិតបែបនេះ អ្នកនឹងមានកម្លាំងចិត្ត មានក្តីស្រឡាញ់បញ្ចូលបេះដូងរបស់អ្នក។

២. បេះដូង៖ មានក្តីស្រឡាញ់ស្មោះតែមួយ គ្មានចិត្តសាវ៉ាទេ។ ស្មោះត្រង់ក្តីស្រមៃតែមួយហ្នឹងឯង។ ព្រោះក្តីស្រឡាញ់បរិសុទ្ធជាការលះបង់ ដើម្បីធ្វើអ្វីមួយធំជាងជីវិតរបស់យើង។ មានក្តីស្រឡាញ់ ទើបបេះដូងរបស់អ្នកមិនបាក់ទឹកចិត្តនោះទេ។ នៅក្នុងសង្គមជាក់ស្តែង មិនថា អ្នករកស៊ី និងអ្នកធ្វើការ សម្បូរបញ្ហារត់ចូលមកក្នុងផ្លូវចិត្តណាស់។ បើបេះដូងគ្មានក្តីស្រឡាញ់ មិនអាចស៊ូបានយូរទេ មិនអាចធ្វើការតាមលំហូរចិត្តបានទេ។ ការព្យាបាលបញ្ហាផ្លូវចិត្ត អ្នកកត្រូវតែវះកាត់បេះដូងរបស់អ្នកដាក់ក្តីស្រមៃ អ្នកអាចធ្វើទាន លេងជាមួយកូន និងតេទៅលេងឪពុកម្តាយ... ទាំងអស់នេះសុទ្ធតែជាក្តីស្រឡាញ់បញ្ចូលក្នុងបេះដូងរបស់អ្នករហូត។ តាមអ្នកស្រី Sidney Powell ជាអ្នកនិពន្ធបានលើកឡើងថា ពេលអ្នកគិតតែពីខ្លួនឯង និងផលប្រយោជន៍របស់ខ្លួនច្រើនពេក វាធ្វើឱ្យផ្លូវចិត្តរបស់អ្នកងាយឆាប់ខូចចិត្តណាស់ ប៉ុន្តែបើអ្នកមានបេះដូងជួយអ្នកដទៃជំនួសវិញ ទឹកចិត្តរបស់អ្នកនឹងងើបឡើងវិញដើម្បីធ្វើការងារខ្លាំងជាងមុនផងដែរ។

៣. ខួរក្បាល៖ ជាអ្នកពូកែគិតពិចារណាមានហេតុមានផលស៊ីនឹងគ្នា។ ជាបុគ្គលិកស្រឡាញ់ការរៀនសូត្រជាប្រចាំថ្ងៃ ដូចជានៅក្នុងសៀវភៅ លំហូរចិត្ត ខ្ញុំបានសរសេរពីលោកតាចាន់សេរី និងលោកតាកុល ផេង លោកតាទាំងពីរ ខ្លាំងអភិវឌ្ឍខួរក្បាលណាស់ទាំងដឹកនាំ និងដោះស្រាយបញ្ហា ពេលអ្នកទាំងអស់គ្នារៀនសូត្រដូចជាលោកតាទាំងពីរនាក់ សមត្ថភាពគិតរបស់អ្នកនឹងផ្លាស់ប្តូរ ហើយលទ្ធផលការងារ និងរកស៊ីរបស់អ្នកក៏កើនឡើងតាមហ្នឹងដែរ...។ គំនិតរីកចម្រើន ផ្លូវចិត្តរបស់អ្នកកាន់តែរឹងមាំឡើងផងដែរ។

៤. ពលិកម្ម៖ មិនសម្រេច មិនឈប់ដាច់ខាត។ បើយើងមានរបស់ទាំង៣ហើយ គ្មានពិកម្មទេ យើងគ្រាន់តែដេកយល់សុបន្តតែប៉ុណ្តោះ។ អ្នកជោគជ័យក្នុងពិភពលោក និងក្នុងស្រុកខ្មែរ មានឧកញ្ញា សម្រេចលើរឿងអ្វីមួយ គេមិនមែនដែលធ្វើការ និងរកស៊ីលំៗ ទេ ហើយកម្រសាកថ្មជីវិតណាស់ ព្រោះអាជីកម្មរបស់គេមិនទាន់ឈរជើងរឹងមាំ ឬចំណូលនៅទាបឬតិច ពេលពួកគាត់ពលិកម្មបន្តធ្វើការ និងអភិវឌ្ឍខ្លួន រួចហើយបន្តអភិវឌ្ឍសមត្ថភាពបន្ថែម ដើម្បីអាជីកម្មរីកធំ។ ពេលផ្លូវចិត្តរបស់អ្នកបាក់ទឹកចិត្តនោះ អ្នកត្រូវខំរៀនសូត្រ ខំធ្វើការក្នុងពិលិកម្ម និងខំច្នៃប្រតិដ្ឋផលិតរបស់ខ្លួន ទើបអ្នកសម្រេចក្តីស្រមៃ និងទឹកចិត្តខ្លាំងក្លាឡើងវិញពេលផ្លូវចិត្តរបស់អ្នកមានសន្តិភាព មានក្តីរីករាយ វានឹងផលិតគំនិតល្អៗ ដើម្បីធ្វើការងារមានលទ្ធផលអស្ចារ្យដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

សៀវភៅ "លំហូរចិត្ត" លោកអ្នកអាចទិញតាម https://t.me/hangchhengH24



Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3304

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

មិត្តល្អ! អ្នកមាន ៣យ៉ាងនេះបញ្ជាក់ថា អ្នកកំពុងមាន មិត្តល្អបំផុតនៅក្បែរខ្លួនហើយ
Tror Sopheap
July 10 2026
150 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត Schuler ថា៖ ពេលអ្នកគិតបែបនេះ គ្មានការបាក់ទឹកចិត្ត មានតែការខំប្រឹងទៅអនាគត
Tror Sopheap
July 2 2026
79 views

#ចិត្តសាស្ត្រ

អ្នកទម្លាប់ ៤នេះ អ្នកមានសមត្ថភាពដោះស្រាយបញ្ហាជីវិតបានស្ទើរ៩៩%
Tror Sopheap
June 25 2026
453 views

#ចិត្តសាស្ត្រ

អ្នកស្រី ស៊ីមហ៊ាង បញ្ជាក់ថា ទោះបីជីវិតជួបបញ្ហាធ្ងន់ ឬច្រើនក៏ដោយ អ្នកត្រូវបន្តធ្វើរឿងនេះដែរ
Tror Sopheap
June 23 2026
150 views

#ចិត្តសាស្ត្រ

លោក ជិន ថូមីត បញ្ជាក់ថា មានបញ្ហាច្រើនហើយរឹងមាំ អ្នកត្រូវធ្វើរឿង ១នេះក្នុងជីវិត
Tror Sopheap
June 21 2026
183 views

#ចិត្តសាស្ត្រ

អ្នកចិត្តសាស្រ្តបញ្ជាក់ថា កំហុស ៤នេះ ធ្វើឱ្យអ្នកខ្សោយក្នុងការទំនាក់ទំនង
Tror Sopheap
June 18 2026
730 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia