គំនិតរកស៊ី
អ្នកជំនាញបង្ហើបពីអត្ថប្រយោជន៍ទាំង១២នៃខ្ញីខ្មៅនៅភ្នំគូលែន ធ្វើឱ្យមានសន្ទុះការគាំទ្រខ្ពស់
MC LyHouy
February 8 2022
313 views

ខ្ញីខ្មៅជារុក្ខជាតិដែលមានប្រវត្តិយូរណាស់មកហើយនិងជារុក្ខជាតិដ៏អស្ចារ្យដែលមានគុណប្រយោជន៍មហាសាលដល់សុខភាព ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាយើងហាក់មិនទាន់មានការពេញនិយមនៅឡើយ ខណៈដែលបណ្តារប្រទេសផ្សេងៗដូចជាថៃអាចច្នៃខ្ញីខ្មៅនេះជាអាហារបំប៉នសុខភាព មានការគាំទ្រយ៉ាងខ្លាំង។

ដើម្បីឱ្យបងប្អូនបានស្គាល់កាន់តែច្បាស់ពីរុក្ខជាតិពិសេសខ្ញីខ្មៅ ក្រុមការងារចាបបៃតងក៏បានទៅសំណេះសំណាលជាមួយម្ចាស់សិប្បកម្មមួយកន្លែងក្នុងខេត្តសៀមរាប គឺលោកស្រី​ លឹម លីលី ស្ថាបនិកសហគ្រាស Kulen Spices Enterprise ហើយទទួលបានខ្លឹមសារអត្ថប្រយោជន៍ទាំង១២របស់ខ្ញីខ្មៅដូចខាងក្រោម។ 

១.ជួយជម្រុញថាមពលនៅក្នុងរាងកាយ៖ សម្រាប់បងប្អូនដែលធ្វើការនឿយហត់ច្រើន និង ចំពោះមនុស្សចាស់ដែលមានធាតុត្រជាក់នៅក្នុងខ្លួនច្រើនមិនសូវមានកម្លាំង​ពិសាខ្ញីខ្មៅនឹងជួយឱ្យឆាប់បង្កើនថាមពលបែបធម្មជាតិនៅខាងក្នុងខ្លួនឡើងវិញ ។

២.សម្រួលប្រព័ន្ធឈាមក្នុងខ្លួនឱ្យដំណើរការបានល្អ៖ ជួយឱ្យចលនាឈាមដំណើរការបានល្អ ធ្វើឱ្យសម្រាន្តលក់ស្រួល កាត់បន្ថយស្រ្តេស ខួរក្បាលស្រលះ និងអាចបង្កើនភាពរហ័សរហួនក្នុងរាងកាយបានល្អជាងមុន។

៣.ជួយការពារជំងឺទឹកនោមផ្អែមនិងលើសឈាម៖ សម្រាប់បងប្អូនដែលដឹងខ្លួនថាកំពុងលើសជាតិស្ករឬលើសឈាម​ ក្នុងកម្រិតដំបូង អាចពិចារណាពិសាខ្ញីខ្មៅដើម្បីជួយទប់ស្កាត់ការពារកុំឱ្យវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។

៤​.ជួយកាត់បន្ថយខ្លាញ់នៅក្នុងឈាម(ខ្លាញ់ទ្រីឃ្លីសេរីន)៖ រុក្ខជាតិខ្ញីខ្មៅនេះក៏អាចមានសមត្ថភាពកាត់បន្ថយប្រភេទខ្លាញ់អាក្រក់ៗដែលធ្វើឱ្យរាងកាយយើងធាត់ផងដែរ។

៥.ជំនួយដល់សម្រស់៖ ធ្វើឱ្យស្បែកភ្លឺរលោង ក្មេងជាងវ័យទាំងបុរសនិងស្រ្តី ។

៦.ជួយឱ្យវដ្ដរដូវដើរទៀងទាត់និងរក្សាលំនឹងអ័រម៉ូន៖ សម្រាប់ស្រ្តីដែលមានការឈឺចាប់ អស់កម្លាំងមុនឬក្រោយពេលមករដូវ អាចងាកមកពិសាខ្ញីខ្មៅបានដើម្បីកាត់បន្ថតការឈឺចាប់ បំពេញថាមពលឱ្យរាងកាយឡើងវិញ។

៧.កាត់បន្ថយការឈឺសន្លាក់ដៃជើងនិងការឈឺចាប់រ៉ាំរ៉ៃ៖​ចំពោះបងប្អូនមានបញ្ហាឈឺសន្លាក់ឬឈឺសាច់ដុំជាប្រចាំ ក៏អាចពិសាខ្ញីខ្មៅជាប្រចាំឬ៥ថ្ងៃក្នុងមួយសប្ដាហ៍បានដែរ ដើម្បីជួយសម្រួលសរសៃរនិងការឈឺចាប់ផ្សេងៗ។

លើសពីនេះទៅទៀត ខ្ញីខ្មៅ ក៏ជារុក្ខជាតិដែលមានសមត្ថភាពខ្ពស់ជួយឱ្យមុខរបួសឆាប់ជាសះស្បើយ, ជួយការពារការរលាក ,ប្រឆាំងអាលែហ្ស៊ីទូទៅ, ប្រឆាំងអុកស៊ីតកម្ម, ជួយបំបាត់ជម្ងឺអសមត្ថភាពផ្លូវភេទបុរស បង្កើនចំណង់ផ្លូវភេទឡើងវិញទាំងបុរសនិងស្រ្តី និងមានអត្ថប្រយោជន៍យ៉ាងច្រើនផ្សេងទៀតផងដែរ។

ស្ថាបនិកក្រុមហ៊ុន Kulen Spices Enterprise, លោកស្រី​ លឹម លីលី ក៏បានបញ្ជាក់ទៀតថា ខ្ញីខ្មៅ អាចប្រើប្រាស់បានចាប់ពីមនុស្សទើបពេញវ័យរហូតដល់៤៥ឆ្នាំ អាចពិសា៣ទៅ៤ដងក្នុងមួយសប្ដាហ៍ និងចំពោះវ័យ ៤៥ ឆ្នាំឡើង​ ជាពិសេសមនុស្សចាស់ដែលខ្សោយកម្លាំង បាត់បង់ថាមពលនៅក្នុងខ្លួន អាចពិសាខ្ញីខ្មៅ ៥ទៅ៦ដងក្នុងមួយសប្ដាហ៍ គឺល្អបំផុតសម្រាប់សុខភាព។ អ្នកស្រីក៏បានបន្តទៀតថាចំពោះ ខ្ញីខ្មៅ ដែលចេញពីKulen Spices Enterprise ត្រូវបានកែឆ្នៃជាផលិតផលសម្រេច រួមមានម្សៅខ្ញីខ្មៅ គ្រាប់ខ្ញីខ្មៅ​ និងតែខ្ញីខ្មៅ ដែលមានគុណភាពស្តង់ដារ និងគុណប្រយោជន៍ដូចៗគ្នា​មិនមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ឡើយ គ្រាន់តែច្នៃចេញជារូបរាងខុសគ្នាដើម្បីងាយស្រួលដាក់តាមខ្លួនប្រើប្រាស់តែប៉ុណ្ណោះ។ សម្រាប់បងប្អូនដែលចាប់អារម្មណ៍ពីអត្ថប្រយោជន៍ហើយចង់ចែកចាយបន្តពីផលិតផលទាំង៣មុខខាងលើនេះ ក៏អាចទាក់ទងដើម្បីទទួលបានសិទ្ធចែកចាយផងដែរ៕

អត្ថបទដោយ៖ កញ្ញា សេងហុង



MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#គំនិតរកស៊ី

លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
Tror Sopheap
December 30 2024
132 views

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
921 views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
16.8 K views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
14.9 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11.3 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.1 K views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1.1 K views

#កុមារ

នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
Tror Sopheap
January 3 2025
238 views

#ចិត្តសាស្ត្រ

យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
Tror Sopheap
January 2 2025
233 views

#ចិត្តសាស្ត្រ

ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
Tror Sopheap
January 5 2025
221 views

#ចិត្តសាស្ត្រ

អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
Tror Sopheap
January 5 2025
206 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 6 2025
ការសិក្សាបញ្ជាក់ថា អ្នករួមភេទ ១ដងយ៉ាងតិច១សប្ដាហ៍ជួយឱ្យអស់ស្រ្តេស មានអាយុវែង
#ចិត្តសាស្ត្រJanuary 6 2025
៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
#ចិត្តសាស្ត្រJanuary 5 2025
ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
#ចិត្តសាស្ត្រJanuary 5 2025
អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
#កុមារJanuary 3 2025
នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
#អាហារJanuary 3 2025
ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia