ជំងឺ
កំពូលអាហារស្រូបជំងឺ! វេជ្ជ.ប្រាប់ក្បួនញ៉ាំអាហារ ប្តូរតែបន្តិចគេចផុតមហារីកទាំងបុរស&ស្ត្រី
Senghong Kong
January 25 2023
72.4 K views

ផ្អែកតាមការចែករំលែកពីលោកDeepti Lokesappa ជាអ្នកស្រាវជ្រាវចំណីអាហារនិងអាហារូបត្ថម្ភ បានថ្លែងប្រាប់គេហទំព័រHealthshots ថាអាហារពេលព្រឹកសំខាន់ណាស់ក្នុងការផ្ដល់ថាមពលដល់រាងកាយពេញមួយថ្ងៃ។ បើអ្នកទទួលអាហារពេលព្រឹកខុស នឹងធ្វើឱ្យអ្នកមានអារម្មណ៍ល្វើយ ងងុយគេង ឆ្អែតពេក ធ្ងន់ខ្លួន គ្មានកម្លាំងគ្មានថាមពលទៅវិញ។

ហេតុនេះអ្នកគួរចៀងវាងប្រភេទអាហារដែលសម្បូរជាតិផ្អែម មានជាតិម្សៅច្រើន សម្បូរកាបូនអ៊ីដ្រានច្រើនពេក ជាតិប្រៃ ខ្លាញ់ និងសារធាតុរក្សាទុកបានយូរ។ ប្រភេទអស់ទាំងនេះ ទទួលទានច្រើនពី១ថ្ងៃទៅ១ថ្ងៃ នឹងធ្វើឱ្យសុខភាពរបស់អ្នកធ្លាក់ចុះជាលំដាប់ ងាយនឹងមានជំងឺផ្សេងៗ។ តាមការសិក្សាបានរកឃើញថា សារធាតុចិញ្ចឹមដែលមាននៅក្នុងបន្លែនិងផ្លែឈើស្រស់ គ្រាប់ធញ្ញជាតិ មានសមត្ថភាពកាត់បន្ថយហានិភ័យនៃជំងឺមហារីកបាន។ ខាងក្រោមនេះជាគំរូអាហារពេលព្រឹកទាំង៣ ជ្រើសញ៉ាំពេលព្រឹក ការពារខ្លួនពីជំងឺមហារីក និងជំងឺផ្សេងៗនៅថ្ងៃមុខ៖

១ សាឡាដចម្រុះ៖ យោងតាមAmerican Journal of Epidemiology បានឱ្យដឹងថារបបអាហារដែលសម្បូរទៅដោយ បន្លែ ផ្លែឈើ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពះ និងជំងឺសួតមួយចំនួនបាន។ របបអាហារដែលសម្បូរវីតាមីនC ក៏អាចជួយការពារជំងឺមហារីកបំពង់កបានផងដែរ។ ហេតុនេះគួរទទួលទានសាឡាដ ស្ពៃ និងផ្លែឈើចម្រុះឱ្យបានច្រើន ចម្រុះពណ៌ អាចលាយបន្ថែមជាមួយស៊ុត ត្រី និងសាច់តិចតួចដើម្បីបង្កើនរសជាតិ។

២ ទឹកក្រឡុកបៃតង៖ យោងតាមvirginiacancerspecialists បានឱ្យដឹងថាស្ពៃ kale និង​ spinach ជាបន្លែដែលសម្បូរដោយសារធាតុ Beta-caroteneនិងlutein ស្លឹកបៃតងអាចបន្ថែមអាហារូបត្ថម្ភ និងប្រឆាំងមហារីក។ អាចយកវាក្រឡុកលាយបញ្ចូលគ្នា ដោយបន្ថែមផ្លែចេក ប៉ោម ផ្លែប័រ ឬពពួកផ្លែបឺរីបន្ថែមបាន ដើម្បីឱ្យរសជាតិឆ្ញាញ់ងាយស្រួលញ៉ាំ។ ជាមួយគ្នានេះ តាមការលើកឡើងពីសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីកនិងជំងឺឈាម បានលើកឡើងថា “ការញ៉ាំអាហារប្រៃដូចជាត្រីងៀត ប្រលាក់ សាច់ អាហារផ្អាប់ និងអាហារដែលប្រើជាតិអំបិលច្រើន ជាកត្តាជួយជំរុញកើតមហារីកពោះវៀនធំ។ ហេតុនេះគួរកាត់បន្ថយ ប្តូរទៅញ៉ាំប្រភេទបន្លែឱ្យបានច្រើន វាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកបាន។”

៣ សណ្តែក៖ ការស្រាវជ្រាវពី មន្ទីរពិសោធន៍ជីវបច្ចេកវិទ្យាប្រូតេអ៊ីនអាហារនៅសាកលវិទ្យាល័យរដ្ឋLouisiana បានបង្ហាញថាអ្នកដែលទទួលទានសណ្តែកខ្មៅឆ្អិនគឺមានហានិភ័យទាបនៃជំងឺមហារីកថ្លើម សួត សុដន់ ពោះវៀនធំ និងមហារីកក្រពេញប្រូស្តាត។ ហេតុនេះអ្នកអាចយកសណ្ដែកខ្មៅ និងពពួកសណ្ដែកផ្សេងៗទៀតស្ងោរ ជាអាហារពេលព្រឹក អាចញ៉ាំលាយជាមួយទឹកដោះគោស្រស់ ឬយ៉ាអ៊ួរ ផ្លែឈើស្រស់ៗបន្ថែមកាន់តែល្អ។ ជាមួយគ្នានេះ តាមការលើកឡើងពីអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានឱ្យដឹងថា សណ្ដែក តៅហ៊ូ យ៉ាងអ៊ួរ ទឹកដោះគោ សុទ្ធតែជាក្រុមអាហារសម្បូរវីតាមីន ស្ទើរតែអាចជំនួសឱ្យសាច់បាន ល្អសម្រាប់សុខភាព ទទួលទានអាហារទាំងនេះច្រើន មិនងាយមានជំងឺ ធ្វើឱ្យឆ្អឹងរឹងមាំថែមទៀត។

ត្រូវចាំថា អាហារដែលអ្នកញ៉ាំរាល់ថ្ងៃ ប្រៀបដូចជាបញ្ចុកថ្នាំប៉ូវ ក៏ដូចជាបញ្ចុកជំងឺដល់ខ្លួនឯងដែរ ប្រសិនបើអ្នកទទួលទានអាហារមិនបានត្រឹមត្រូវ។

គួរឱ្យដឹងផងដែរថា សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ជាវេជ្ជបណ្ឌិតឯកទេសមហារីកនិងជំងឺឈាម ហើយក៏ជាស្ថាបនិកគ្លីនិក អូរ៉េន ឃែនស័រ ដែលជាគ្លិនិកឯកទេសមហារីកទំនើបនិងឈានមុខរបស់នៅកម្ពុជាផងដែរ។ ទំនាក់ទំនងប្រឹក្សា និងណាត់ជួបវេជ្ជបណ្ឌិតតាមកាន់វេជ្ជបណ្ឌិតតាមរយៈ 090/098/099 315 959៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#ជំងឺ

មិនមែនទាល់តែញ៉ាំផ្អែមទើបជំងឺទឹកនោមផ្អែមទេ! វេជ្ជបណ្ឌិតថាអាហារប៉ុន្មានប្រភេទនេះក៏អាចធ្វើឲ្យកើតជំងឺទឹកនោមផ្អែមដែរ!
Pov Saru
October 27 2025
2.9 K views

#ជំងឺ

មន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់ថា នេះជារោគសញ្ញានៃជំងឺមហារីកសុដន់មាន
Tror Sopheap
October 26 2025
581 views

#ជំងឺ

ត្រីល្អសម្រាប់សុខភាព តែប្រយ័ត្ន! ត្រីប្រភេទនេះ ញុំាហើយកើតមហារីកអត់ដឹងខ្លួន
Pov Saru
October 25 2025
2 K views

#ជំងឺ

ប្រយ័ត្នអ្នកចូលចិត្តលេងទូរស័ព្ទច្រើន៖ អ្នកជំនាញប្រាប់ពីហានិភ័យនឹកស្មានមិនដល់ បើចង់បញ្ជៀសត្រូវអនុវត្តរឿង ២ នេះ
Pov Saru
October 24 2025
424 views

#ជំងឺ

ប្រយ័ត្ន! អ្នកមានរោគសញ្ញា ៣នេះភ្លាមៗ ជាជំងឺស្ទះសរសៃឈាមខួរក្បាល ប្រញាប់ទៅពេទ្យឱ្យលឿន
Tror Sopheap
October 24 2025
550 views

#ជំងឺ

ពេលព្រឹកគេងមិនចង់ក្រោក ថ្ងៃឡើងអង្គុយស្ងាប កុំច្រឡំថាជាអាការៈអ្នកខ្ជិល តែនេះអាចរោគសញ្ញនៃជំងឺគេងដ៏កម្រមួយ
Pov Saru
October 24 2025
320 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

អនាគតអត់លាងឈា/មទេ! ៤ទម្លាប់ពេលព្រឹកបន្សាបជាតិពុលក្នុងតម្រងនោម
Tror Sopheap
October 15 2025
17.4 K views

#ចិត្តសាស្ត្រ

កុំបាក់ទឹកចិត្ត! ៣ក្បាច់នេះជាមួយដៃគូ ធានាបានយូរ ស៊ីអារម្មណ៍ឱ្យដៃគូកក់ក្តៅ និងពេញចិត្តស្ដូក
Tror Sopheap
October 13 2025
14.6 K views

#អាហារ

មិនខកបំណង! ញ៉ាំអាហារ ១មុខនេះ ដាស់អារម្មណ៍រួ/មភេ//.ទបានយូរ
Tror Sopheap
October 14 2025
9.8 K views

#អាហារ

ឈប់ទៅ! ញ៉ាំអាហារ ៤នេះ លិ//.ង្គបុរសកាន់តែខ្សោយខ្លាំង
Tror Sopheap
October 15 2025
9.2 K views

#ចិត្តសាស្ត្រ

ស្រ្តីមានប្តី កុំបណ្តោយខ្លួន ខំធ្វើរឿង ២នេះ ទើបខ្លួនកាន់តែមានតម្លៃ គេមិនហ៊ាមមើលងាយ
Tror Sopheap
October 9 2025
8.7 K views

#អាហារ

ពេលព្រឹកញ៉ាំផ្លែឈើទិព្វ ១នេះ ស្រូបខ្លាញ់ក្បាលពោះ ហើយប៉ូវសរសៃឈាមខួរក្បាល
Tror Sopheap
October 14 2025
7.7 K views
អត្ថបទថ្មីៗ
#ព័ត៌មានOctober 27 2025
ក្រសួងការងារបញ្ជាក់ពីថ្ងៃឈប់សម្រាកពីប្រាក់ឈ្នួល ក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខនេះ
#អាហារOctober 27 2025
ថ្លើមមានតួនាទីកម្ចាត់ជាតិពុល! ញ៉ាំអាហារទាំង ៤នេះ ថែរក្សាថ្លើមមានសុខភាពល្អ
#សម្រស់October 27 2025
សាមញ្ញហើយ ចាយលុយតិច! ញុំាផ្លែឈើ ៥ នេះជួយធ្វើឱ្យស្បែកភ្លឺថ្លា សុខភាពល្អ
#ជំងឺOctober 27 2025
មិនមែនទាល់តែញ៉ាំផ្អែមទើបជំងឺទឹកនោមផ្អែមទេ! វេជ្ជបណ្ឌិតថាអាហារប៉ុន្មានប្រភេទនេះក៏អាចធ្វើឲ្យកើតជំងឺទឹកនោមផ្អែមដែរ!
#អត្ថបទ PROctober 27 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី មូលហេតុដែលយើងត្រូវការប្រូតេអ៊ីន និងរបៀបដែលអាស៊ីតអាមីណូធ្វើការនៅក្នុងខ្លួនរបស់យើង
#កុមារOctober 26 2025
ចង់ឱ្យកូនខ្លាំង! នេះជាក្បួនចិញ្ចឹមកូន ឱ្យក្លាយជាក្មេងមានសមត្ថភាពខ្លាំងទៅអនាគត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia