ព័ត៌មាន
កុំឱ្យកូវីដបំប្លែងថ្មី(delta)ចូលវាយលុកសួត ប្រើ៧វិធីនេះទោះមិនទាន់ចាក់វ៉ាក់ស៊ាំងក៏ការពារបាន
MC LyHouy
July 22 2021
1.2 K views

ដូចដែលបងប្អូនដឹងហើយថាវីរុសកូវីដបំប្លែងថ្មីកំពុងតែវាយលុកទូទាំងពិភពលោក សម្លាប់មនុស្សរាប់លាននាក់។ ខណៈពេលនេះអង្គការសុខភាពពិភពលោក (WHO)ក៏បានព្រមានថា គិតត្រឹមពេលនេះវីរុសកូវីដ១៩បំប្លែងថ្មី Deltaត្រូវបានរកឃើញនៅក្នុងប្រទេសនិងដែនដីចំនួន១១១ហើយ ដោយគេសន្មតថាវានឹងក្លាយជាវីរុសដែលរាតត្បាតធ្ងន់ធ្ងរបំផុត ពាសពេញពិភពលោកតែម្តង នៅត្រឹមប៉ុន្មានខែខាងមុខទៀតប៉ុណ្ណោះ ខណៈក្នុងនោះក៏មានកម្ពុជាដែរ។

បើយោងទៅតាមរបាយការណ៍ដែលចុះផ្សាយដោយ The Time of India បានអោយដឹងថាជំងឺមួយនេះងាយឆ្លងទៅកាន់មនុស្ស៤ប្រភេទនេះរួមមាន៖

·     មនុស្សអាយុចន្លោះពី ២០-៣០ ឆ្នាំ ជាក្រុមដែលអ្នកងាយឆ្លងខ្លាំងជាងគេបំផុត

·      កូនក្មេង , ក្មេងជំទង់

·     ក្រុមមនុស្សអាយុចន្លោះពី ៣០-៣៩ ឆ្នាំ

·     បុគ្គលដែលមិនបានចាក់វ៉ាក់ស៊ាំងការពារ ឬចាក់មិនទាន់គ្រប់ដូស

ដូចនេះក្រុមមនុស្សទាំង៤នេះ ចាំបាច់ដាច់ខាតត្រូវតែការពារខ្លួនឱ្យបានខ្ជាប់ខ្ជួនខណៈវីរុសដែលតាបំប្លែងថ្មីនេះ ឆ្លងមិនមានរោគសញ្ញាឡើយលុះតែធ្លាក់ខ្លួនឈឺទើបដឹង ហើតលោកជំទាវ ឱ វណ្ណឌីន ក៏ធ្លាប់បានបញ្ជាក់ថា វីរុសនេះឆ្លងលឿនជាងមុន១៥ដង។

តែវាមិនមែនមានន័យថាអស់សង្ឃឹមក្នុងការការពារកុំឱ្យវីរុសឆ្លងចូលទៅវាយលុកសួតនោះទេ វិធីទាំង៧ខាងក្រោមនេះនឹងជួយឱ្យបងប្អូនការពារពីការឆ្លងបានយ៉ាងមានប្រសិទ្ធភាព​ទោះមិនទាន់បានចាក់វ៉ាក់ស៊ាំងឬចាក់មិនទាន់គ្រប់ដូសក៏ដោយ៖

១. ពាក់ម៉ាស បិទជិតច្រមុះ ពេលដែលអ្នកជួបជាមួយមនុស្សមកពីគ្រួសារដទៃ ជាពិសេសនៅពេលដែលអ្នកស្ថិតនៅកន្លែងមិនមានខ្យល់គ្រប់គ្រាន់ឬកន្លែងដែលមានមនុស្សច្រើន ហើយកុំភ្លេចផ្លាស់ប្តូរម៉ាសដែលអ្នកប្រើប្រាស់ឱ្យបានញឹកញាប់ផង

២. រក្សាគម្លាត ៦ ហ្វីត ( ២ម៉ែត្រ) ពីមនុស្សដែលមិនមែនជាសមាជិកគ្រួសាររបស់អ្នក

៣. លាងដៃឱ្យបានញឹកញាប់ ប្រើសាប៊ូលាងដៃ ជេល ឬអាល់កុល

៤. ចៀសវាងកុំទៅកន្លែងដែលមានមនុស្សកុះករ និងមានមិនមានខ្យល់អាកាសគ្រប់គ្រាន់

៥. មិនគួរមានការជួបជុំកម្មវិធីនៅអំឡុងពេលរាតត្បាតនេះ ក្រៅពីក្រុមគ្រួសារនោះទេ

៦. ផ្តោតការយកចិត្តទុកដាក់លើអត្រាឆ្លងកូវីដ ក្នុងសហគមន៍ រួមទាំងអត្រាឆ្លងវីរុសបំប្លែងខ្លួន Delta ផងដែរនិងចៀសវាងទំនាក់ទំនងសង្គមដែលមិនចាំបាច់ជាមួយអ្នកដទៃនៅពេលអត្រាឆ្លង កើនឡើងខ្ពស់

៧. មើលថែសុខភាពឱ្យបានល្អ ញ៉ាំស្អាត ឧស្សាហ៍ផឹកទឹកក្តៅ ហាត់ប្រាណ គេងឱ្យបានគ្រប់គ្រាន់ និងរក្សាលំនឹងផ្លូវចិត្តឱ្យនឹងនរ

ការអនុវត្តតាមវិធីទាំង៧នេះ ទោះបីជាវីរុសដែលតាខ្លាំងប៉ុណ្ណា ក៏ក្រុមការងារចាបបៃតងជឿថា បងប្អូននឹងអាចយកឈ្នះវាបាន គឺវីរុសមិនអាចចូលទៅវាយលុកសួតរបស់យើងបាននោះទេ៕

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#ព័ត៌មាន

ក្រសួងសុខាភិបាល៖ កុមារីអាយុ ៣ឆ្នាំឆ្លងវីរុសផ្តាសាយបក្សី ៤របៀបការពារវីរុសនេះ
Tror Sopheap
October 17 2025
162 views

#ព័ត៌មាន

អត់ដឹងខាតលុយ! ចាប់ពីពេលនេះ អ្នកមាន ប.ស.ស ប្រើសេវាសុខភាពទាំង៦ ដោយឥតគិតថ្លៃ
Tror Sopheap
October 15 2025
2.8 K views

#ព័ត៌មាន

ញ៉ាំរាប់ឆ្នាំ! ប្រហិតរាប់តោនហួសដឺឡេ ត្រូវសមត្ថកិច្ចខាងគយចុះបង្ក្រាបហើយ
Tror Sopheap
October 8 2025
315 views

#ព័ត៌មាន

វិស័យ​ព្យាបាលដោយចលនានៅកម្ពុជា កាន់តែវិវត្តរីកចម្រើនទៅមុខគួរឱ្យគត់សម្គាល់ ដែលស្តែងឡើងតាមរយៈលទ្ធផល របស់សន្និបាត​ព្យាបាលដោយចលនាកម្ពុជា​លើកទី២៣
Vuthea Morn
October 1 2025
29 views

#ព័ត៌មាន

មន្ទីរពេទ្យខ្មែរ ១នេះ៖ វះកាត់មុខ មាត់ ឆ្អឹងថ្គាម និងជំងឺមាត់ធ្មេញដោយឥតគិតថ្លៃ
Tror Sopheap
October 1 2025
3.1 K views

#ព័ត៌មាន

ដំណឹងល្អ!មន្ទីរពេទ្យកូនខ្មែរមួយនេះ ផ្តល់ការប្រឹក្សាយោបល់ និងពិនិត្យស្វែងរកជំងឺមហារីកសុដន់ឥតគិតថ្លៃ ជូនដល់ស្ត្រីខ្មែរ
Vuthea Morn
October 1 2025
333 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia