ពេលវេលាសំខាន់ មិនថាញុំាអាហារ ផឹកទឹក គេង បើគោរពតាមម៉ោងត្រឹមត្រូវ បានផលលឿនខ្លាំងណាស់ដល់សុខភាព តែបើយើងក្រឡែកទៅមើល អ្នកដែលមិនសូវឱ្យតម្លៃលើពេលវេលា ដូចជាបាយមិនទៀង គេងមិនទៀង ជាដើមឃើញថា ប៉ះពាល់ដល់សុខភាពជាងអ្នកធម្មតា ក្រឡែកទៅមើលការញុំា វីតាមីនជំនួយសុខភាពវិញ ដូចជា វីតាមីន K វីតាមីន B12…ជាដើម វីតាមីននេះល្អចំពោះសុខភាពមែន តែបើវីតាមីនតម្រូវឱ្យញុំាពេលព្រឹកទៅញុំាពេលល្ងាច ផលប្រយោជន៍មិនបានដូចក្ដីរំពឹងទុកឡើយ។
ដូច្នេះ មកដឹងពីពេលត្រូវញុំាវីតាមីនទាំងប៉ុន្មាននេះ ដើម្បីបានផលដល់សុខភាពច្រើនជាងញុំាផ្ដេសផ្ដាសតាមនឹកឃើញ
ជាការពិតណាស់វីតាមីននៅគឺ មានច្រើនរាប់មិនអស់ឡើយ តែយើងសុំលើកវីតាមីន៥ប្រភេទ ដែលគួរញុំាឱ្យត្រូវពេលដែលអ្នកជំនាញបានណែនាំលោក Dimitar Marinov , MD គឺជាជំនួយការសាស្រ្តាចារ្យ នៅសកលវិទ្យាល័យវេជ្ជសាស្ត្រ Varna ប្រទេសប៊ុលហ្គារី មានប្រសាសន៍ថា អ្នកប្រហែលជាចង់លេបវីតាមីន និងអាហារបំប៉ននៅពេលជាក់លាក់ដើម្បីទទួលបានផលត្រឡប់មកវិញ បើយោងតាមរយៈគេហទំព័រ insider ក្នុងនោះមានវីតាមីនដូចជា៖
១.ម៉ាញេស្យូម៖ គឺជាប្រភេទវីតាមីន ដែលជួយដល់ការគេង ដូច្នេះគួរញុំាម៉ាញេស្យូមនៅពេលល្ងាច ព្រោះនឹងបានផលដល់សុខភាពអ្នកច្រើន ជួយឱ្យគេងលក់ស្រួល គេងស្ងប់ជាដើម។
២.មេឡាតូនីន៖ ជំនួយដល់សុខភាពនៃការគេងដូចគ្នា គួរញុំាមេឡាតូនីននៅពេលល្ងាច ញុំា១ទៅ២ម៉ោងមុនពេលអ្នកចាប់ផ្ដើមចូលគេង។
៣.ប្រូបាយអូទិក៖គឺជំនួយដល់សុខភាពក្រពះ ពោះវៀនរបស់អ្នកច្រើន យោងតាមរយៈ Lisa Richards, CNC, អ្នកឯកទេសអាហារូបត្ថម្តថាគួរញុំា២០-៣០នាទីមុនញុំាអាហារឬអំឡងពេលញុំាអាហារពេលព្រឹក។
៤.វីតាមីនB12៖ លោកវេជ្ជបណ្ឌិត Perez-Gallardoបានណែនាំថា វីតាមីនB12រលាយក្នុងទឹកដូច្នេះគួរ ញុំាជាលាយជាមួយទឹកពេលវេលាល្អបំផុត ត្រូវញុំានៅនៅពេលព្រឹក ដើម្បីការពារប៉ះពាល់ដល់បញ្ហាដំណេករបស់អ្នក។
៥.វីតាមីនE៖ ពេលដែលសាកសមបំផុតក្នុងការញុំា វិតាមីនាeគឺនៅពេលយប់ ការញុំានៅពេលនេះបានផលដល់សុខភាពច្រើនជាងពេលផ្សេងៗ ។
ជាចុងក្រោយ សូមបងប្អូនញុំាប្រភេទវីតាមីនទាំងនេះឱ្យបានត្រូវពេលត្រូវវេលា ទើបផលប្រយោជន៍ជួយដល់សុខភាពច្រើន ជាងការញុំាខុសពេល ចោលទទេមិនសូវបានដល់៕
អត្ថបទដោយ៖ ប៉ែត ធីតា