កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពមួយចំនួននៅក្នុង បណ្ដាញសង្គមបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ព្រមជាមួយនឹងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជម្រុញ។
នៅក្នុងនោះដែរ មានបងប្រុសម្នាក់បានបញ្ចេញមតិសួរទៅកាន់សម្ដេចតេជោថា “នៅពេលណាទើប ខ្ញុំបានចាក់វ៉ាក់សុំាងដូសទី៣”។ បន្ទាប់មកទៀត សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ យ៉ាងកក់ក្ដៅថា “ដូសទី៣នឹងចាក់ជូនគ្រប់គ្នាដោយចាប់ផ្ដើមពីរាជធានីភ្នំពេញចាប់ពីខែតុលា ឆ្នាំ២០២១នេះទៅ”។
គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋខ្មែរយើងគ្រប់គ្នានឹងចាប់ផ្ដើមទទួលវ៉ាក់សុំាងចាប់ពីខែតុលា ឆ្នាំ២០២១នេះទៅដោយចាប់ផ្ដើមពីរាជធានីភ្នំពេញ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រៀមខ្លួន ដើម្បី ចាប់វ៉ាក់សុំាងទាំងអស់គ្នា។
យ៉ាងណាមិញ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ មាន៩៧,៧៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៧,២៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១នាក់។
អត្ថបទដោយ៖ Daddy_Rath