សម្រស់
កុំឆ្ងល់ហេតុអ្វីកើតមុនលើមុខមិនឈប់ បើអ្នកទម្លាប់ញុំាអាហារ៧មុខនេះ
Phoak Mary
June 24 2022
252 views

មុន គឺជាបញ្ហាស្បែកម៉្យាង ដែលត្រូវបានបង្កឡើងដោយ កត្តាជាច្រើនដូចជា ជាតិខ្លាញ់នៅក្រោមស្បែក បាក់តេរី ការស្ទះរន្ធរោម​ ការរលាក និងកត្តាអរម៉ូន -ល- ។ ក្រៅពីនេះ ការកើតមុន ក៏មានជាប់ពាក់ព័ន្ធ នឹងរបបចំណីអាហារប្រចាំថ្ងៃផងដែរ ។​ យោងតាម ការចុះផ្សាយរបស់គេហទំព័រ .healthline.com មានចំណីអាហារ៧ ប្រភេទដែលនាំឲ្យកើតមុន ។

១. ញ៉ាំអាហារធ្វើពីម្សៅ និងមានជាតិស្ករ៖ រួមមាន នំបុ័ង នំផ្អែម បង្អែម ភេសជ្ជៈផ្អែម -ល- មានផ្ទុកជាតិស្ករ ជាមូលហេតុនាំឲ្យអរម៉ូនអាំងស៊ុយលីន កើនឡើងខ្ពស់ ពេលនោះអរម៉ូន androgen មានសកម្មភាពខ្លាំងជាងធម្មតា ហើយមុនក៏កើតឡើងផងដែរ ។

២. ទឹកដោះគោ និងការ៉េម៖ មានការសិក្សាមួយចំនួន បានរកឃើញថា ក្មេងជំទង់ ដែលចូលចិត្តញ៉ាំ ទឹកដោះគោ និងការ៉េម ងាយប្រឈម ក្នុងការកើតមុន ជាងក្មេងផ្សេងទៀត ។ ទឹកដោះគោ មានផ្ទុក amino acids និងការ៉េមមានជាតិស្ករខ្ពស់ នាំឲ្យអរម៉ូនអាំងស៊ុយលីន កើនឡើង ដែលជាមូលហេតុនាំឲ្យ កើតមុន ។

៣. អាហារងាយៗដែលចម្អិនលឿនៗឬហៅថាFast Foods៖ រួមមាន burgers, hot dogs, សាច់ក្រក និងមាន់បំពង -ល- គឺសម្បូរដោយ ជាតិខ្លាញ់ និងមានកាឡូរីខ្ពស់ ។ យោងតាមការសិក្សា បានរកឃើញថា អ្នកមានទម្លាប់ញ៉ាំអាហារទាំងនេះ ងាយមានបញ្ហាកើតមុន ជាងអ្នកផ្សេង ។

៤. អាហារសម្បូរអូមេហ្គា៦ (Omega-6) ៖ រួមមាន ពោត​ ​និងប្រេងសណ្ដែក -ល- សម្បូរដោយ Omega-6 ។ អតុល្យភាពរវាង Omega-6 និង Omega-3 អាចជាមូលហេតុ នាំឲ្យកើតមុនរលាក ។ ប៉ុន្តែ Omega-3 មានគុណប្រយោជន៍ បន្ថយការកើតមុន និងបញ្ហារលាកបាន ។

៥. សូកូឡាខ្មៅ៖  មានការសិក្សាជាច្រើន បានរកឃើញថា អ្នកមានទម្លាប់ញ៉ាំ សូកូឡាពណ៌ខ្មៅ ត្រឹម២៥ក្រាម​ រាល់ថ្ងៃ មានអត្រាភាគរយខ្ពស់ ក្នុងការកើតមុន ។ សូកូឡាខ្មៅ មានសកម្មភាព ភ្ញោចទៅលើ ប្រព័ន្ធភាពស៊ាំ ដែលនាំឲ្យកើតមុន បង្កឡើងដោយបាក់តេរី ។​

៦.​ ម្សៅប្រូតេអីន៖ សម្បូរដោយ amino acids និង glutamine ដែលធ្វើឲ្យស្បែក រីកលូតលាស់លឿន ហើយអាចបង្កជាមុន ។ amino acids ក៏បានធ្វើឲ្យ អរម៉ូនអាំងស៊ុយលីន កើនឡើងខ្ពស់ ដែលជាមូលហេតុសំខាន់ នាំឲ្យកើតមុនផងដែរ ។

៧. អាហារនាំឲ្យប្រតិកម្ម៖ ជាពិសេសគ្រឿងសមុទ្រ និងអាហារមួយចំនួនទៀត ។ អាហារទាំងនេះ នាំឲ្យ ប្រព័ន្ធភាពស៊ាំ ធ្វើការឆ្លើយតប ជាហេតុបង្ក​ នាំឲ្យកើតមុនប្រភេទរលាក។

ក្រៅពីនេះ លោកអ្នកចាំបាច់ត្រូវ ចេះជ្រើសរើស សាប៊ូលាងមុខ ឲ្យបានត្រឹមត្រូវ ជាមួយស្បែកមុខ ហើយលាងសម្អាត ឲ្យបានទៀងទាត់ និងត្រឹមត្រូវផងដែរដើម្បីឱ្យស្បែកមុខមានសុខភាពល្អ មិនងាយកើតបញ្ហា ។

អត្ថបទដោយ៖ ហួ ភារ៉ា

 


Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia