ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលទទួលដំណឹងពីស្ថានភាពជំងឺធ្ងន់ធ្ងរដល់ដំណាក់កាលចុងក្រោយរបស់គណៈកម្មល្បីឈ្មោះក្នុងកម្មវិធី MasterCher Khmer លោកស៊ី សោភ័ណ្ឌរិទ្ធី ហៅកាត់ Chef រិទ្ធី ស្រាប់តែពេលនេះកាន់តែរន្ធត់ចិត្តបន្ថែមទៀតក្រោយដំណឹងចុងក្រោយគឺរូបលោកបានទទួលមរណភាពហើយ។
គួរបញ្ជាក់ថា នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ គណនីហ្វេសប៊ុករបស់បងស្រីម្នាក់ បានបង្ហោះថា “ចូលរួមរំលែកទុក្ខផងពូ គាត់ និងគ្រួសារខ្ញុំរាប់គ្នាយូរមកហើយ ចេញចូលផ្ទះដូចនងប្អូន ពេលទទួលដំណឹងមួយនេះគឺពិតជាស្ដាយខ្លាំងណាស់ សូមពូទៅឱ្យបានសុខ គាត់ទើបតែខូចមុននេះបន្តិចទេ”។
ជាមួយនឹងគ្នានេះដែល Chef រិទ្ធី មានជំងឺក្រិនថ្លើម និងរបេងសួត តាំងពីយូរមកហើយ តែទើបតែបច្ចុប្បន្ននេះទេ ដែលជំងឺរបស់គាត់ កាន់តែធ្ងន់ធ្ងរទៅៗ រហូតមកដល់វិនាទីចុងក្រោយ។
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់គ្រួសាររបស់លោក ស៊ី សោភ័ណ្ឌរិទ្ធីផង ជាមួយនឹងការបាត់បង់នូវសមាជិកគ្រួសារ៕
អត្ថបទស្រាវជ្រាវដោយ៖ម៉ាង វិសិដ្ឋារតន៍