អាហារ
ជួយបានច្រើន! ផឹកទឹកប្រទាល២ដងក្នុង១ថ្ងៃ ជួយទប់ស្កាត់នូវជំងឺរុំារ៉ៃ និងលើកកម្ពស់សម្រស់ទៀត
Pheakdey Pao
August 10 2022
205 views

យោងតាមការចុះផ្សាយរបស់គេហទំព័រ Healthine បានឱ្យដឹងថា ការញ៉ាំទឹកប្រទាលកន្ទុយក្រពើជាប្រចាំ សរីរាង្គរបស់មនុស្សនឹងទទួលទាននូវគុណសម្បត្តិនៃជាសារធាតុខ្លឹមៗស្ទើរគ្រប់ប្រភេទជួយដល់រូបសម្រស់ និងសុខភាព៖

១. ជាតិទឹក៖ រុក្ខជាតិប្រទាលកន្ទុយក្រពើ (Aloe Vira) សម្បូរទៅដោយសារជាតិទឹក ដែលមានតួនាទីចាំបាច់ក្នុងការចូលទៅជួយបំពេញជាតិទឹកក្នុងសរីរាង្គ ការរក្សាជាតិទឹករាងកាយ បន្សាបជាតិពុល និងលាងសម្អាតបាក់តេរីកខ្វក់ចេញពីខ្លួន។ ជាពិសេសសារធាតុចិញ្ចឹមរបស់រុក្ខជាតិមួយប្រភេទនេះជួយសម្រួលដល់តម្រងនោម និងថ្លើមបន្ថែម ដើម្បីបំពេញភារកិច្ចបន្សាបជាតិពុលក្នុងឈាម និងផលិតទឹកនោម។

២. ការរំលាយអាហារ៖ ប្រទាលកន្ទុយក្រពើផ្ទុកទៅដោយអង់ស៊ីមជាច្រើនដែលត្រូវបានគេស្គាល់ថាអាចជួយក្នុងការរំលាយជាតិស្ករនិងខ្លាញ់ និងជួយឱ្យការរំលាយអាហារដំណើរការបានល្អ។ ការសិក្សាមួយនៅឆ្នាំ ២០១៣ លើអ្នកជំងឺរលាកពោះវៀនធំ ចំនួន ៣៣ នាក់បានរកឃើញថា ទឹកប្រទាលកន្ទុយក្រពើជួយកាត់បន្ថយការឈឺចាប់ និងបញ្ហាធ្វើទុក្ខនៃជំងឺ។ កត្តានេះហើយ ក្រុមអ្នកវេជ្ជសាស្ត្របានសន្និដ្ឋានថា ទឹកប្រទាលកន្ទុយក្រពើ ជាប្រភពនៃរុក្ខជាតិថ្នាំដែលអាចជួយដល់អ្នកជំងឺរលាកពោះវៀនធំ ជួយឱ្យប្រព័ន្ធរំលាយអាហារមានដំណើរបានល្អ និងមានសមត្ថភាពស្រូបយកសារធាតុចិញ្ចឹមទាំងអស់ពីអាហារដែលកំពុងញ៉ាំឡើងវិញដោយមាប្រសិទ្ធភាព។

៣. បញ្ហាការទល់លាមក៖ ការទទួលទានទឹកប្រទាលកន្ទុយក្រពើជាប្រចាំ អាចជួយបង្កើនបរិមាណទឹកនៅក្នុងពោះវៀន។ ការស្រាវជ្រាវបានបង្ហាញពីទំនាក់ទំនងរវាងការបង្កើនសមាសធាតុទឹកនៅក្នុងពោះវៀន និងការរំញោចនៃ peristalsis ដែលជួយឱ្យលាមកត្រលប់មកមានសភាពធម្មតា។ លើសពីនេះទៅទៀត ទឹកប្រទាលកន្ទុយក្រពើក៏កម្ចាត់នូវបាក់តេរីអាក្រក់ដែលនូវតោងជាប់នឹងពោះវៀន ជួយឱ្យសុខភាពពោះវៀនល្អ និងមានតុល្យភាពផងដែរ។

៤. ស្បែកស្អាត៖ ជាតិទឹកក្នុងទឹកប្រទាលកន្ទុយក្រពើ អាចជួយកាត់បន្ថយការលេចឡើងនៃមុនលើផ្ទៃមុខ ខ្នង ឬស្បែកក្បាល និងព្យាបាលស្លាកស្នាមឱ្យប្រែប្រួលពណ៌ពី១ថ្ងៃទៅ១ថ្ងៃ។ ហើយវាក៏អាចជួយកាត់បន្ថយជំងឺស្បែកដូចជាជំងឺស្បែកឡើងជាំក្រហម និងជំងឺរលាកស្បែក។ ដោយហេតុថាប្រទាលកន្ទុយក្រពើគឺជាប្រភពសម្បូរនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនដែលអាចជួយការពារស្បែក ដែលជាទូទៅបងប្អូនតែងឃើញគេប្រើសមាសធាតុរបស់វាធ្វើជាគ្រឿងថែរក្សាសម្រស់។ ពីព្រោះ សមាសធាតុសំខាន់ៗនៅក្នុងប្រទាលកន្ទុយក្រពើ ត្រូវបានរកឃើញថា មានផ្ទុកនូវសារធាតុចិញ្ចឹមយ៉ាងខ្លាំងក្លា បង្ការផលប៉ះពាល់នៃកាំរស្មីអ៊ុលត្រា ជួសជុលស្បែកពីការខូចខាតកាំរស្មីយូវី ការពារស្នាមជ្រួញ និងកាត់បន្ថយស្នាមជ្រួញ។

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia