ចិត្តសាស្ត្រ
អ្នកអង្គុយធ្វើការឧស្សាហ៍ស្ងាបច្រើនដង អាចនឹងកំពុងកើតជំងឺផ្លូវចិត្ត
Vuthea Morn
November 11 2020
742 views

នៅពេលដែលមាននរណាម្នាក់មានអាការៈស្ងាបជារឿយៗ អាចបណ្តាលមកពីកត្តាងងុយគេង ឬមាន អាការៈអស់កម្លាំង។ ការស្ងាបគឺជាជាកត្តានៃរាងកាយមានការឆ្លើយតបទៅនឹងកម្រិតអុកស៊ីសែន ថយចុះ ដែលទាក់ទងដោយផ្ទាល់ទៅនឹងកម្រិតថាមពលទាប ហើយក៏ជាកត្តាធ្វើឱ្យខួរក្បាលខុះខ្សោយ ផងដែរ។ ផ្ទុយមកវិញនៅពេលដែលរាងកាយទទួលបាន នូវបរិមាណអុកស៊ីសែនកើនឡើងជាងការ ដកដង្ហើមធម្មតា នឹងធ្វើឱ្យមនុស្សយើងមានថាមពលដែលមិនពេញលេញ។

អាការៈស្ងាបដែលត្រូវ បានចាត់ទុកថាញឹកញាប់គឺស្តែងចេញនូវអាការៈស្ងាបច្រើនជាងមួយដងក្នុងមួយនាទី​។ ខាងក្រោមនេះ គឺជាលក្ខខណ្ឌវេសាស្រ្តមួយចំនួនដែលបណ្តាលមកពីមានអាការៈស្ងាបញឹកញាប់៖

បញ្ហាដំណេក៖ ការរំខានដល់ដំណេកមួយចំនួនដូចជា ការធ្វើការរហូតដល់យប់ជ្រៅ ការប្រើប្រាស់ទូរសព្ទជាដើម ដែលអាចបណ្តាលឱ្យមានអារម្មណ៍ងងុយគេងនៅពេលថ្ងៃ មានសភាពអស់កម្លាំង និងពិបាកក្នុងការផ្តោតអារម្មណ៍ ដែលសញ្ញាទាំងនេះអាចជាបញ្ហា រ៉ាំរ៉ៃទៅលើដំណេក។ 

ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ៖ មនុស្សម្នាក់ដែលមានបញ្ហាថប់បារម្ភ ឬធ្លាក់ទឹកចិត្តអំពី អ្វីមួយ អាចបណ្តាលឱ្យអត្រានៃចង្វាក់បេះដូង និងដង្ហើម រួមទាំងកម្រិតស្ត្រេសត្រូវបាន ផ្លាស់ប្តូរ។ ទាំងនេះអាចធ្វើឱ្យអ្នកតែងតែភ្ញាក់ពីដំណេកនៅពេលយប់ ដែលជាកត្តាធ្វើឱ្យលេច ចេញនូវអាការៈស្ងាបជាញឹកញាប់នៅពេលថ្ងៃផងដែរ។

កត្តារបបអាហារ៖ ការទទួលទាននូវរបបអាហារដែលមានតុល្យភាពគឺជាកន្លឹះសំខាន់មួយ ដែលធ្វើឱ្យ រាងកាយមានថាមពលពេញលេញ និងអារម្មណ៍ស្វាហាប់។ ដូចនេះកាលណាដែលមនុស្សម្នាក់ ដែលមិនបានទទួលទាននូវអាហារគ្រប់គ្រាន់ ឬមិនមានតុល្យភាពអាចស្តែងចេញឡើងនូវអាការៈ អស់កម្លាំង ជាពិសេសនៅពេលធ្វើការហូសនឹងកម្លាំង។

ពិធីព្យាបាលអាការៈស្ងាបច្រើនដង៖

ប្រសិនបើអាការៈស្ងាបច្រើនដងដោយសារតែបញ្ហាការគេង គ្រូពេទ្យអាចណែនាំឱ្យប្រើប្រាស់ឱសថ ជំនួយការគេង ឬបចេ្ចកទេសផ្សេងៗដើម្បីការគេងបានស្កប់ស្កល់ដូចជាការប្រើប្រាស់នូវឧបករ សម្រួលផ្លូវដង្ហើម ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ដើម្បីកាត់បន្ថយភាពតានតឺង។ ប្រសិនបើការស្ងាបក្នុងករណីញឹកញាប់ ឬច្រើនដងហួសប្រមាណអាចជារោគសញ្ញានៃជំងឹធ្ងន់ធ្ងរ ដូចជាជំងឺឆ្កួតជ្រូក ឬខ្សោយថ្លើម ដុះសាច់ខួរក្បាលជាដើម ដូចនេះសូមស្វែងរកការព្យាបាលជាបន្ទាន់ជាមួយគ្រូពេទ្យជំនាញ។

អត្ថបទ៖ សែម​ សុធារី

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1454

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
Tror Sopheap
January 17 2025
624 views

#ចិត្តសាស្ត្រ

ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត
Tror Sopheap
January 16 2025
150 views

#ចិត្តសាស្ត្រ

លោក Maxwell បញ្ជាក់ថា កុំធ្វើរឿង ២នេះ ទើបជីវិតរបស់អ្នករឹងមាំ មានក្តីសុខ
Tror Sopheap
January 14 2025
106 views

#ចិត្តសាស្ត្រ

លោកយាយវ័យ ១០៤ ប្រាប់ក្បួនបន្តអាយុឱ្យវែង រស់នៅគ្មានស្រ្តេស មិនបាក់ទឹកចិត្ត
Tror Sopheap
January 14 2025
586 views

#ចិត្តសាស្ត្រ

ញ៉ាំអាហារ ៣នេះ ដាស់ផ្លូវចិត្តឱ្យស្រស់ថ្លា ឱ្យខួរក្បាលរីករាយ
Tror Sopheap
January 13 2025
272 views

#ចិត្តសាស្ត្រ

ផ្លូវចិត្តធ្ងន់ព្រោះអ្នកគិតពីអតីតនិងអនាគតពេក មកគិតបែបនេះ នាំក្តីសុខដាក់ខ្លួន
Tror Sopheap
January 12 2025
121 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អាហារJanuary 20 2025
ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
#អត្ថបទ PRJanuary 19 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens
#កីឡាJanuary 17 2025
មុនទៅហាត់ប្រាណ កុំឱ្យមានបញ្ហាធំដល់ពិការ និងជីវិត អ្នកត្រូវដឹងរឿង ៣នេះ
#ចិត្តសាស្ត្រJanuary 17 2025
Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
#ជំងឺJanuary 16 2025
ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
#ចិត្តសាស្ត្រJanuary 16 2025
ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia