ជំងឺ
ជំងឺជាង៨០មុខនឹងចូលខ្លួន បើមានបញ្ហាសុខភាពមួយនេះ
Phoak Mary
October 13 2022
222 views

Autoimmune disease ជាជំងឺកើតឡើងនៅពេលដែល ប្រព័ន្ធការពារ​រាងកាយមនុស្សយើង មានដំណើរការខុសប្រក្រតី ដោយធ្វើការវាយប្រហារ ទៅលើកោសិកា និងសរីរៈផ្សេងៗ ។ ជំងឺនេះ អាចបង្កឲ្យមានជំងឺច្រើនជាង៨០ប្រភេទខុសៗគ្នា ហើយជំងឺនេះ ច្រើនកើតលើមនុស្សវ័យក្មេង អាយុពី១៥ទៅ៤៤ឆ្នាំ ។ យោងតាមគេហទំព័រ healthline.com មានជំងឺ៧ប្រភេទ ដែលត្រូវបានបង្កឡើងដោយ ជំងឺautoimmune diseaseនេះ ញឹកញាប់ជាងគេ ។

១. ជំងឺទឹកនោមផ្អែមប្រភេទទីមួយ៖ កោសិការបស់លំពែង បានរងការខូចខាត ដោយមិនអាចផលិតអ័រម៉ូនអាំងស៊ុយលីនគ្រប់គ្រាន់ ជាហេតុនាំឲ្យកម្រិតជាតស្ករឡើងខ្ពស់ ។

២. ជំងឺរលាកសន្លាក់៖ ប្រព័ន្ធការពាររាងកាយ បានវាយប្រហារលើសន្លាក់ ដែលជាហេតុនាំឲ្យ មានការឈឺចាប់ ហើម​ក្រហម និងឡើងក្ដៅ ។

៣. ជំងឺlupus៖ ជាប្រភេទ កើតឡើងក្រោយពេលដែល ប្រព័ន្ធការពាររាងកាយ បានវាយប្រហារទៅលើ សន្លាក់ តម្រងនោម(នាំឲ្យកើតជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ) វាយប្រហារលើខួរក្បាល និងបេះដូងផងដែរ ។

៤. ជំងឺរលាកពោះវៀន៖ បង្កឲ្យមានការរលាក ប្រព័ន្ធរំលាយអាហារធ្ងន់ធ្ងរ ជាពិសេសពោះវៀនតែម្ដង ។

៥. ជំងឺ Addison៖ ជំងឺនេះធ្វើឲ្យប៉ះពាល់ ដល់ការផលិតអ័រម៉ូន cortisol និង aldosterone ព្រមទាំងអ័រម៉ូន androgen ផងដែរ ។ កង្វះអ័រម៉ូន cortisol អាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការផ្ទុក និងប្រើប្រាស់ carbohydrates និងកម្រិតជាតិស្ករ ។ កង្វះអ័រម៉ូន aldosterone នឹងធ្វើឲ្យ បាត់បង់ជាតិសូដ្យូម និងលើសជាតិ ប៉ូតាស្យូម ក្នុងចរន្ដឈាម ។

៦. ជំងឺ Graves ៖ ជំងឺនេះបានវាយប្រហារ លើប្រពេញទីរ៉ូអ៊ីត ដែលបណ្ដាលឲ្យការបញ្ចេញអ័រម៉ូនច្រើនលើសកម្រិត និងបណ្ដាលឲ្យបេះដូងដើរញាប់ និងស្រកទម្ងន់ផងដែរ ។ សញ្ញាសំខាន់នៃជំងឺនេះ គឺភ្នែករបស់អ្នកជំងឺលៀនធំជាងធម្មតា ។

៧. ជំងឺ Hashimoto thyroiditis ៖ ការផលិតអ័រម៉ូន thyroid មានភាពយឺតយ៉ាវ រហូតដល់ខ្វះខាត ។ រោគសញ្ញានៃជំងឺនេះរួមមាន អ្នកជំងឺស្រកទម្ងន់ អស់កម្លាំង ជ្រុះសក់ ហើមត្រង់ក និងមានអារម្មណ៍ថា ងាយមានអារម្មណ៍ថាត្រជាក់ និងព្រឺសម្បុរ។

រោគសញ្ញានៃជំងឺ Autoimmune មានលក្ខណៈស្រដៀងគ្នា ដែលលោកអ្នកគួរកត់សម្គាល់ និងប្រុងប្រយ័ត្ន ៖ អ្នកជំងឺអស់កម្លាំងខ្លាំង រមាស់ស្បែក ហើមក្រហមស្បែក ឧស្សាហ៍ក្ដៅខ្លួនឧណ្ហៗ ស្ពឹក និងមានអារម្មណ៍ថា ចាក់ឆៀបៗត្រង់ដៃ និងជើង និងមានជ្រុះសក់ -ល-។

ក្រៅពីនេះ ជំងឺautoimmune អាចបង្កឲ្យមាន បញ្ហាសុខភាពជាច្រើនផ្សេងទៀត ករណីមានរោគសញ្ញាគួរឲ្យសង្ស័យ សូមប្រញាប់ប្រឹក្សា ជាមួយគ្រូពេទ្យជំនាញ ដើម្បីកំណត់រោគវិនិច្ឆ័យ និងព្យាបាល ឲ្យបានត្រឹមត្រូវ ៕

 

អត្ថបទដោយ៖ ហួ ភារ៉ា

 

 

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
316 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
188 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
689 views

#ជំងឺ

បុគ្គល ៦ប្រភេទនេះ ហាមតមអាហារបញ្ចុះគីឡូនាំឱ្យខូចសុខភាពមានជំងឺកាចៗ ទេ
Tror Sopheap
January 29 2025
1.3 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.3 K views

#ជំងឺ

ភេសជ្ជៈ ១នេះពេញនិយម លក់ដាច់ខ្លាំង តែនាំឲ្យខូចថ្លើម លើសឈាមទៀត
Tror Sopheap
January 15 2025
2.9 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានFebruary 7 2025
នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
#ចិត្តសាស្ត្រFebruary 7 2025
ម្ចាស់សិប្បកម្មផ្តាំថា ចេះក្បួននេះ ទោះបីធ្វើការ រកស៊ី មិនចាំបាច់ភ័យជីវិតលំបាកវេទនាទេ
#ព័ត៌មានFebruary 7 2025
ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
#ចិត្តសាស្ត្រFebruary 7 2025
ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
#ព័ត៌មានFebruary 7 2025
ការពារប្រសើរជាងព្យាបាល! ខេត្តទាំង ៣នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូចហើយ
#អាហារFebruary 7 2025
វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia