ស្ត្រេសគឺបង្កជាផលប៉ះពាល់ទាំងចិត្ត និងរាងកាយរបស់អ្នក។ មនុស្សដែលមាន ភាពតានតឹងច្រើនពេកអាចបណ្តាលឱ្យមានបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ដូច្នេះហើយ ការរៀនពីរបៀបដើម្បីទប់ទល់នឹងភាពតានតឹងអាចជួយឱ្យយើងមានអារម្មណ៍ថាមិនសូវមានភាពតានតឹង និងជួយដល់សុខុមាលភាពផ្លូវចិត្ត និងរាងកាយរបស់យើងគេបើយោងតាមរយៈអង្គការសុខភាពពិភពលោកWHO។
អាស្រ័យហេតុនេះហើយ ក្រុមការងារចាបបៃតងក៏នឹងធ្វើការលើកយកប្រភេទភេសជ្ជៈ១ក្រុមដែលមានប្រយោជន៍ជួយកាត់បន្ថយអាការតានតឹង ថបបារម្ភ បញ្ហាស្រ្តេសរុំារ៉ៃ…។ ផឹកទៀងទាត់អាចជួយឱ្យអ្នកឱ្យអ្នកមានសុខភាពល្អទាំងផ្លូវចិត្តនិងកាយ។
១.ទឹកដូង៖ នៅក្នុងទឹកដូងសម្បូរដោយប៉ូតាស្យូមជួយគ្រប់គ្រងសម្ពាធឈាម ដែលជារឿយៗកើនឡើងអំឡុងពេលស្ត្រេស។ លើសពីនេះទឹកដូងក៏ជាប្រភពអេឡិចត្រូលីតធ្វើឱ្យអ្នកមានជាតិទឹក ធ្វើអោយអារម្មណ៍របស់អ្នកប្រសើរឡើង និងផ្តោតអារម្មណ៍បានយូរជាងមុនល្អជាងមមុន។
២.ទឹកដោះគោក្ដៅឧណ្ហៗ៖ បងប្អូនគ្រប់គ្នាប្រាដកជាដឹងពីអត្ថប្រយោជន៍ច្រើនហើយទាក់ទងនឹងទឹកដោះគោ។ ឥឡូវនេះទឹកសដោះគោត្រូវបានគេចាត់ទុកជាភេសជ្ជៈ១មុខដែលមានប្រយោជន៍ច្រើនសម្រាប់ជួយកាត់បន្ថយភាពតានតឹងស្ត្រេស។
របៀបផឹក៖ ទឹកដោះគោក្ដៅឧណ្ហៗ អ្នកផឹកមុនចូលគេងអាចជួយឱ្យឆាប់គេងលក់លឿន សម្រាប់អ្នកគេងមិនងាយលក់ ឬក៏ឱ្យតែយប់ឡើងភ្នែកបញ្ឈរអត់មានងងុយគេងសោះ។ ព្រោះគេងមិនគ្រប់គ្រាន់គឺប៉ះពាល់សុខភាពខ្លាំងណាស់គួរប្រញាប់ដោះស្រាយចេញ។ អ្នកអាចជ្រើសរើសយកទឹកដោះគោក្ដៅឧណ្ហៗផឹកបានព្រោះក្នុងទឹកដោះគោមាន Tryptophan: អាស៊ីតអាមីណូនេះបំប្លែងទៅជា serotonin ដែលបន្ទាប់មកប្រែទៅជា melatonin ជួយឱ្យគេងលក់ស្រួល មានជាតិកាល់ស្យូមជួយខួរក្បាល ផលិតមេឡាតូនីន ។
៣.តែផ្កាឡាវេនឌឺ៖ នៅក្នុងតែឡាវេនឌឺសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារកោសិកាពីការខូចខាតបង្កឱ្យសារភាពស្ត្រេសតានតឹង។ ជាធម្មតាគេផឹកតែផ្កាឡាវេនឌឺ នៅមុនពេលចូលគេងព្រោះអាចជួយឱ្យឆាប់គេងលក់ និងធ្វើឱ្យការគេងមានប្រសិទ្ធភាពខ្ពស់។ ដូច្នេះប្រសិនណាអ្នកជាមនុស្សឧស្សាហ៍ស្រ្តេសមិនដាច់ គេងមិនសូវលក់កុំភ្លេចរករបស់ជំនួយដូចភេសជ្ជៈ១នេះជាដើម។ កុំព្យាយាមប្រឹងប្រឆាំងជាមួយស្រ្តេសនាំតែពិបាកក្នុងខ្លួនទេ គួររករបស់ដើម្បីកាត់បន្ថយអារម្មណ៍ស្រ្តេសចេញឱ្យបានឆាប់។
របៀបផឹក៖ ត្រាំផ្កាឡាវេនឌឺក្នុងទឹកក្តៅរយៈពេល 5-7 នាទី អ្នកអាចបន្ថែមទឹកឃ្មុំមួយស្លាបព្រាសម្រាប់រសជាតិបន្ថែមរួចផឹក។
សរុបមកវិញចង់ផ្ដាំផ្ញើទៅបងប្អូនដែលកំពុងស្រ្តេសពិបាកក្នុងការគ្រប់គ្រងខ្លាំង សូមរកជំនួយឱ្យបានលឿន ជាពិសេសទៅជួបពេទ្យដែលជំនាញផ្នែកនេះ ឬក៏ប្រើប្រាស់ថ្នាំដើម្បីជួយបំបាត់ភាពតានតឹងតាមវេជ្ជបណ្ឌិតមានជំនាញត្រឹមត្រូវ។ ការធ្វើបែបនេះគឺអាចជួយកាត់បន្ថយបងប្អូនបានច្រើនពីស្រ្តេស។ កុំទុកនាំអីនាំតែពិបាកក្នុងខ្លួនប្រញាប់រកជំនួយប្រសើរជាង។ មួយវិញទៀតរបបអាហារក៏សំខាន់ដូចគ្នា ព្យាយាមញុំាអាហារល្អៗឱ្យបានច្រើន ដូចជាបន្លែបៃតង ផ្លែឈើ រួមទាំងភេសជ្ជៈដែលបានរៀបរាប់ខាងលើបាន ជាពិសេសព្យាយាមសម្រាកឱ្យបានគ្រប់គ្រាន់ផងដែរ៕
អត្ថបទដោយ៖ ធីតា