អាហារ
ស្រ្តីប្រើថ្នាំគ្រាប់ពន្យារកំណើត ករណីលេបខុសការណែនាំ តើអាចបង្កជាហានិភ័យនៃការមានកូនដែរឬទេ?

បើនិយាយអំពីមធ្យោបាយពន្យារកំណើត សម្រាប់ស្រ្តីគ្រប់រូប គឺមានច្រើនប្រភេទដូចជា ការប្រើថ្នាំគ្រាប់ ដាក់កងក្នុងស្បូន​ ដាក់កងក្រោមស្បែក ថ្នាំចាក់ និងការប្រើស្រោមអនាម័យ...ជាដើម។ តែបើករណីស្រ្តីបានជ្រើសរើសប្រភេទថ្នាំគ្រាប់ ដើម្បីទប់ស្កាត់ការមានកូន តែមានការភ្លេចភ្លាំង លេបខុសការណែនាំរបស់ថ្នាំ តើអាចមានហានិភ័យនៃការមានកូនដែរឬទេ?

បើយោងតាមការបកស្រាយរបស់អ្នកគ្រូពេទ្យ ង៉ែត គឹមសយ ឯកទេសផ្នែកឆ្មប និងមានបទពិសោធន៍ជាង១០ឆ្នាំ នៅអង្គការម៉ារីស្តូបផ្នែករោគស្ត្រី ពន្យារកំណើត និងរំលូត និងគ្លីនិក SP បានធ្វើការចែករំលែកមកកាន់ក្រុមការងារចាបបៃតងអំពីការលេបថ្នាំពន្យារកំណើតខុសការណែនាំថា សម្រាប់ថ្នាំពន្យារកំណើតរបស់ស្រ្តីមានច្រើនប្រភេទ តែអ្នកគ្រូបានលើក៣ប្រភេទមកបង្ហាញ៖

១. ប្រភេទថ្នាំទី១ មាន២១ គ្រាប់មានពណ៌ និងទំហំដូចគ្នាទាំងអស់ អ្នកគ្រូបានបញ្ជាក់ថា អាចលេបជួរណាក៏បានដែរ ព្រោះថ្នាំទាំងអស់នេះ មានជាតិអរម៉ូនសម្រាប់ជួយដល់ការពន្យារកំណើតដូចគ្នាទាំងអស់ ហើយចំពោះសញ្ញាព្រួញដែលមានដាក់នៅលើបន្ទះថ្នាំនេះគ្រាន់តែបង្កើនការចងចាំនឹងឱ្យមានការយកចិត្តទុកដាក់ក្នុងការលេបតែប៉ុណ្ណោះ។

២. ប្រភេទទី២ មាន២៨គ្រាប់មានពណ៌ដូចគ្នាទាំងអស់ តែមានទំហំខុសគ្នាមានតូចមានធំ​ ហើយក្នុងថ្នាំប្រភេទនេះ មានតែ២១គ្រាប់ដែលជាគ្រាប់ធំប៉ុណ្ណោះមានជាតិអរម៉ូនសម្រាប់ពន្យារកំណើត ចំណែក៧គ្រាប់តូចទៀត មិនមានជាតិអរម៉ូនដើម្បីពន្យារកំណើតនោះទេ គឺមានតែជាតិដែក ឬសារធាតុជាច្រើនទៀតជួយទៅដល់ដំណើរការមករដូវឱ្យល្អប្រសើរតែប៉ុណ្ណោះ។ មួយវិញទៀត ប្រសិនបើមានការច្រឡំលេបខុសជួរគ្រាប់ធំ និងគ្រាប់ធំដូចគ្នា មិនមានហានិភ័យបង្កទៅជាការមានកូននោះទេ តែករណីកំពុងតែលេបជួរគ្រាប់ធំហើយច្រឡំទៅលេបជួរគ្រាប់តូច អាចមានហានិភ័យនៃការមានកូនបាន។

៣. ប្រភេទទី៣ មាន២៨គ្រាប់ដូចគ្នា​មានទំហំប៉ុនគ្នាទាំងអស់ តែមានពណ៌ខុសគ្នា ដោយ២១គ្រាប់មានពណ៌ដូចគ្នា ចំណែកឯ៧គ្រាប់មានពណ៌ផ្សេងនៅជួរចុងក្រោយគេ។ ចំពោះមានច្រឡំលេបខុសជួរគ្រាប់ថ្នាំពណ៌ដូចគ្នាមិនមានហានិភ័យបង្កទៅជាការមានកូននោះទេ តែករណីកំពុងតែលេបជួរគ្រាប់ពណ៌ដូចគ្នា ហើយច្រឡំទៅលេបជួរគ្រាប់ពណ៌ខុសគ្នា អាចមានហានិភ័យនៃការមានកូនដូចគ្នា។ មួយវិញទៀតអ្នកគ្រូពេទ្យបានបញ្ជាក់ថា ក្នុងករណីស្រ្តីដែលលេបថ្នាំពន្យារកំណើតកើតមានករណីធ្លាក់ឈាមមកមិនមែន លេបមិនត្រូវនោះទេ​មកពីលេបថ្នាំមិនបានទៀតទាត់តាមការកំណត់។

ជាចុងក្រោយ អ្នកគ្រូពេទ្យបានណែនាំថា មុននឹងចាប់ផ្តើមនឹងជ្រើសរើសនូវមធ្យោបាយពន្យាកំណើតណាមួយ សូមបងប្អូនទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញឱ្យបានត្រឹមជាមុនសិន។ ហើយប្រសិនបើជ្រើសយកនូវវិធីសាស្ត្រលេបថ្នាំគ្រាប់ ដើម្បីពន្យារកំណើត សូមព្យាយាមលេបឱ្យបានទៀតទាត់ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ មិនបង្កជាផលរំខានច្រើនដល់រាងកាយ និងត្រូវចេះកំណត់ម៉ោងលេបឱ្យបានត្រឹមត្រូវមានន័យថា ប្រសិនបើដល់ម៉ោងត្រូវលេបហើយ តែមិនទាន់បានញុំាអ្វីបែរជាមិនហ៊ានលេប គឺមិនត្រឹមត្រូវទេ ព្រោះថ្នាំពន្យារកំណើតមិនមានផលប៉ះពាល់ដល់ក្រពះទេ។

អាស្រ័យហេតុនេះ ប្រសិនណាបើបងប្អូនប្រិយមិត្តអ្នកអានមានចម្ងល់ចង់សាកសួរពីបញ្ហាផ្ទាល់ខ្លួនបន្ថែម អាចទំនាក់ទំនងទៅកាន់អ្នកគ្រូផ្ទាល់បានតាមរយៈគណនីហ្វេសប៊ុក ឬផេកឈ្មោះថា Kimsay Ngeth ឬតាមលេខទូរស័ព្ទ ០៩៦ ៩២៦ ២៥២៧ ឬអាចទៅប្រឹក្សាជាមួយអ្នកគ្រូផ្ទាល់ដែលទីតាំងបន្ទប់ពិគ្រោះស្រ្តីមានផ្ទៃពោះនិងរោគស្រ្តី ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕


អត្ថបទដោយ៖ ប៉ែត ធីតា

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទទាក់ទង

#អាហារ

អាស៊ូក្រពះផង! ញ៉ាំអាហារ ៥ប្រភេទនេះពោះទទេ ខូចក្រពះអស់ហើយ
Pov Saru
October 30 2025
393 views

#អាហារ

អាណិតក្រលៀនផង! ញ៉ាំអាហារ ៥មុខនេះរាល់ថ្ងៃ វាសនាក្រលៀនឆាប់ខូច ឆាប់លាងឈាមណាស់
Tror Sopheap
October 30 2025
3.3 K views

#អាហារ

អាហារ ៥ ប្រភេទជួយការពារសក់ស្កូវមុនអាយុ ជួយបំប៉នសក់ពីខាងក្នុង
Pov Saru
October 29 2025
584 views

#អាហារ

ញ៉ាំបន្លែ ១នេះរាល់ថ្ងៃ មិនធុញ កាន់តែសម្រកគីឡូ បញ្ចុះជាតិស្ករក្នុងឈាម ការពារទល់លាមក
Tror Sopheap
October 28 2025
2.7 K views

#អាហារ

ថ្លើមមានតួនាទីកម្ចាត់ជាតិពុល! ញ៉ាំអាហារទាំង ៤នេះ ថែរក្សាថ្លើមមានសុខភាពល្អ
Tror Sopheap
October 27 2025
632 views

#អាហារ

ទៅផ្សារកុំរំលងឱ្យសោះត្រី ១ប្រភេទនេះ ឆ្ញាញ់ហើយសម្បូរជីវជាតិជំនួយបេះដូង និង ជួយអភិវឌ្ឍខួរក្បាល
Pov Saru
October 26 2025
665 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia