ព័ត៌មាន
ការពារកូនតូច!ក្រសួងប្រកាសឱ្យរាជធានីខេត្ត៦នេះប្រយ័ត្ន​ជំងឺគ្រុនឈាមព្រោះអាចឆ្លងខ្លាំង

មន្រ្តីជំនាញក្រសួងសុខាភិបាល ប្រកាសឱ្យឪពុកម្តាយដែលមានកូនតូចៗ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះជំងឺគ្រុនឈាមក្នុងឆ្នាំនេះមានចំនួនកើនឡើងខ្លាំង ដោយគិតត្រឹមរយៈពេល ៤ខែនៃឆ្នាំ២០២២ កម្ពុជាបានរកឃើញក្មេងឆ្លងជំងឺគ្រុនឈាមជាង ៦០០នាក់ហើយ។

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានចុះថ្ងៃទីទី៦ខែឧសភាឆ្នាំ២០២២បានឱ្យដឹងថាតាមប្រសាសន៍ លោកវេជ្ជបណ្ឌិត លាង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល បានមាន ប្រសាសន៍ថា ខេត្តប្រឈមជាមួយនឹងជំងឺគ្រុនឈាមនេះច្រើនជាងគេមានដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល សៀមរាប កំពង់ស្ពឺ កំពង់ធំ និងខេត្តកំពង់ចាម ។ ជាមួយគ្នានេះ មន្ត្រីសុខាភិបាលក៏បានចាប់ផ្តើមធ្វើសកម្មភាព នៅក្នុងការចុះដាក់ថ្នាំអាបែត(ថ្នាំសម្រាប់កម្ចាត់ដង្កូវទឹក)ជាបន្តបន្ទាប់ នៅតាមបណ្ដាខេត្តទាំងនោះ ដើម្បីទប់ស្កាត់ការឆ្លង និងការកកើតមូសខ្លា ដែលជាភ្នាក់ ងារចម្លងជំងឺគ្រុនឈាម។

ជាមួយគ្នាផងដែរ លោកវេជ្ជបណ្ឌិត បន្តថារដូវវស្សាបានចូលមកដល់ មានភ្លៀងធ្លាក់ច្រើនជាហូរហែជាឱកាសមួយធ្វើឱ្យសត្វមូសខ្លាកើតកាន់តែខ្លាំង និងកាន់តែច្រើន ហើយជំងឺគ្រុនឈាមកើតមានច្រើនឡើងផងដែរ ដូចនេះសូមប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះកូនតូចៗ ដោយកុំទុកឱ្យកូននៅតែម្នាក់ ឯង ឬក៏គេងដោយមិនបានដាក់មុង ជាពិសេសគឺចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង ៦ល្ងាច ព្រោះចន្លោះពេលនេះគឺជាពេលដែលសត្វមូសខ្លាចេញខាំ។

តាមប្រភពដដែលបានបញ្ជាក់ថា រយៈពេលបួនខែដើមឆ្នាំនេះ គឺយើងមានជាង ៦០០ករណី ហើយស្លាប់១ ករណី ប៉ុន្មានខែនេះយើងមើលទម្រង់វាច្រើនមែន ប៉ុន្តែទោះជាយ៉ាងណាក្ដី យើងនៅតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ភ្លៀងវាចេះតែមានច្រើន យើងដឹងស្រាប់ហើយជំងឺគ្រុនឈាមនេះគឺវាពាក់ព័ន្ធទៅនឹងកត្តាអាកាសធាតុ និងភ្លៀង អ៊ីចឹងសុំឱ្យប្រជាជនយើងទាំងអស់ប្រុងប្រយ័ត្ន ឧស្សាហ៍លាងពាង យើងមានភ្នាក់ងារសុខាភិបាល គាត់ដាក់អាបែត គឺនៅចាំឱ្យគេដាក់អាបែត ឱ្យបានត្រឹមត្រូវ បើមានសម្បកកង់ឡាន កង់ម៉ូតូ នៅក្រៅផ្ទះគឺយកវាចេញ កុំឱ្យទឹកភ្លៀងមកដក់វាកើតជាដង្កូវទឹក ហើយបើមាននរណាម្នាក់ដែលមានការសង្ស័យ ក្តៅខ្លួន អាចមានជំងឺគ្រុនឈាមគឺយកមកពេទ្យជាបន្ទាន់ ។អ៊ីចឹងយើងត្រូវតែប្រុងប្រយ័ត្នជំងឺគ្រុន ឈាម ដែលមានឱកាសកើន ឡើងគ្រប់ពេលវេលាទាំងអស់ ហើយជាធម្មតាវាអាចកើត ឡើង២ទៅ៣ដងជាធម្មតា នៅក្នុងរដូវវស្សា ។

អត្ថបទដោយ ៖ ជុជ ណាឃីម 

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.1 K views

#ព័ត៌មាន

អបអរសាទរ! ប្រាសាទអង្គរវត្តយើងបានឈរកំពូលតារាងជាគោលដៅទស្សនាដ៏ល្បីបំផុត
Tror Sopheap
February 2 2025
122 views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
7.8 K views

#ព័ត៌មាន

ក្រសួងអប់រំនឹងផ្អាករៀបចំប្រឡងសិស្សពូកែថ្នាក់ជាតិនៅ២០២៤-២០២៥
Tror Sopheap
January 28 2025
129 views

#ព័ត៌មាន

អស្ចារ្យមែន! ខេត្តចំនួន ២២នេះ គិតជាសន្ទស្សន៍ខ្យល់ពណ៌ខៀវខ្ចី “ល្អណាស់”
Tror Sopheap
January 27 2025
180 views

#ព័ត៌មាន

ដំណឹងល្អ! ថ្ងៃនេះ ប្រទេសកម្ពុជា មិនស្ថិតក្នុងបន្ទាត់ខ្យល់ពណ៌ក្រហមទេ
Tror Sopheap
January 27 2025
182 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia