អាហារ
ធ្លាប់តែញុំា! ប៉ុន្ដែអ្នកប្រហែលជាមិនធ្លាប់ដឹងទេពីអត្ថប្រយោជន៍នៃផ្លែឈើខ្មែរមួយនេះ
Phoak Mary
May 16 2021
1.3 K views

ព្រីងជាផ្លែឈើម្យ៉ាងដែលភាគច្រើនសម្បូដុះនៅតាមវាលស្រុកស្រែចម្ការ ហើយផ្លែឈើមួយប្រភេទនេះវាមានតែមួយរដូវប៉ុណ្ណោះនៅក្នុងមួយឆ្នាំសម្រាប់ឱ្យយើងយកមកបរិភោគ។ តែរាល់ពេលដែលអ្នកបរិភោគព្រីញម្ដងៗអ្នកប្រហែលជាមិនដឹងទេថាព្រីញមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព? ហេតុនេះដើម្បីកាន់តែជ្រាបច្បាស់ពីផ្លែឈើមួយនេះក្រុមការងារHealthy Cambodia បានដកស្រងពីwww.india.com ដែលរាប់រៀបអត្ថប្រយោជន៍ពីព្រីញជួយដល់សុខភាពដូចជា៖

១. ជួយបង្កើនចំនួនអេម៉ូក្លូប៊ីន

ផ្លែព្រីញមានផ្ទុកដោយវីតាមីន C និងជាតិដែក ជួយបង្កើនអេម៉ូក្លូប៊ីនដល់រាងកាយរបស់អ្នក។ ជាមួយនឹងការកើនឡើងចំនួនអេម៉ូក្លូប៊ីនក្នុងឈាមរបស់អ្នកដែលបញ្ជូនអុកស៊ីសែនបន្ថែមទៅសរីរាង្គធ្វើអោយអ្នកកាន់តែមានសុខភាពល្អជាងមុន។ ហើយជាតិដែកដែលមាននៅក្នុងផ្លែឈើនេះក៏ជួយសំអាតឈាមរបស់អ្នកផងដែរ។

២. ជួយដល់សុខភាពស្បែកនិងភ្នែក

ដោយក្នុងផ្លែព្រីញជួយបង្កើនចំនួនអេម៉ូក្លូប៊ីននិងជាតិដែក វាបានដើរតួយ៉ាងសំខាន់ដែលជាភ្នាក់ងារបន្សុទ្ធឈាម(លាងឈាម)ជួយដល់ស្បែកអ្នកឱ្យមានភាពភ្លឺរលោង និងស្រស់ថ្លាជាងមុន។ ក្រៅពីជួយដល់ស្បែកហើយវាក៏ជួយដល់ភ្នែករបស់អ្នកឱ្យមានភាពភ្លឺជាងមុនផងដែរ នេះដោយសារមានផ្ទុកដោយសារធាតុរ៉ែ វីតាមីនសេ និងអេជាច្រើន ។

៣.​ ជួយដល់សុខភាពបេះដូង

វាផ្ទុកទៅដោយជាតិប៉ូតាស្យូមដែលមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់បេះដូងរបស់អ្នក។ ដោយគេដឹងថាប៉ូតាស្យូមប្រហែល ៥៥ មីលីក្រាមមាននៅក្នុងផ្លែព្រីញ ១០០ ក្រាម។ ហើយវាមានអត្ថប្រយោជន៍ក្នុងការរក្សាជំងឺដូចជា ជំងឺលើសឈាម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ ព្រីញជួយឱ្យសរសៃឈាមរបស់អ្នកមានសុខភាពល្អនិងការពារការដាចសរសៃឈាមផងដែរ។

៤. ការពារការឆ្លងរោគ

 ព្រីញមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី ប្រឆាំងនឹងការឆ្លង និងប្រឆាំងនឹងជំងឺគ្រុនចាញ់។ ដោយសាផ្លែឈើនេះមានអាស៊ីត malic, តានីន, ទឹកអាស៊ីត gallic, អាស៊ីត oxalic និងអាស៊ីត Betulic ដែលមានតួនាទីយ៉ាងពិសេសក្នុងការការពារពីការឆ្លងមេរោគផ្សេងៗ។ ហើយផ្លែឈើនេះមានប្រសិទ្ធភាពការពារការឆ្លងទូទៅបានយ៉ាងប្រសើរ។ 

៥. ព្យាបាលជំងឺទឹកនោមផ្អែម

ផ្លែព្រីញត្រូវបានអ្នកស្រាវជ្រាវជាច្រើនបានឱ្យដឹងថាពួកវាជួយព្យាបាលដល់រោគសញ្ញាជំងឺទឹកនោមផ្អែមក្នុងកម្រិតដំបូង។ ដែលរោគសញ្ញានៃជំងឺទឹកនោមផ្អែមក្នុងកម្រិតដំបូងមានអាការៈនោមញឹកញាប់ និងស្រេកទឹកខ្លាំង។ ព្រីញមានសន្ទស្សន៍ glycemic ទាបដែលធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមមានសភាពធម្មតាឡើងវិញដែលជួយឱ្យអ្នកចាកផុតពីជំងឺមួយនេះបាន។

ដូននេះដើម្បីទទួលបានអត្ថប្រយោជន៍ជូនដល់សុខភាពរបស់អ្នកដែលបានរៀបរាប់ខាងលើនេះ ក្នុងអំឡុងរដូវព្រីញនេះសូមកុំភ្លេចទទួលទានវា៕

 

 

 

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#ព័ត៌មានApril 13 2025
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យក្រើនរម្លឹកពលរដ្ឋឱ្យប្រយ័ត្នអគ្គិភ័យថ្ងៃចូលឆ្នាំ ៣ថ្ងៃនេះ
#អាហារApril 13 2025
អ្នកមើលទូរស័ព្ទច្រើន ញ៉ាំអាហារបែបនេះ ការពារព្រិលភ្នែក ម្ញូប និងឈឺភ្នែក
#សម្រស់April 11 2025
ចង់ស្អាត? ញ៉ាំអាហារនេះជួយស្បែកអ្នកផលិតខូឡាជែនឱ្យក្មេងជាងវ័យស្បែកភ្លឺថ្លា
#ជំងឺApril 11 2025
ហានិភ័យ! បុរសៗ មានទម្លាប់ ៦នេះ ច្បាស់ជាគ្មានកូនប្រើនឹងគេទេ
#ចិត្តសាស្ត្រApril 10 2025
៣ទម្លាប់អស្ចារ្យនេះ ដឹកនាំជប៉ុនឱ្យមានអាយុវែង ផ្លូវចិត្តរីករាយ
#ចិត្តសាស្ត្រApril 10 2025
ខ្លាចាស់ Buffett បញ្ជាក់ថា កុំធ្វើរឿង ៦នេះជាហេតុនាំឱ្យអ្នកធ្លាក់ខ្លួនវេទនាគ្មានលុយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia