គំនិតរកស៊ី
ខាងប្រុសជាក្មេងវត្ត ខាងស្រីជាអ្នកលក់នំ ខិតខំតស៊ូជាមួយគ្នារហូតអាចបើកក្រុមហ៊ុនមួយដោយជោគជ័យ
MC LyHouy
November 9 2020
5 K views

អ្នកទាំងអស់គ្នាសាកស្រម៉ៃទៅមើលថាវាមានភាគរយអាចទៅរួចទេ? បើនិយាយដល់រឿងបណ្តាក់ទុនរកស៊ីបើកក្រុមហ៊ុនមិនខ្វះទេអ្នកដែលចង់ តែខ្វះអ្នកដែលហ៊ានចេញប្រឡូក។ វាអាចមកពីកត្តាជាច្រើនដែលពួកគេមិនហ៊ានចេញរកស៊ី ដូចជាបុគ្គលខ្លះ គាត់គិតថាចង់សន្សំបទពិសោធន៏ឱ្យបានច្រើនសិន ឯបុគ្គលខ្លះទៀតគិតថាត្រូវសន្សំលុយសិន ឯបុគ្គលមួយចំនួនទៀតរង់ចាំឱកាសល្អសិន គ្រប់គ្នាមានហេតុផលរៀងៗខ្លួន ដោយឡែកគូរស្នេហ៍មួយគូរដែលកម្សត់កម្រជាមួយគ្នា ខំប្រឹងសន្សំលុយបន្តិចបន្តួចពីការធ្វើការនិងរកស៊ី លក់ដូរ មានអ្វីជាកម្លាំងចិត្តទើបបានហ៊ានបើកក្រុមហ៊ុនតម្លៃរាប់មុឺនដុល្លាទាំងនៅវ័យក្មេង។

តាមរយៈការសម្ភាសជាមួយក្រុមការងារយើងបានឱ្យដឹងថា កញ្ញា សែន ពិភារ ពីមុនកាលពីមិនទាន់បើកក្រុមហ៊ុនខ្លួនឯងគឺកញ្ញាធ្លាប់ជាអ្នកលក់នំដែលក្នុងមួយកញ្ចប់ចំណេញតែ១ពាន់រៀលក៏មានដែរ តែកញ្ញានៅតែខំតស៊ូលក់ដើម្បីយកលុយរៀន រហូតសល់លុយខ្លះកញ្ញាក៏លក់ឥវ៉ាន់លើអនឡាញបន្ថែមដើម្បីរកចំណូល។ ចំណែកឯ លោក រិន សុក្រិត្យ ដែលជាគូរស្នេហ៍របស់កញ្ញាពីមុនធ្លាប់ជាក្មេងវត្ត រស់នៅក្នុងវត្តជាង១០ឆ្នាំទម្រាំអាចមានលទ្ធភាពនិងសមត្ថភាពចេញធ្វើការខាងក្រៅ។

បន្ទាប់ពីធ្វើការសន្សំលុយបានមួយចំនួនព្រមទាំងមានបទពិសោធន៏ខ្លះៗដែរ គូរស្នេហ៍មួយគូរនេះក៏បានសម្រេចចិត្តថានឹង បើកក្រុមហ៊ុនមួយឈ្មោះថា ក្រុមហ៊ុន សុក្រិត្យ និង ពិភារ ខសមេធិក ដែលជាក្រុមហ៊ុនសហការនាំចូលផលិតផលសាប៊ូកក់សក់ ភារ ព្រីមៀរ Phear Premium ពីប្រទេសកាណាដា មានគោលការណ៍ក្រុមហ៊ុនស្តង់ដារមុនគេនៅកម្ពុជាដែលយើងហៅថា ស្តង់ដារក្រុមហ៊ុនតាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅថា E-Commerce Platform ដែលមានដាក់លក់នៅលើវេបសាយ sokrethandpiphear.com និងតាមរយៈហ្វេសប៊ុកផេក Phear Premium Cambodia។

លោកបានបញ្ចាក់ថា ក្រុមហ៊ុនមួយនេះគឺកើតចេញពីក្តីស្រលាញ់សុទ្ធសាធ, ក្តីស្រលាញ់ទី១ គឺក្តីស្រលាញ់របស់គាត់ចំពោះគូរអនាគតរបស់គាត់ ចំណែកឯក្តីស្រលាញ់ទី២ គឺក្តីស្រលាញ់របស់ កញ្ញា ពិភារ ដែលជាគូរស្នេហ៍ចំពោះសម្រស់សសៃសក់ ចំណែកឯក្តីស្រលាញ់ទី៣គឺពីគ្រួសារនឹងមនុស្សជុំវិញខ្លួនគាំទ្រ។ កញ្ញាគឺជាមនុស្សដែលស្រលាញ់សក់ជាងអ្វីៗទាំងអស់ នៅក្នុងផ្នែកថែរក្សាសម្រស់ ដូចនេះខណៈពេលកញ្ញាត្រូវរកផលិតផលខាងក្រៅមិនច្បាស់ពីរូបមន្ត កញ្ញាក៏បានពិភាក្សាជាមួយ លោក សុក្រិត្យ ហើយពួកគាត់ទាំងពីរក៏សម្រេចចិត្តថា បើកក្រុមហ៊ុនមួយនេះឡើងតែម្តងទៅ។

លោក សុក្រិត្យ ក៏បានប្រាប់មកកាន់ក្រុមការងារយើងផងដែរថា នេះមិនមែនជាការជោគជ័យអ្វីធំដុំនោះទេ ប៉ុន្តែយ៉ាងហោចណាស់វាបានជួយឱ្យមនុស្សមួយក្រុមរកចំណូលពីក្រុមហ៊ុនខ្លួនបានដែលជាផ្នែកមួយក្នុងការជួយដល់ជីវភាពប្រជាជន ហើយក៏បានជួយដល់អ្នកមានបញ្ហាសក់មិនពិបាកទៅរកនៅឯបរទេសព្រោះក្រុមហ៊ុនខ្មែរក៏មានស្តង់ដារខ្ពស់មួយដែរ ហើយលោកបានបន្ថែមថា​ ឱ្យតែយើងខំប្រឹងគ្មានអ្វីដែលថាទៅមិនរួចទេ យើងជាកូនអ្នកខ្សត់ គ្មានអ្វីរំពឹងនោះទេ ដូចនេះមានតែចំណេះដឹងនោះទេទើបអាចជួយយើងបាន៕

អត្ថបទដោយ៖​ អឿ ស្រីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#គំនិតរកស៊ី

លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
Tror Sopheap
December 30 2024
139 views

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
930 views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
17.1 K views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
14.9 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11.3 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.1 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.1 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.7 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia