ព័ត៌មាន
CDCថៃព្រមាន ចូលដល់រដូវវស្សាប្រទេសរបស់ខ្លួនមានអ្នកកើនឡើងជំងឺមួយនេះ ជាង១ម៉ឺននាក់

នាយកដ្ឋានគ្រប់គ្រងជំងឺ(DDC)របស់ថៃ បានព្រមានថា ប្រទេសថៃបានចុះបញ្ជីអ្នកជំងឺគ្រុនឈាមចំនួន ១៥,៣៩៩នាក់មកទល់ពេលនេះ ហើយចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងរដូវវស្សា នេះបើតាមការឱ្យដឹងពីប្រភពThe Nation នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។

លោកវេជ្ជបណ្ឌិត Tares Krassanairawiwong អគ្គនាយកCDC បានឱ្យដឹងថាចំនួនអ្នកជំងឺដែលកំពុងកើតមានជាចំនួនដ៏ច្រើន បើប្រៀបធៀបកាលពីឆ្នាំមុនមានតែអ្នកជំងឺគ្រុនឈាមចំនួន ២,៩៤២ នាក់ប៉ុណ្ណោះ។ ខេត្តរបស់ប្រទេសថៃដែលកើតជំងឺគ្រុនឈាមច្រើនជាងគេមាន ខេត្ត​ណាន ខេត្តត្រាត ខេត្តជុំផុន ខេត្តចន្ថាបុរី និងខេត្ត​តាក។

ប្រភពដដែលបានបន្តថា ទឹកដែលដកនៅតាមតំបន់ដែលមានប្រាសាទ សាលារៀន ជាប្រភពទីកន្លែងដែលមូសបង្កាត់ពូជ ហើយកុមារដែលមានអាយុលើសពី៥ឆ្នាំគឺប្រឈមមុខនឹងកើតជំងឺគ្រុនឈាមញឹកញាប់បំផុត។ ការរីករាលដាលនៃជំងឺគ្រុនឈាមអាចមានភាពតឹងរ៉ឹងជាងមុន ក្នុងការទប់ស្កាត់នៅពេលនេះ ព្រោះប្រទេសថៃបានចូលដល់រដូវវស្សាហើយ។ លោក​បាន​បន្ថែម​ថា មធ្យោបាយ​តែ​មួយ​គត់​ដែល​អាច​ដោះស្រាយ​បាន គឺ​ប្រសិន​បើ​គ្រប់​ស្ថាប័ន​មាន​វិធានការ​បង្ការ​គ្រប់​ជ្រុងជ្រោយ។

គួរបញ្ជាក់ដែរថា DDCថៃ សង្ឃឹមថា ខ្លួននឹងអាចទប់ស្កាត់ចំនួនករណីជំងឺគ្រុនឈាមក្នុងអំឡុងរដូវវស្សាពីខែមិថុនា ដល់ខែសីហា ក្រោមកម្រិតមធ្យមរយៈពេលប្រាំឆ្នាំ និងរក្សាអត្រាមរណភាពមិនឱ្យលើសពី ០.១០% នៅឆ្នាំនេះ៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#ព័ត៌មាន

ដំណឹងល្អ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតប្រកាសថា ពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចំនួន ២៥០នាក់
Tror Sopheap
January 10 2025
370 views

#ព័ត៌មាន

ដំណឹងសោកសៅ! អតីតប្រធានាធិបតីអាម៉េរិក ជីម មីខាលទ័រ បានទទួលមរណៈភាពក្នុងអាយុ ១០០ឆ្នាំ
Tror Sopheap
December 30 2024
82 views

#ព័ត៌មាន

កុំស្លន់ កុំខ្លាចពេក! មេរោគ Norovirus មិនបង្កផលប៉ះពាល់ខ្លាំងដល់ខ្មែរយើងទេ
Tror Sopheap
December 19 2024
245 views

#ព័ត៌មាន

ប្រយ័ត្នផង! មនុស្ស ៤ ក្រុមនេះ មានការប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
Tror Sopheap
December 12 2024
408 views

#ព័ត៌មាន

ក្រសួងសុខាភិបាលបញ្ជាក់ថា ការផ្ទុះមេរោគអេដស៍នៅខេត្តព្រះសីហនុ និងខេត្តតាកែវ មិនពិតទេ
Tror Sopheap
December 12 2024
120 views

#ព័ត៌មាន

ភ្ញាក់ផ្អើល! រកឃើញសាកសព ៧៣នាក់នៅវត្តប្រទេសថៃ ហើយចិញ្ចឹមក្រពើ ៦០០ក្បាល
Tror Sopheap
December 3 2024
1.3 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.3 K views

#កីឡា

ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
Tror Sopheap
January 10 2025
1.2 K views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1.1 K views

#ចិត្តសាស្ត្រ

អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
Tror Sopheap
January 9 2025
992 views

#ចិត្តសាស្ត្រ

ព្រះអង្គ គូ សុភាព សម្តែងថា ការព្រួយបារម្ភច្រើននាំអ្នកដេកក្នុងវិបត្តផ្លូវចិត្តមិនខានទេ
Tror Sopheap
January 8 2025
555 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
Tror Sopheap
January 6 2025
496 views
អត្ថបទថ្មីៗ
#ព័ត៌មានJanuary 10 2025
ដំណឹងល្អ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតប្រកាសថា ពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចំនួន ២៥០នាក់
#កីឡាJanuary 10 2025
ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
#ចិត្តសាស្ត្រJanuary 9 2025
ឱសថ១ ជួយផ្លូវចិត្តរបស់អ្នករស់នៅមានក្តីសុខមានក្តីស្ងប់
#ចិត្តសាស្ត្រJanuary 9 2025
អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
#ចិត្តសាស្ត្រJanuary 8 2025
ដើរតាមលោក អេឡូន ម៉ាស អ្នកមិនខកចិត្ត ហើយធ្វើកិច្ចការអ្វីក៏សម្រេចអនាគតដែរ
#ចិត្តសាស្ត្រJanuary 8 2025
ព្រះអង្គ គូ សុភាព សម្តែងថា ការព្រួយបារម្ភច្រើននាំអ្នកដេកក្នុងវិបត្តផ្លូវចិត្តមិនខានទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia