ជំងឺ
ទន្តបណ្ឌិត ហ៊ន សិរីបុត្រ ប្រាប់! ៤ចំណុចសំខាន់ៗអ្នកដែលមានបំណងចង់ពត់ធ្មេញ(ដាក់ប្រេសធ្មេញ)គួរដឹងដាច់ខាត
Thida Pet
October 18 2022
5.2 K views

នរណាខ្លះមានគម្រោងចង់ទៅពត់ធ្មេញ? តើមានដឹងទេ មុននឹងឈានដល់ការពត់ធ្មេញត្រូវត្រៀមខ្លួន​ ថែរក្សា និងដឹងពីប្រភេទធ្មេញដែលគួរពត់និងតម្លៃនៃការពត់ធ្មេញឬនៅ? ចម្លើយទាក់ទងនិងសំណួរខាងលើនេះ ប្រាកដជាមានអ្នកចង់ពត់ធ្មេញច្រើនណាស់។តែមានតែមនុស្សមួយចំនួនអាចនិងមិនដែលដឹងសោះពីអ្វី ត្រូវត្រៀមខ្លួនមុននឹងពត់ធ្មេញ(ដាក់ប្រេសធេ្មញ)ដូច្នេះកុំចេះតែឃើញគេដាក់ចង់ដាក់តាមគេ។

យោងតាមកិច្ចសម្ពាសន៍របស់ ក្រុមការងារចាបបៃតង ជាមួយទន្តបណ្ឌិត ហ៊ន សិរីបុត្រ ជានាយក គ្លីនិកធ្មេញ អាយស្មាល ទន្តបណ្ឌិតបាន បញ្ចប់ការសិក្សាថ្នាក់ទន្តបណ្ឌិត មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅឆ្នាំ ២០១៣ និង បញ្ចប់ថ្នាក់ ឌីផ្លូម៉ា ផ្នែកពត់តម្រង់ធ្មេញពី City of London Dental School, UK នៅឆ្នាំ ២០២០ គ្លីនិករបស់ទន្តបណ្ឌិតគឺបានបើកដំណើរការប្រហែល៨ឆ្នាំមកហើយ។

ជាដំបូងទន្តបណ្ឌិត ហ៊ន សិរីបុត្រ បានធ្វើការណែនាំថា​ការពត់ធ្មេញ(ដាក់ប្រេសធ្មេញ) នេះគឺមិនចេះតែដាក់តាមចិត្តចង់ឃើញគេដាក់ចង់ដាក់ដែរហើយល្បីតទៀតថា​ ការដាក់ប្រេស​ អាចជួយឱ្យទម្រង់មុខឡើងវីស្អាតនោះឡើយ​។ទន្តបណ្ឌិតបាន ណែនាំថាពត់ធ្មេញឬហៅថា (ដាក់ប្រេសធ្មេញ) មិនអាចបានមុខវី គ្រប់ករណីទាំងអស់ឡើងវាអាស្រ័យលើប្រភេទធ្មេញនិងទម្រង់មុខអ្នកពត់ផ្ទាល់។

១.ជំហានដំបូងមុននឹងពត់ធ្មេញ(ដាក់ប្រេស)៖ 

ជាដំបូងទន្តបណ្ឌិតបានចែករំលែកថា​ខាងគ្រូពេទ្យជំនាញនិងចំណាយពេលពិភាក្សាជាមួយអ្នកមានគម្រោងមកពត់ធ្មេញ(ដាក់ប្រេសធ្មេញ)រយៈពេល៤៥នាទី ដើម្បីពិនិត្យមើលទម្រង់ធ្មេញ ថតអ៊ិចសារ៉េ ថតមុខ សួរនាំអ្នកពត់ធ្មេញពីគោលបំណងរបស់គាត់ឱ្យបានច្បាស់ថាគាត់ចង់បានទម្រង់បែបណា ដោយមានអ្នកខ្លះមកតាមគ្នាឃើញមិត្តភក្តិពត់គាត់ក៏ចង់មកពត់ដែរ ។ ​ក្នុងការចំណាយពេលជួបនេះមិនគិតប្រាក់ឡើយ​ ទោះបីការពិភាក្សានេះមិនចង់ពត់ក៏ដោយ

២.រឿងត្រូវត្រៀមខ្លួនមុននិងសម្រេចចិត្តពត់ធ្មេញ៖

ទន្តបណ្ឌិតបានចែករំលែកថា ពត់ធ្មេញដំបូងត្រូវត្រៀមខ្លួនឈឺចាប់តិចតួច រយៈពេល១ទៅ២សប្ដាហ៍ដំបូង ។ កត្តានៃការឈឺចាប់នេះ បង្កមកពីការមុតលួស បានចាក់ទៅសាច់មាត់សាច់ថ្ពាល់ ក៏បណ្ដាលឱ្យ ពងបែកមាត់ ឈឺមាត់ ពិបាកញុំានិងទំពារអាហារជាដើម រឿងទាំងអស់នេះ អ្នកចង់ពត់ធ្មេញគួរតែដឹង។

-មកជួបតាមការណាត់របស់គ្រូពេទ្យ៖ ចំណុចនេះមានន័យថា អ្នកពត់ធ្មេញរួចហើយ គឺតម្រូវឱ្យមកពិនិត្យមើលធ្មេញឱ្យបានទៀតទាត់ តាមរយៈការណាត់របស់គ្រូពេទ្យ។ព្រោះការជួបគ្រូពេទ្យដើម្បីមើលធ្មេញនេះ គឺមានសារសំខាន់ខ្លាំងណាស់ ដើម្បីតំឡើងលេខដែកពីតូចទៅធំ(ផ្លាស់ប្ដូរលួស)ដើម្បីឱ្យធ្មេញត្រង់ស្អាត ប្ដូរកៅស៊ូ សម្អាតធ្មេញឱ្យជាដើម។

-មិនមានគម្រោងចេញទៅក្រៅប្រទេស៖ មានន័យថា ប្រសិនណា អ្នកមានមិនមានគម្រោងទៅក្រៅប្រទេសទេ ការពត់ធ្មេញមិនជាបញ្ហាអ្វីឡើយ តែប្រសិនណា ពត់ហើយត្រូវចេញក្រៅប្រទេសរយៈពេលយូរ អាចនិងបញ្ហាព្រោះធ្មេញខ្លះតម្រូវឱ្យដក ប្ដូរដែក​…ជាដើម ដូច្នេះមុននិងពត់ធ្មេញ ត្រូវប្រាកដថា មិនចេញទៅក្រៅប្រទេសឬក៏បញ្ហានាំឱ្យអ្នក មិនអាចមកពិនិត្យធ្មេញត្រឹមត្រូវ។

៣.វិធីថែរក្សាធ្មេញដាក់ប្រេស៖ ព្យាយាមដុះសម្អាតធ្មេញឱ្យបានទៀងទាត់​ ដុះ៣ដងក្នុង១ថ្ងៃ ការដុះធ្មេញនេះគឺប្រើច្រាស់តូចៗដុះជាមុន បន្ទាប់មក ចាំប្រើច្រាស់ធម្មតាដុះតាមក្រោយ និងព្យាយាមប្រយ័ត្នក្នុងការញុំាអាហារ រឹង ស្វីត…ព្រោះអាចធ្វើឱ្យរបូតដែកធ្មេញបាន កាលណារបូតហើយ គឺតម្រូវឱ្យ ដាក់កម្រិតរឹបធ្មេញមកលេខតូចវិញ ឧទាហរណ៍ រឹតដល់លេខ៧ហើយ បែរជារបូត គឺត្រូវចាប់ផ្ដើមពីលេខ១មកវិញ ដែលជាហេតុនាំឱ្យរយៈពេលពត់ធ្មេញ របស់អ្នកកាន់តែយូរឆ្នាំ​ ដូចជាធ្មេញត្រូវពត់តែ២ឆ្នាំ អាចឡើងដល់៣ឆ្នាំក៏មាន។

៤.ប្រភេទធ្មេញគួរពត់(ដាក់ប្រេស)៖

ចំពោះប្រភេទធ្មេញគួរពត់ មានដូចជា ធ្មេញ ចន្លោះ ធ្មេញ ច្រពើសបិទមាត់មិនជិត ធ្មេញខុបចូលក្នុង ធ្មេញធំ...ជាដើម ទើបតម្រូវឱ្យពត់​ប្រសិនបើអ្នកមិនបានបញ្ហាធ្មេញកុំចេះតែពត់ផ្ដេសផ្ដាស។

ចំណុចទខាងលើទាំងអស់នេះ សម្រាប់បងប្អូនដែលមានគម្រោងចង់ពត់ធ្មញ គួរតែដឹងនិងកុំចេះតែជ្រួលជ្រើមពត់ធ្មេញតាមគេ ព្រោះអ្នកខ្លះគេពត់គឺជារឿងត្រឹមត្រូវ ដាច់ខាត់ត្រូវពត់៕

How Do Braces Move Teeth in The Right Position | Dulwich Dental


អត្ថបទដោយ៖ ប៉ែត ធីតា

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1261

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.1 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.1 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ពេលល្ងាចនេះ ១ខេត្តនេះបន្តមានខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
3.8 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.7 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.7 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia