ការបាត់បង់ការស្តាប់ឬធ្ងន់ត្រចៀកគឺជាបញ្ហាមួយដែលមនុស្សគ្រប់គ្នាគ្មាននរណាចង់ជួបទេ។ មនុស្សភាគច្រើនគិតថា ទាល់តែចាស់ទើបធ្ងន់ត្រចៀក ប៉ុន្តែមិនដូចការគិតនោះទេ បញ្ហាធ្ងន់ត្រចៀកអាចកើតឡើងបានគ្រប់វ័យ ទាំងក្មេង មនុស្សពេញវ័យ និងមនុស្សចាស់។ យោងតាម វិទ្យាស្ថានជាតិស្តីពីជំងឺថ្លង់(NIDCD) សហរដ្ឋអាមេរិកបានបញ្ជាក់ថា មនុស្សដែលមានអាយុ២០ឆ្នាំដល់៦០ឆ្នាំប្រមាណជា១៤%បានកើតបញ្ហាធ្ងន់ត្រចៀកជារៀងរាល់ឆ្នាំដោយសារតែធ្វេសប្រហែលក្នុងការថែទាំត្រចៀក។
ជាការពិតណាស់ លោក ផា សុជាតិ នាយកប្រតិបត្តិក្រុមហ៊ុន Advance Hearing Center បានបញ្ជាក់ច្បាស់ៗថា បញ្ហាធ្ងន់ត្រចៀកឬបាត់បង់ការស្តាប់គឺមាន៤ដំណាក់កាល។ មនុស្សភាគច្រើនដែលមានបញ្ហាបាត់បង់ការស្តាប់ដំណាក់កាលទី១និងទី២គឺមិនដឹងខ្លួននោះទេ ទាល់តែមកវាស់កម្រិតការស្តាប់ទើបដឹង។ ប៉ុន្តែនៅពេលដំណាក់កាលទី២វិវត្តន៍មកដំណាក់កាលទី៣ឬទី៤គឺជាដំណាក់កាលធ្ងន់ធ្ងរ មានអាការស្តាប់អ្នកដទៃនិយាយលែងច្បាស់(ឧទាហរណ៍៖ គេនិយាយ៥ម៉ាត់ ប៉ុន្តែអ្នកធ្ងន់ត្រចៀកគឺពួកគាត់ស្តាប់បានតែ២ទៅ៣ម៉ាត់ប៉ុណ្ណោះ)។ ក្នុងដំណាក់កាលមួយនេះគឺអ្នកចាំបាច់ត្រូវតែវាស់កម្រិតការស្តាប់ ហើយការព្យាបាលមានតែមួយគត់គឺពាក់កាសជំនួយត្រចៀកទើបស្តាប់ឭវិញ។
ដោយសម្លឹងមើលឃើញពីបញ្ហាត្រចៀកនេះកំពុងកើនឡើងខ្លាំងកាលពីឆ្នាំ២០១៩ លោក សុជាតិ បាននាំចូលផលិតផលកាសជំនួយត្រចៀកមកពីប្រទេសសិង្ហបុរី មកចូលទីផ្សារកម្ពុជា។ កាសជំនួយត្រចៀករបស់សិង្ហបុរីបានឈរនៅលេខរៀងទីមួយជាកាសដែលមានការទទួលស្គាល់កម្រិតពិភពលោក ជួយសង្រ្គោះអ្នកមានបញ្ហាខ្សោយការស្តាប់ ធ្ងន់ត្រចៀកទាំងកម្រិតធ្ងន់ និងកម្រិតស្រាលឱ្យស្តាប់ឭវិញធម្មតាបាន។
មិនតែប៉ុណ្ណោះក្រុមហ៊ុន Advance Hearing Center មិនត្រឹមតែមានលក់កាសជំនួយត្រចៀកតែប៉ុណ្ណោះទេ សម្រាប់អ្នកដែលគាត់ចង់ដឹងពីកម្រិតការស្តាប់ ចង់ដឹងពីសុខភាពត្រចៀករបស់គាត់ថាកំពុងខ្សោយការស្តាប់ឬអត់គឺអាចមកទទួលសេវាកម្មវាស់កម្រិតការស្តាប់នៅ Advance Hearing Center។ ការវាស់កម្រិតការស្តាប់គឺពិតជាសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សគ្រប់វ័យទាំងកុមារទើបតែកើត មនុស្សពេញវ័យ និងមនុស្សចាស់។ ការវាស់កម្រិតការស្តាប់គឺជួយឱ្យយើងដឹងមុនអំពីសុខភាពត្រចៀក បានព្យាបាល និងបានថែទាំទាន់ពេលវេលា ហើយអាចការពារការធ្ងន់ត្រចៀកបានថែមទៀតផង។
កាសជំនួយត្រចៀក មានតួនាទីជួយស្រូបសម្លេងពីខាងក្រៅចូលមកកាន់ត្រចៀក ភ្ញោចទៅខួរក្បាលឱ្យស្តាប់ឭច្បាស់នៅរាល់ពាក្យសម្តីដែលអ្នកដទៃនិយាយ ស្រូបសម្លេងលឿន ជួយឱ្យអ្នកធ្ងន់ត្រចៀកស្តាប់ឭច្បាស់ដូចត្រចៀកមនុស្សធម្មតា។
សម្រាប់អ្នកដែលកំពុងមានបញ្ហាត្រចៀក ខ្សោយការស្តាប់ ធ្ងន់ត្រចៀក កុំទុកយូរឱ្យសោះគួរប្រើប្រាស់កាសជំនួយត្រចៀកឱ្យហើយ ព្រោះជំងឺនេះវាអាចនឹងវិវត្តទៅជាដំណាក់កាលធ្ងន់ធ្ងរ នៅពេលដែលអ្នកមានបញ្ហាធ្ងន់ត្រចៀកលើសកម្រិតដល់ដំណាក់កាលគ្រោះថ្នាក់គឺប្រើកាសជំនួយលែងបានហើយ ផ្លូវតែមួយបើចង់ស្តាប់ឭវិញគឺត្រូវវះកាត់ត្រចៀក។
សរុបជារួមមកវិញសម្រាប់អ្នកដែលមានបញ្ហាសាច់ញាតិបងប្អូនឬប៉ាម៉ាក់ដែលមានបញ្ហាធ្ងន់ត្រចៀក អាចមកពិគ្រោះយោបល់ជាមួយក្រុមហ៊ុន Advance Hearing Center ដែលមានសេវាកម្មដូចជា វាស់កម្រិតការស្តាប់ ពិគ្រោះយោបល់គ្រប់បញ្ហាត្រចៀក និងជាពិសេសគឺសេវាកម្មលក់កាសជំនួយត្រចៀកដែលនាំចូលមកពីប្រទេសសិង្ហបុរីផ្ទាល់។ លោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់ផេកផ្លូវការ Advance Hearing Center ឬទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 095665253/ 0969665253/ 060665253 ៕
អត្ថបទដោយ៖ មឿន គន្ធា