បញ្ហាទ្វារមាសរលុង ត្រូវបានស្ត្រីមួយចំនួនធំមានការយល់ច្រលំថា វានឹងមិនអាចវិលត្រលប់ទៅសភាពដើម ឬប្រសើរឡើងវិញទេ ក៏ប៉ុន្តែនេះ គឺជាការយល់ឃើញខុស ពីព្រោះថា ទ្វារមាសមនុស្សស្រី គឺសភាពយឺត។ ក្នុងករណីទ្វារមាសមានបញ្ហារលុង គឺបណ្ដាលមកពីកត្តាគួបផ្សំជាច្រើនរួមមាន ការរួមភេទញឹកញាប់ពេក ការបាត់បងអរម៉ូនអ៊ឹស្ត្រូសែន ខ្វះជីវជាតិជំនួយពីអាហារ មួយវិញទៀតស្រ្តីមិនមានទម្លាប់ហាត់បានពង្រឹងសាច់ដុំអាងត្រគាក ទើបងាយធ្វើឱ្យសាច់ដុំចុះខ្សោយ។
ជាការពិតណាស់ យោងតាមការបញ្ជាក់ពីវេជ្ជបណ្ឌិត Sarah L. Berga, MD ឯកទេសផ្នែកសម្ភព និងរោគស្រ្តីបានឱ្យដឹងថា ចំពោះដំណោះស្រាយ នៅក្នុងការជួយសម្រួលដល់បញ្ហាទ្វារមាសរលុង ឱ្យមានសភាពតឹងណែនឡើងមកវិញបានលឿន គឺតម្រូវឱ្យអនុវត្តន៍លំហាត់ប្រាណអាងត្រគាកជាប្រចាំ ពីព្រោះថា នៅពេលណាដែលសាច់ដុំអាងត្រគាកចុះខ្សោយទៅតាមអាយុ ឬពេលសម្រាល ករណីដែលស្ត្រីអាចជួយរួមមាន៖
- ធ្លាយទឹកនោមដោយចៃដន្យ ឬដើរខ្យល់ឱ្យមិនដឹងខ្លួន
- មានអារម្មណ៍ថាត្រូវការនោមជាប្រចាំ
- មានការឈឺចាប់នៅក្នុងតំបន់អាងត្រគាករបស់អ្នក។
- ជួបប្រទះការឈឺចាប់អំឡុងពេលរួមភេទ...។
ខាងក្រោមនេះ គឺជាលំហាត់ប្រាណដែលជួយពង្រឹងអាងត្រគាគ ក៏ដូចជា អាចរឹតបន្តឹងទ្វារមាសឱ្យមានសភាពតឹងណែនត្រលប់មកវិញបានលឿន៖
១. Pelvic bridge៖ ដាក់ខ្លួនគេងនៅលើផ្ទៃរាបស្មើរ បន្ទាប់មកបញ្ឈរជង្គង់ទាំងសងខាង ដៃត្រូវដាក់ឱ្យស្របនឹងដងខ្លួន លើកអាងត្រគាកឡើងឱ្យស្របតាមបណ្តោយបង្គង់ធ្វើរយៈពេល៥វិនាទី រួចទម្លាក់ចុះវិញ ធ្វើចំនួន៥ដង ក្នុង១ជុំ អាចធ្វើចាប់ពី៥ជុំក្នុង១ថ្ងៃ។ ប្រសិនបើទម្លាប់ហាត់សុំាហើយ គួរតែបង្កើនរយៈពេល និងចំនួនហាត់ ចន្លោះពី១០វិនាទីឡើងធ្វើពី៥ទៅ១០ក្នុង១ជុំ។
២. អង្គុយសមាធិ៖ អង្គុយចុះ ដោយឱ្យទម្រង់ជង្គង់ទាំងសងខាងញែកចេញពីគ្នា យកដៃសំពះដាក់ត្រឹមទ្រូងដោយឱ្យកែងដៃទាំងទប់គន្លាតជង្គងឱ្យញែកកាន់តែខ្លាំង។ សមានធិធ្វើបែបនេះ សន្លោះពី៥ ទៅ ១០នាទី ឬច្រើនជាងនេះ។
៣. Squats៖ ឈរ រក្សាគន្លាតជើងឱ្យស្របនឹងស្មា បន្ទាប់ទម្លាក់ខ្លួនចុះដូចទម្រង់អង្គុយ ដោយប្រឹងនៅត្រង់ផ្នែកបរិមាណក្បាលពោះ និងត្រគាក ទម្លាក់ខ្លួនចុះ ងើបឡើង១០ដងក្នុង១ជុំ ធ្វើឱ្យបាន៥ជុំក្នុងថ្ងៃ។
ក្រៅពីលំហាត់ប្រាណ ស្រ្តីគួរញ៉ាំអាហារប៉ូវទ្វារមាសបន្ថែមដើម្បីឱ្យទ្វារមាសរបស់អ្នកមានសុខផាពល្អ គ្មានបញ្ហាមេរោគ បាក់តេរីឆ្លងចូល ថែមទាំងជួយពង្រឹងសាច់ដុំអាងត្រគាកឱ្យកាន់តែរឹងមាំថែមទៀត។ អាហារដែលស្រ្តីចាំបាច់ត្រូវញ៉ាំរួមមាន៖
· ការ៉ុត ផ្លែប៊ឺរី និងផ្លែប៉ោម៖ ផ្លែឈើទាំងនេះសម្បូរទៅដោយអរម៉ូនអ៊ឹស្ត្រូសែនធម្មជាតិ ដែលមាននាទីជួយរឹតបន្តឹងទ្វារមាសឱ្យតឹងណែន ជួយឱ្យទ្វាមាសមានសុខភាពល្អគ្មានមេរោគឬបាក់តេរី។
· ត្រី៖ មានផ្ទុកនូវប្រូតេអ៊ីនគ្មានខ្លាញ់សរីរាង្គ ត្រី ជាពិសេសត្រីតូចៗ រួមទាំងត្រី salmon ត្រី mackerel និងត្រីសាឌីន គឺជាអាហារប្រឆាំងនឹងការរលាក ជាប្រភពនៃអូមេហ្គា 3 ដែលទាក់ទងទៅនឹងសុខភាពខួរក្បាល អរម៉ូន និងប្រព័ន្ធប្រសាទ ជួយប្រឆាំងនឹងជំងឺមហារីក ហើយថែមទាំងជួយរឹតបន្តឹងជញ្ជាំងនិងសាច់ដុំទ្វារមាសរបស់ស្រ្តីផងដែរ។
· ស៊ុត៖ វាផ្ទុកអាស៊ីតអាមីណូសំខាន់ៗទាំង 9 ក៏ដូចជាវីតាមីន A, B, E កាល់ស្យូម ស័ង្កសី និងជាតិដែក ដែលមាននាទីជំនួយដល់សាច់ដុំអាងត្រគាក រឹតបន្តឹងទ្វារមាស និងការពារការស្រុតស្បូនផងដែរ។
សរុមមកវិញលំហាត់ប្រាណតាំង៣ក្បាច់ខាងលើស្រ្តីគួរនាំគ្នាហាត់ឱ្យបានរាល់ថ្ងៃ។ សម្រាប់អ្នកមានគ្រួសារមានកូន ហាត់៣ក្បាច់ខាងលើគឺជួយឱ្យទ្វារមានតឹងណែនដូចក្រមុំ។ ដោយឡែកសម្រាប់ស្រ្តីដែលនៅក្រមុំមិនទាន់មានគ្រួសារ ហាត់៣ក្បាច់នេះគឺជួយពង្រឹងសាច់ដុំអាងត្រគាក ទ្វារមាសសុខភាពល្អ ការពារស្រុតស្បូននិងបញ្ហាផ្សេងៗជាច្រើន៕
អត្ថបទដោយ៖ គន្ធា