គំនិតរកស៊ី
អាហារពេលល្ងាចទាំងនេះ ញ៉ាំឆ្អែតរសជាតិឆ្ងាញ់អស់លុយតិច មិនធ្វើឱ្យឡើងគីឡូទៀត
Senghong Kong
June 10 2022
2.8 K views

មានបងប្អូនណាខ្លះមួយថ្ងៃៗពិបាកចិត្តនឹងរឿងញ៉ាំអាហារ មិនដឹងថាគួរញ៉ាំអ្វី? សំខាន់ជាងនោះ ចង់ញ៉ាំឱ្យឆ្អែត តែមិនចង់ឡើងគីឡូ។ អាហារពេលល្ងាចនេះផងដែរបើយើងរើសចំណីមិនបានត្រឹមត្រូវ វានឹងធ្វើឱ្យយើងមានអារម្មណ៍ថាតានតឹង ថប់អារម្មណ៍ ស្រ្តេស ហើយបណ្ដាលឱ្យយើងធាត់ផងដែរ។ ខាងក្រោមនេះជាអាហារពេលល្ងាច ដែលដកស្រង់ពីlifehackដែលល្អសម្រាប់សុខភាព និងមិនធ្វើឱ្យអ្នកឡើងគីឡូនោះទេ។

១ ត្រី ៖ ត្រីគ្រប់ប្រទេស សម្បូរដោយវីតាមីនD ហើយវាអាចជួយគ្រប់គ្រងជាតិកាល់ស្យូមនៅក្នុងខ្លួនបានល្អ ម្យ៉ាងវិញទៀតទទួលទានសាច់ត្រីងាយរលាយ សម្រួលដល់ប្រព័ន្ធរំលាយអាហារ។ បងប្អូនអាចយកត្រី ទៅចំហុយ ឬស្ងោរ គួរជៀសវាងការចំអិនដោយប្រើជាតិស្ករនិងជាតិខ្លាញ់ច្រើន។ អាចទទួលទានជាមួយនឹងបាយអង្កសម្រូប ឬបាយអង្កធម្មតាក្នុងបរិមាណតិច។

២ ស៊ុត ៖ ស៊ុតមាន់ឬស៊ុតទា ជាអាហារដែលសម្បូរដោយប្រូតេអ៊ីន មានជាតិកាល់ឡូរីទាប។ អាចយកស៊ុតទៅស្ងោរ ឬចំហុយ ដោយលាយជាមួយនឹងអំបិលឬម្រេចតិចៗ។ ម្យ៉ាងវិញទៀតអាច ចំអិនលាយជាមួយនិងបន្លែបៃតងដូចជាស្ពៃក្ដោប ពោតបារាំង ផ្កាខាត់ណាខៀវ និងបន្លែដែរសម្បូរដោយជាតិកាកសរសៃផ្សេងទៀត ព្រោះជួយសម្រួលដល់ការរំលាយអាហារ ព្រឹកឡើងបត់ជើងអស់មិនធ្វើឱ្យឡើងគីឡូ។

២ យ៉ាអួ ៖ សម្រាប់អ្នកសម្រក់គីឡូយ៉ាអួរជា អាហារដែលល្អបំផុត ប៉ុន្តែសូមជ្រើសរើសយកយ៉ាអួរសជាតិដើមដែលមានជាតិស្ករទាប។ អាចទទួលទានលាយជាមួយនឹងផ្លែឈើឬគ្រាប់ធញ្ញជាតិបាន។

៣ ទឹកដោះគោ ៖ ទឹកដោះគោជាអាហារចាំបាច់ដែលសូម្បី អ្នកឧញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏តែងតែលើកទឹកចិត្តឱ្យផឹកជាប្រចាំថ្ងៃ។ បងប្អូនអាចជ្រើសរើសយកទឹកដោះគោស្រស់ ឬទឹកដោះគោឆៅ និងទឹកដោះគោប្រភេទណាមួយក៏បានឱ្យតែមានជាតិស្ករទាប។ មួយវិញទៀត អាចយកទឹកដោះគោ ក្រឡុកលាយជាមួយគ្រាប់ធញ្ញជាតិ ជាផ្លែឈើដូចជា ក្រូច ផ្លែប័រ ស្រកានាគ ក៏បាន។ ទទួលទានទឹកដោះគោក៏អាចជួយឱ្យអ្នកគេងលក់ស្រួលផងដែរ។

អារហារខាងលើនេះ​សុទ្ធតែជាអាហារដែលញ៉ាំក្នុងបរិមាណតិចតែឆាប់ឆ្អែត ហេតុនេះបងប្អូនអាចទទួលទានធ្វើជាអាហារពេលល្ងាចបាន ថែមទាំងជួយសន្សំសំចៃលុយបានផងដែរ។ គួរទទួលទានអាហារមុនចូលគេង យ៉ាងតិច៣ម៉ោង ល្អសម្រាប់ក្រពះ និងប្រព័ន្ធរំលាយអាហារផងដែរ៕

អត្ថបទដោយ៖ Senghong

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#គំនិតរកស៊ី

លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
Tror Sopheap
December 30 2024
133 views

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
923 views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
17.1 K views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
14.9 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11.3 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.2 K views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1.1 K views

#ចិត្តសាស្ត្រ

អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
Tror Sopheap
January 9 2025
817 views

#កីឡា

ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
Tror Sopheap
January 10 2025
711 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
Tror Sopheap
January 6 2025
490 views

#ចិត្តសាស្ត្រ

ព្រះអង្គ គូ សុភាព សម្តែងថា ការព្រួយបារម្ភច្រើននាំអ្នកដេកក្នុងវិបត្តផ្លូវចិត្តមិនខានទេ
Tror Sopheap
January 8 2025
470 views
អត្ថបទថ្មីៗ
#ព័ត៌មានJanuary 10 2025
ដំណឹងល្អ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតប្រកាសថា ពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចំនួន ២៥០នាក់
#កីឡាJanuary 10 2025
ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
#ចិត្តសាស្ត្រJanuary 9 2025
ឱសថ១ ជួយផ្លូវចិត្តរបស់អ្នករស់នៅមានក្តីសុខមានក្តីស្ងប់
#ចិត្តសាស្ត្រJanuary 9 2025
អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
#ចិត្តសាស្ត្រJanuary 8 2025
ដើរតាមលោក អេឡូន ម៉ាស អ្នកមិនខកចិត្ត ហើយធ្វើកិច្ចការអ្វីក៏សម្រេចអនាគតដែរ
#ចិត្តសាស្ត្រJanuary 8 2025
ព្រះអង្គ គូ សុភាព សម្តែងថា ការព្រួយបារម្ភច្រើននាំអ្នកដេកក្នុងវិបត្តផ្លូវចិត្តមិនខានទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia