អាហារ
សារធាតុក្នុងអាហារធម្មជាតិនេះមិនត្រឹមជួយប្រព័ន្ធភាពសុំារឹងមាំទេនៅជួយបង្ការជំងឺច្រើនទៀត
Phoak Mary
September 3 2021
440 views

មានសារធាតុជាច្រើនពាក់ព័ន្ធនឹងចំណីអាហារដែល ជួយដល់សារពាង្គកាយរបស់យើង ក្នុងការទ្រទ្រង់សុខភាពឱ្យរឹងមាំល្អនិង ថែសម្រស់ជាដើមឱ្យក្មេងជាងវ័យ។ថ្ងៃនេះយើងនឹងលើកយកសារធាតុបេតាគ្លូខេន ដែលមាននៅក្នុងអាហារមួយចំនួន អាចជួយបង្ការនិងព្យាបាលជំងឺច្រើនប្រភេទ អ្វីដែលពិសេសនោះគឺជួយប្រព័ន្ធភាពសុំារឹងមាំ។

អ្វីជាបេតាគ្លូខេន(Beta-Glucan)?

បេតាគ្លូខេនជាជាជាតិសរសៃរលាយដែលត្រូវបានរកឃើញនៅក្នុងធម្មជាតិមួយចំនួន វាអាចផ្តល់អត្ថប្រយោជន៍សុខភាពមួយចំនួនរួមមានការបញ្ចុះកូឡេស្តេរ៉ុលធ្វើអោយប្រសើរឡើងនូវការគ្រប់គ្រងជាតិស្ករក្នុងឈាមនិងបង្កើនប្រព័ន្ធការពាររាងកាយ និងជំងឺមួយចំនួនផ្សេងទៀត។

+អត្ថប្រយោជន៍ចំពោះជំងឺរួមមាន៖

-អាឡែរហ្សី

-ជំងឺហឺត

-រោគសញ្ញាអស់កម្លាំងរ៉ាំរ៉ៃ

-ជំងឺ fibromyalgia

-ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ

-ដំបៅឬ​រលាក​ពោះវៀន

-បេតាគ្លូខេន ក៏ត្រូវបានគេអះអាងថាអាចជួយរាងកាយទប់ទល់នឹងជំងឺផ្តាសាយ ជំងឺមហារីកព្រមទាំងបង្កើនប្រព័ន្ធការពាររាងកាយប្រឆាំងនឹងផលអាក្រក់នៃវីរុសផ្សេងៗផងដែរ។នេះបើតាមការលើកឡើងរបស់ verywellhealth។

តើធ្វើដូចម្ដេចដើម្បីទទួលបានសារធាតុដ៏សំខាន់រាងកាយខ្វះមិនបាននេះ?

តាមការសិក្សាស្រាវជ្រាវបេតាគ្លូខេន ត្រូវបានគេរកឃើញក្នុង ស្រូវសាលី ប្រភេទផ្សិតមួយចំនួន(តាមការស្រាវជ្រាវផ្សិតក៏ជាអាហារជួយឱ្យអាយុវែងផងដែរ) គ្រាប់ធញ្ញជាតិ បច្ចុប្បន្នដោយមានការស្រាវជ្រាវសារធាតុនេះល្អដល់រាងកាយ ហេតុនេះក៏មានការផលិតចេញជាផលិតផលជំនួយសុខភាពនិងព្យាបាលជំងឺ នៅលើទីផ្សារទាំងក្នុងនិងក្រៅស្រុកផងដែរ។

សុខភាពជាទ្រព្យចម្បងមិនអាចខ្វះបានឡើយដូច្នេះសូមយកចិត្តទុកដាក់លើការថែសុខភាពឱ្យបានច្រើនបញ្ចូលសារធាតុសំខាន់ៗដែលរាងកាយត្រូវការចាំបាច់ជាប្រចាំដើម្បីជៀសឆ្ងាយពីជំងឺ ទាំងសារធាតុដែលលើកឡើងខាងលើនិងវីតាមីនល្អៗផ្សេងទៀតកុំបីខាន។

Beta Glucan Benefits, Foods, Dosage, Side Effects and More - Dr. Axe

 

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia