ជំងឺ
វេជ្ជ. ស៊ុំ សត្ថា ពន្យល់មូលហេតុច្បាស់ៗញ៉ាំស្រាលើសកម្រិតជាប្រចាំ អាចធ្វើឱ្យកើតជំងឺទឹកនោមផ្អែម
MC LyHouy
August 16 2022
719 views

ជំងឺទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទដែលបណ្តាលមកពីការលើសជាតិស្កររ៉ាំរ៉ៃក្នុងសរសៃឈាម ដែលលើសពីកម្រិតរាងកាយត្រូវការ។ ជំងឺទឹកនោមផ្អែមមាន៣ប្រភេទផ្សេងៗគ្នា ពោលគឺ ជំងឺទឹកនោមផ្អែមប្រភេទទី១ ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺទឹកនោមផ្អែមប្រភេទទី៣ដែលកើតមានលើស្រ្តីមានផ្ទៃពោះ។ មូលហេតុដែលបណ្តាលឱ្យកើតមានជំងឺទឹកនោមផ្អែមមានច្រើនកត្តា ទៅតាមប្រភេទនៃជំងឺទឹកនោមផ្អែមផងដែរ ប៉ុន្តែសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ មូលហេតុចម្បងបំផុតនោះគឺទម្លាប់រស់នៅប្រចាំថ្ងៃរាប់ចាប់ពីអាហារ និងការរស់នៅ។ នៅក្នុងនោះ ស្រា ក៏ចូលរួមចំណែកយ៉ាងធំមួយក្នុងការធ្វើឱ្យបុគ្គលម្នាក់មានជំងឺទឹកនោមផ្អែមប្រភេទទី២នេះផងដែរ។

តាមរយៈកិច្ចសម្ភាសផ្ទាល់រវាងចាបបៃតង ជាមួយវេជ្ជបណ្ឌិត ស៊ុំ សត្ថា ដែលជាវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអ័រម៉ូនព្រមទាំងជាសហស្ថាបនិក គ្លីនិក ខេអេស ផងនោះ បានឱ្យដឹងថា “គ្រឿងស្រវឹង សុរាគ្រប់ប្រភេទគឺជាភេសជ្ជៈដែលមានកាឡូរីខ្ពស់”។ វេជ្ជបណ្ឌិតថែមទាំងបានបញ្ជាក់ទៀតថា “សុរាមានគុណសម្បត្តិតិចតួចជាងគុណវិបត្តិ។ វាអាចប៉ះពាល់ដល់សុខភាព រាប់តាំងពីធ្វើឱ្យឡើងទម្ងន់, ធ្វើឱ្យប៉ះពាល់ដល់មុខងាររបស់ថ្លើម, ក៏ដូចជាអាចធ្វើឱ្យកើតជំងឺដែលពាក់ព័ន្ធនឹងមេតាប៉ូលីសដូចជា ការលើសជាតិខ្លាញ់ និងការលើសជាតិស្ករជាដើម។”

សម្រាប់សំនួរដែលបានចោទសួរថា តើទទួលទាសុរារយៈពេលយូរអាចកើតជំងឺទឹកនោមផ្អែមដែរឬទេ? លោកវេជ្ជបណ្ឌិត បានប្រាប់មកចាបបៃតងវិញថា ធម្មតាទេ! សុរាមានកាឡូរីខ្ពស់ ដូចនេះបើទទួលទានក្នុងបរិមាណច្រើន អាចប្រឈមមុខនឹងការលើស, លើសអាស៊ីត, លើសខ្លាញ់និងលើសស្ករជាដើម។ ការលើសនេះហើយដែលអាចជម្រុញឱ្យបុគ្គលម្នាក់កាន់តែប្រឈមជាមួយនឹងការ កើតជំងឺទឹកនោមផ្អែមប្រភេទទី២។

សូមរម្លឹកផងដែរថា មិនមែនស្រាមួយមុខអាចធ្វើឱ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី២ទេ ប៉ុន្តែវាជម្រុញឱ្យងាយកើតជំងឺ ជាងអ្នកមិនទទួលទានស្រាឬទទួលទានសមល្មម។ កត្តាផ្សេងៗទៀតដែលបណ្តាលឱ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី២នោះគឺ ការមិនហាត់ប្រាណ, ហូបចុកចំណីរអាហារមិនបានត្រឹមត្រូវ, ហូបផ្អែមពេក ប្រៃពេកជាដើម។ ក្រឡេកមកប្រធានបទស្រាវិញ, ធម្មតាជាតិអាល់កុលដែលមាននៅក្នុងស្រា មុននឹងផលិតចេញជាស្រាបាន គឺគេយកស្ករមកបិត។ ឧទាហរណ៍, អង្ករ ដែលជាប្រភពនៃជាតិស្ករមួយ អ៊ីចឹងទទួលទានស្រា មិនខុសអ្វីពីបន្ថែមជាតិស្ករឱ្យរាងកាយកាន់តែច្រើននោះទេ។

ជាមួយគ្នានេះកន្លងមក លោកជំទាវ ឱ វណ្ណឌីន ក៏បានលើកឡើងពីបញ្ហាការកំណត់អាយុពិសារគ្រឿងស្រវឹង​ ដោយ​បានស្នើសូមឱ្យមានការចូលរួមទទួលខុសត្រូវលើបញ្ហាសុខភាពមនុស្ស​ ជាពិសេសការផ្សាយពាណិជ្ជកម្មដែលមិនសមស្រប​ ដែលមានលក្ខណ:ជំរុញបុគ្គលឱ្យទទួលទានច្រើន​ពេក​និងសូមឱ្យមានការចូលរួមក្នុងការលើកកម្ពស់ការទទួលខុសត្រូវរបស់បុគ្គលតាមសារអប់រំ​ជាជាងប្រើប្រាស់វិធីសាស្ត្រ​ជំរុញមនុស្សពិសារគ្រឿងស្រវឹង​ច្រើនហួសហេតុពេក​សំដៅរួមគ្នា ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរផង​និងកាត់បន្ថយនូវហានិភ័យនៃការកើតនិងកើនឡើងនូវជំងឺរលាកបំពង់អាហារ​ ក្រពះ​ និងថ្លើម​ហើយដែលអាចបង្កទៅជាជំងឺមហារីកថ្លើម​ និងក្រពះជាដើម៕

សូមអានអត្ថបទលម្អិតបន្ថែម៖ លោកជំទាវឱ វណ្ណឌីន ស្នើរកុំឱ្យផ្សាយពាណិជ្ជកម្មមិនសមស្រប លក្ខណ:ជំរុញឱ្យផឹកស្រាច្រើនពេក

អត្ថបទដោយ៖ កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia