ចិត្តសាស្ត្រ
អ្នកជំនាញ រកឃើញកូវីដអាច បន្សល់ជំងឺ២ដល់ពលរដ្ឋជុំវិញពិភពលោក
Phoak Mary
January 10 2022
321 views

ស្ថានភាពការរីករាលដាលនៃវីរុសកូវីដ១៩ដែលមានវត្តមានក្នុងពិភពលោកចាប់តាំងពីឆ្នាំ២០១៩ បាននឹងកំពុងផ្ដល់ផលប៉ះពាល់ដល់ប្រជាជនក្នុងសាកលលោកទាំងសុខភាពផ្នែករាងកាយ និងសុខភាពផ្លូវចិត្ត ហើយវីរុសដ៏គួរឱ្យព្រឺព្រួចមួយនេះក៏កំពុងបំប្លែងខ្លួនចេញជាទម្រង់ថ្មីៗគួរឱ្យព្រួយបារម្ភថែមទៀតផងដែរ។

តាមការឱ្យដឹងពីសារព័ត៌មានរ៉យទ័របានឱ្យដឹងថា ជំងឺរាតត្បាតអាចប៉ះពាល់ដល់ការអភិវឌ្ឍន៍ខួរក្បាលរបស់ទារក ។ក្នុងការសិក្សាប្រៀបធៀបរវាងទារកដែលកើតមុនជំងឺកូវីដ១៩រាតត្បាត គឺទារកដែលកើតក្នុងអំឡុងពេលនេះ មានកម្រិតសមត្ថភាពទាបបន្តិចលើការងារដែលទាក់ទងនឹងសាច់ដុំធំ កិច្ចការដែលទាមទារចលនាសាច់ដុំតូច និងអន្តរកម្មមួយចំនួន ក្នុងនោះក៏ពាក់ព័ន្ធនឹងអារម្មណ៍ផងដែរ។

តាមការឱ្យដឹងពី

បន្ថែមពីលើនេះការស្រាវជ្រាវមន្ទីរពិសោធន៍ថ្មីបានរកឃើញថា មេរោគកូរ៉ូណា បំផ្លាញតម្រងនោមដោយផ្ទាល់ ជាលទ្ធផលអាចមានផលប៉ះពាល់រយៈពេលវែងលើមុខងារតម្រងនោម នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅក្នុង Cell Stem Cell ។

អ្នកស្រាវជ្រាវបានលាតត្រដាងការចម្លងនៃតម្រងនោមតូចៗទៅនឹងមេរោគ SARS-CoV-2 នៅក្នុងបំពង់សាកល្បង។ ពួកគេបានរកឃើញថា មេរោគអាចឆ្លងទៅកោសិកាក្រលៀនច្រើនប្រភេទ និងបង្កជា "ការផ្លាស់ប្តូរម៉ូលេគុល" ដែលចាប់ផ្តើមដំណើរការបង្កើតជាបញ្ហា ។

ជាមួយគ្នានេះផងដែរតាមការឱ្យដឹងរបស់ Medicalnewstoday បានឱ្យដឹងថា​  ការមាន COVID-19 អាចបង្កើនហានិភ័យនៃការខូចខាតដល់៖

-ឈាម

-តម្រងនោម

-ប្រព័ន្ធសរសៃប្រសាទ និងខួរក្បាល

-ប្រព័ន្ធ​សរសៃឈាម​បេះដូង

-ប្រព័ន្ធក្រពះពោះវៀន។

មនុស្ស​មួយចំនួន​មាន​រោគ​សញ្ញា​ស្រាល​ដំបូង ប៉ុន្តែ​បន្ត​មាន​បញ្ហា​សុខភាព​ច្រើន​សប្តាហ៍ ឬ​ច្រើន​ខែបន្ទាប់ ពីព្យាបាលកូវីដរួច។

កូវីដ១៩បានអូសបន្លាយពេលវេលារំខានដល់ពិភពលោកនៅអស់រយៈពេលយូរមកហើយ ណាមួយយើងមិនដឹងថាវីរុសនេះនឹងបាត់វិញនៅពេលណាឡើយហេតុនេះសូមបន្តថែរក្សាការពារសុខភាព ក៏ដូចជាប្រព័ន្ធភាពសុំាឱ្យបានរឹងមាំដើម្បីគេចផុតពីជំងឺកាចនេះ។ពិសេសគឺគេចផុតជំងឺដែលបន្សល់ពីមេរោគកូវីដ១៩នេះ ទៅថ្ងៃអនាគតដូចដែលអ្នកស្រាវជ្រាវបានរកឃើញខាងលើនេះ។

អត្ថបទដោយ៖ ភោគ ម៉ារី

 

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
Tror Sopheap
January 17 2025
620 views

#ចិត្តសាស្ត្រ

ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត
Tror Sopheap
January 16 2025
147 views

#ចិត្តសាស្ត្រ

លោក Maxwell បញ្ជាក់ថា កុំធ្វើរឿង ២នេះ ទើបជីវិតរបស់អ្នករឹងមាំ មានក្តីសុខ
Tror Sopheap
January 14 2025
105 views

#ចិត្តសាស្ត្រ

លោកយាយវ័យ ១០៤ ប្រាប់ក្បួនបន្តអាយុឱ្យវែង រស់នៅគ្មានស្រ្តេស មិនបាក់ទឹកចិត្ត
Tror Sopheap
January 14 2025
585 views

#ចិត្តសាស្ត្រ

ញ៉ាំអាហារ ៣នេះ ដាស់ផ្លូវចិត្តឱ្យស្រស់ថ្លា ឱ្យខួរក្បាលរីករាយ
Tror Sopheap
January 13 2025
270 views

#ចិត្តសាស្ត្រ

ផ្លូវចិត្តធ្ងន់ព្រោះអ្នកគិតពីអតីតនិងអនាគតពេក មកគិតបែបនេះ នាំក្តីសុខដាក់ខ្លួន
Tror Sopheap
January 12 2025
121 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia