សម្រស់
អបអរសាទរ! គ្លីនិកកែសម្ផស្សល្បីឈ្មោះមួយរបស់ខ្មែរ ទទួលបានពានរង្វាន់ពីស្ថាប័នសុខភាពពិភពលោកអាស៊ីប៉ាស៊ីហ្វិក
Chanthy Muon
November 20 2023
826 views

ក្រោយឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំទៅលើឯកទេសសើស្បែកនិងកែសម្ផស្សដោយមិនវះកាត់ ទីបំផុតគ្លីនិក La Belle Acesthetic Centre ដែលជាគ្លីនិកដ៏ឈានមុខគេមួយក្នុងប្រទេសកម្ពុជា បានទទួលពានរង្វាន់ Aesthetic Dermatologist of the Year ពីស្ថាប័នសុខភាពពិភពលោកអាស៊ីប៉ាស៊ីហ្វិក ( GlobalHealth Asia-Pacific) ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៣ ទីក្រុងបាងកកប្រទេសថៃ។

ចំពោះភាពជោគជ័យរបស់ La Belle Acesthetic Centre នៅពេលនេះគឺជាការសមិទ្ធផលនៃការខិតខំប្រឹងប្រែងនិងមានការជ្រោមជ្រែងយ៉ាងខ្លាំងរបស់ វេជ្ជបណ្ឌិត ឃុន សុភាវៈនារី ដែលជាអ្នកជំនាញទៅលើផ្នែកសើស្បែកនិងកែសម្ផស្សដោយមិនវះកាត់ ដែលកញ្ញាបានបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតទូទៅ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសើស្បែក ពីសាកលវិទ្យាល័យ Thammasat ក្នុងទីក្រុងបាងកក ប្រទេសថៃ និងសញ្ញាបត្រផ្នែកសើស្បែកនិងកែសម្ផស្សដោយមិនវះកាត់ពី American Academy of Aesthetic Dermatology សហរដ្ឋអាមេរិកថែមទៀតផង។

បើតាមការលើកឡើងដោយផ្ទាល់ពី វេជ្ជបណ្ឌិត ឃុន សុភាវៈនារី ដែលជាសហស្ថាបនិកផ្ទាល់របស់គ្លីនិក La Belle Acesthetic Centre បានឱ្យដឹងថា “កក្តាសំខាន់ដែលធ្វើឱ្យ La Belle Aesthetic Centre អាចទទួលបានពានរង្វាន់ Aesthetic Dermatologist of the Year ពីស្ថាប័នសុខភាពពិភពលោកអាស៊ីប៉ាស៊ីហ្វិក នេះក៏ដោយសារតែ គ្លីនិករបស់កញ្ញាគឺជាគ្លីនិកដែលមានស្តង់ដារត្រឹមត្រូវ និងមានជំនាញច្បាស់លាស់នៅក្នុងការកែសម្ផស្សតាំងពីក្បាលរហូតដល់ចុងជើងប្រកបដោយទំនុកចិត្តខ្ពស់ ធានាបាននូវសុវត្ថិភាពដោយសារតែរាល់ផលិតផលប្រើប្រាស់ជូនអតិថិជនគឺគ្លីនិក La Belle Aesthetic Centre បានធ្វើការតេស្តនិងពិសោធន៍យ៉ាងម៉តចត់មុននឹងយកមកប្រើប្រាស់ជាមួយអតិថិជនរបស់ខ្លួន”។


គួរបញ្ជាក់ផងដែរថា នៅគ្លីនិក La Belle Aesthetic Centre មានបម្រើជូននូវសេវាកម្មជាច្រើនដូចជា ការបន្តឹងស្បែកមុខប្រឆាំងនឹងភាពចាស់ ការចាក់ Botox ការ

ព្យាបាលមុខដោយប្រើឡាស៊ែរ ក្នុងនោះក៏មានសេវាកម្មវះកាត់ត្របកភ្នែក ការវះកាត់ខ្ទង់ច្រមុះ កែដើមទ្រូង និងសេវាកម្មផ្សេងៗជាច្រើនមុខទៀត​ ដោយ វេជ្ជបណ្ឌិត ម៉ម គឹមអេង ។ ដូច្នេះសម្រាប់បងប្អូនដែលចង់ទទួលបានសេវាកម្មកែសម្ផស្សដោយវះកាត់និងមិនវះកាត់ ដែលមានស្តង់ដារ មានទំនុកចិត្តខ្ពស់ ជាមួយនឹងពេទ្យឯកទេសដែលមានបទពិសោធន៍យូរឆ្នាំកុំភ្លេចគ្លីនិក La Belle Aesthetic Centre ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ3 ផ្លូវលេខ321 សង្កាត់បឹងកក់2 ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬតាមរយៈ Facebook Page: La Belle Clinic ឬលេខទំនាក់ទំនង Tel: 012 299 915/ 093 999 863 ៕

Chanthy Muon
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 35

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia