ព័ត៌មាន
បន្ទាន់! កម្ពុជាសម្រេចផ្អាកការនាំចូលសាច់បង្កក និងមុខទំនិញបង្កកដែលមានហានិភ័យ ពីប្រទេសឥណ្ឌា

បន្ទាន់! នាយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្ដីប្រកាសថា ដោយយោងតាមស្ថានភាពយ៉ាងធ្ងន់ធ្ងរនៃការឆ្លងរាលដាលជម្ងឺកូវីដ‑១៩ នៅប្រទេសឥណ្ឌា និងអនុលោមតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាសូមធ្វើការណែនាំឲ្យអនុវត្តជាបណ្តោះអាសន្នលើការនាំចូល សាច់បង្កក និងមុខទំនិញបង្កកដែលមានហានិភ័យផ្សេងទៀតមានប្រភពមកពីប្រទេសឥណ្ឌា ដូចខាងក្រោម៖

‑ផាកការនាំចូលជាបណ្តោះអាសន្ននូវមុខ៤និញទាំងនេះ

‑ត្រូវការបំពេញបែបបទបញ្ចេញទំនិញពីគយចំពោះប្រភេទទំនិញទាំងនោះដែលបានមកដល់ទីលានតយ ឬសន្និធិតយនានារួចហើយ

‑ផ្តល់កិច្ចសហការជាមួយគណៈកម្មការចំពោះកិច្ចក្នុងការស្រាវជ្រាវ និងធ្វើតេស្តរកវីរុសផ្សេងៗ ជាពិសេស វីរុសកូវីដ-១៩ ព្រមទាំងចូលរួមអនុវត្តវិធានការឬសេចក្ដីសម្រេចនានារបស់គណះកម្មការចំពោះកិច្ចពាក់ ព័ន្ធនឹងមុខទំនិញទាំងនោះ

‑ត្រូវចាត់វិធានការអនាម័យ (ដូចជាការបាញ់ថ្នាំសម្លាប់មេរោគជាដើម លើមធ្យោបាយផ្ទុក និងសំបកវិចខ្ចប់ មុខទំនិញផ្សេងទៀត (ក្រៅពីសាច់បង្កក និងទំនិញបង្កក) ដែលមានប្រភពមកពីប្រទេសឥណ្ឌា

‑មន្ត្រីគយមានសមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញទាំងនោះត្រូវប្រកាន់ខ្ជាប់នូវវិធានការអនាម័យផ្ទាល់ខ្លួនបន្ថែម ដោយត្រូវពាក់ម៉ាស់ របាំងការពារមុខ និងស្រោមដៃ។

ដូច្នេះអាស្រ័យដូចបានជម្រាបជូនខាងលើ សូមអស់លោក លោកស្រីចាត់ចែងអនុវត្តតាមខ្លឹមសារនេះឱ្យមាន ប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការណែនាំជាថ្មី។

អត្ថបទដោយ៖ម៉ាង វិសិដ្ឋារតន៍

 


Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#ព័ត៌មាន

ដំណឹងល្អ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតប្រកាសថា ពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចំនួន ២៥០នាក់
Tror Sopheap
January 10 2025
379 views

#ព័ត៌មាន

ដំណឹងសោកសៅ! អតីតប្រធានាធិបតីអាម៉េរិក ជីម មីខាលទ័រ បានទទួលមរណៈភាពក្នុងអាយុ ១០០ឆ្នាំ
Tror Sopheap
December 30 2024
83 views

#ព័ត៌មាន

កុំស្លន់ កុំខ្លាចពេក! មេរោគ Norovirus មិនបង្កផលប៉ះពាល់ខ្លាំងដល់ខ្មែរយើងទេ
Tror Sopheap
December 19 2024
250 views

#ព័ត៌មាន

ប្រយ័ត្នផង! មនុស្ស ៤ ក្រុមនេះ មានការប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
Tror Sopheap
December 12 2024
412 views

#ព័ត៌មាន

ក្រសួងសុខាភិបាលបញ្ជាក់ថា ការផ្ទុះមេរោគអេដស៍នៅខេត្តព្រះសីហនុ និងខេត្តតាកែវ មិនពិតទេ
Tror Sopheap
December 12 2024
120 views

#ព័ត៌មាន

ភ្ញាក់ផ្អើល! រកឃើញសាកសព ៧៣នាក់នៅវត្តប្រទេសថៃ ហើយចិញ្ចឹមក្រពើ ៦០០ក្បាល
Tror Sopheap
December 3 2024
1.3 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia