កុមារ
ឱ្យកូនទម្លាប់ញុំាអាហារនេះពីតូច កូននឹងមានសុខភាពល្អរឹងមាំ ថែមទាំងឆ្លាតទៀត
Phoak Mary
November 30 2022
348 views

មាតាបិតាគ្រប់រូបត្រូវដឹងថា កុមារក៏អាចងាយកើតជំងឺធ្ងន់ៗដូចមនុស្សចាស់ដែរ ហើយជួនកាលប្រសិនបើការចិញ្ចឹមបីបាច់ពីតូចប្រហែសលើរបបអាហារ អនាម័យ ការគេងជាដើម នោះក្មេងអាចនឹងមានសុខភាពទន់ខ្សោយ ងាយកើតជំងឺនេះជំងឺនោះ ពេលពួកគេពេញវ័យបន្តិច។

ថ្ងៃនេះផងដែរយើងមកស្គាល់ពីរបបអាហារមានសារធាតុចិញ្ចឹមសប្បូរបែប សម្រាប់កុមារទទួលទានដើម្បីឱ្យប្រព័ន្ធភាពសុំាពួកគេរឹងមាំ ទប់ទល់ឈ្នះជំងឺតូចធំ និងមានប្រាជ្ញាឆ្លាតវៃ។

តាមការឱ្យដឹងពីគេហទំព័រសុខភាព Eating Well បានបង្ហាញពីអាហារ១០ដែលល្អខ្លាំងសម្រាប់កុមារ រួមមាន៖

១.យ៉ាអ៊ួ សម្បូរដោយវីតាមីនអា និងឌី ។យ៉ាអ៊ួក៏មានប្រូបាយអូទិក ដែលជាបាក់តេរីល្អសម្រាប់ក្រពះពោះវៀន ជួយដល់ការរំលាយអាហារកុមារ។តែសូមមាតាបិតាប្រយ័ត្ន កុំឱ្យកូនញុំាពពួកយ៉ាអ៊ួដែលមានលាយស្ករកែច្នៃច្រើន។

២.ពពួកគ្រាប់សណ្ដែក សម្បួរដោយសារធាតុចិញ្ចឹម សម្បូរជាតិសរសៃផងដែរ ដែលអាចជំនួយដល់ខួរក្បាល និងការចងចាំផងដែរ។ មាតាបិតា គួរទម្លាប់បញ្ចូលសណ្ដែកអាចជាស្ងោរឬចំហុយ ទៅក្នុងអាហារសម្រន់របស់កូនៗបន្ថែម។

៣.ស៊ុត សម្បូរដោយប្រូតេអ៊ីន ជាតិរ៉ែ វីតាមីនឌី និងប៊េ១២ ផងដែរ។ ស៊ុតក៏ត្រូវបានគេរកឃើញមានអូមេហ្គា៣ ដែលជំនួយដល់ការអភិវឌ្ឍរបស់ខួរក្បាលផងដែរ។ជាការប្រសើរមាតាបិតាអាចឱ្យកូនញុំាចាប់ពីអាយុ១ឆ្នាំឡើង។ អាហារមួយនេះងាយរក ហើយតម្លៃសមរម្យ ឯគុណសម្បតិ្តច្រើនលើសពីតម្លៃ ហេតុនេះវាពិតជាល្អខ្លាំងដើម្បីឱ្យកូនៗទទួលបានអាហារទិព្វមួយនេះសម្រាប់រាងកាយពួកគេ ហើយសូមកុំភ្លេចកាត់បន្ថយអាហារកញ្ចប់ កែច្នៃប្រៃផ្អែម​និងភេសជ្ជៈកំប៉ុងពីក្រពះកូនៗ។

៤.ផ្លែប៊័រ មានសារធាតុជួយប្រឆាំងអុកស៊ីតកម្មច្រើន ហើយកូលេស្តេរ៉ុលក៏ទាបដែរ។ក្រៅពីនេះក៏មានវីតាមីន និងខ្លាញ់ល្អជួយទ្រទ្រង់ដល់រាងកាយនិងប្រាជ្ញាស្មារតីផងដែរ។

៥.ដំឡូងផ្អែម ពណ៌ទឹកក្រូចនៃដំឡូងមានសារធាតុចិញ្ចឹមល្អៗ ប៉ូតាស្យូម ជាតិសរសៃ ជួយដល់ភ្នែកផងដែរ។មិនថាកុមារឡើយសូម្បីមនុស្សពេញវ័យនិងចាស់ក៏ត្រូវទទួលទានដំឡូងដើម្បីជួយដល់ភ្នែកផងដែរ។

៦.ពពួកប៊ឺរី (ស្រ្តប៊ឺរី ប្លូប៊ឺរី ប៊ឺរីខ្មៅ ) សម្បួរដោយជាតិសរសៃ និងវីតាមីនស៊ីជួយឱ្យស្បែកភ្លឺថ្លា ព្រឹងប្រព័ន្ធភាពសុំា។ ហើយថែមទាំងមានជាតិស្ករទាបថែមទៀត ដែលអាចជួយបង្ការកុមារកុំឱ្យងាយប្រឈមការលើសជាតិស្ករបាន។

៧.បន្លែគ្រប់ប្រភេទ ពណ៌បៃតងនៃបន្លែពិតជាសំខាន់ណាស់សម្រាប់ទៅចិញ្ចឹមដល់រាងកាយ ហេតុនេះសូមបង្រៀនកូនៗអ្នកឱ្យចេះញុំាពីតូច ដើម្បីពេលធំឡើងពួកគេអាចចូលចិត្តឬចេះញុំាបានគ្រប់មុខ នោះទើបរាងកាយទទួលបានសារធាតុចិញ្ចឹមគ្រប់មុខ។ ហើយបន្លែមួយចំនួនក៏បានដើរតួសំខាន់ក្នុងការប្រឆាំងនឹងជំងឺមហារីក បេះដូង ដាច់សរសៃឈាមផងដែរ។

ការទទួលបានបន្លែផ្លែឈើត្រីសាច់ស៊ុត ចម្រុះគ្នាចូលទៅក្នុងខ្លួន ជារឿងចាំបាច់ ដើម្បីឱ្យប្រព័ន្ធការពាររាងកាយរឹងមាំ អាចប្រយុទ្ធនឹងជំងឺស្លូតនិងកាចផ្សេងៗ ហេតុនេះអនាគតកូនៗទៅថ្ងៃមុខគឺពឹងជាធំលើរបបអាហារផងដែរ ហេតុនេះសូមមាតាបិតាបង្រៀន និងព្យាយាមឱ្យកូនៗទទួលយកពពួកអាហារទាំងនេះឱ្យច្រើននិងកាត់បន្ថយអាហារបង្កគ្រោះផ្សេងៗដូចជា អាហារកែច្នៃ អាហារផ្អាប់ គ្រឿងកំប៉ុង អាហារមានជាតិប្រៃនិងផ្អែមខ្ពស់ជាដើម។

អត្ថបទដោយ៖ ភោគ ម៉ារី

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#កុមារ

ចិត្តវិទូបញ្ជាក់ថា ទង្វើបែបនេះជាកំហុសឪពុកម្តាយ ធ្វើបាបអារម្មណ៍កូនចេះភ័យខ្លាច
Tror Sopheap
December 4 2024
535 views

#កុមារ

ក្បួនអប់រំកូនឱ្យចេះពឹងខ្លួនឯង ហើយមានសុភមង្គលផ្លូវចិត្ត
Tror Sopheap
December 3 2024
331 views

#កុមារ

ក្បួនចិញ្ចឹមកូន ៤នេះ ឱ្យកូនមានខួរក្បាលឆ្លាត ចេះស្តាប់គ្នា និងរឹងមាំថ្ងៃអនាគត
Tror Sopheap
November 5 2024
493 views

#កុមារ

ក្បួនឪពុកម្តាយជប៉ុនចិញ្ចឹមកូន នាំឱ្យកូនមានសុភមង្គល សុខភាពល្អ និងឆ្លាតវៃ
Tror Sopheap
October 9 2024
219 views

#កុមារ

នេះជាអាថ៌កំបាំងចិញ្ចឹមកូនឱ្យវៃឆ្លាត ចេះពឹងលើខ្លួនឯង ទៅអនាគតឪពុកម្តាយមិនឈឺក្បាលទេ
Tror Sopheap
September 13 2024
385 views

#កុមារ

អាថ៌កំបាំង ៣នេះចិញ្ចឹមកូនប្រកបភាពវៃឆ្លាត មានសុខភាពល្អ និងមានវិន័យក្នុងងខ្លួនពីក្មេង
Tror Sopheap
August 9 2024
1.3 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRDecember 24 2024
ស្វែងយល់ពីអាថ៌កំបាំងនៃការវិនិយោគសម្រាប់បេះដូងរបស់អ្នកក្នុងការរស់នៅទាន់សម័យពី ពិធីការនី នីរត្ន និង ស្រីនា
#ចិត្តសាស្ត្រDecember 24 2024
៣ទម្លាប់នេះ សាងចិត្តដើរចេញពីភាពតានតឹងផ្លូវចិត្ត និងភាពស្មុគស្មាញលឿន
#កីឡាDecember 24 2024
អ្នកចិត្តសាស្រ្តថា៖ អ្នកស្រ្តេសច្រើន មកប្រើវិធី ១នេះ រំដោះបញ្ហាផ្លូវចិត្ត
#ចិត្តសាស្ត្រDecember 23 2024
ប្រយ័ត្នផង! បុគ្គល ១ប្រភេទនេះជាមនុស្សក្លែងក្លាយ ហើយខំបំប៉ោងខ្លួនអស្ចារ្យ ដើម្បីបោកគេ
#ចិត្តសាស្ត្រDecember 23 2024
បុគ្គលអស្ចារ្យ ២នាក់មានការស្តាយក្រោយចំពោះរឿង១ ស្ទើជិតអស់ជីវិត
#ចិត្តសាស្ត្រDecember 22 2024
នេះជាក្បួនលោកយាយអាយុ ១១៦ឆ្នាំ ឱ្យអ្នករស់នៅចិត្តស្ងប់ ហើយអាយុវែង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia