ជំងឺ
៥វិធីសម្អាតមេរោគចេញពីទ្វារមាស នាខែត្រជាក់ ការពារងាយឆ្លងមេរោគចូល បង្កជាធ្លាក់រមាស់ឡើងមក
Thida Pet
November 20 2023
7.3 K views

ផ្សិតក្នុងទ្វារមាសគឺជាបញ្ហាមួយដែលស្រ្តីគ្រប់រូបតែងជួបប្រទះ មិនអត់នោះទេ ក៏ប៉ុន្ដែប្រសិនណាវុំារ៉ៃមិនព្រមបាត់គឺអាចប្រឈមប៉ះពាល់សុខភាពរបស់ស្រី ចេញជាអាការដូចជា រមាស់ ធ្លាក់ស ក្រហាយ ឈឺចាប់ខ្លាំងពេលរួមភេទជាដើម។ ចំពោះមូលហេតុដែលធ្វើឱ្យមានបញ្ហារោគផ្សិតនេះ អាចមកពីកត្តារួមភេទ កត្តា ស្លៀកពាក់ កត្តារបបអាហារដែលអ្នកញុំាប្រចាំថ្ងៃផងដែរ។ដូច្នេះដើម្បីការពារការឆ្លងមេរោគផ្សិតុំរុំរ៉ៃកុំភ្លេចអនុវត្តវិធីខាងក្រោម

ខាងក្រោមនេះគឺជា៥វិធីសម្អាតមេរោគចេញពីទ្វារមាស នាខែត្រជាក់ ការពារងាយឆ្លងមេរោគចូល បង្កជាធ្លាក់រមាស់ឡើងមក

១.ថែរក្សាទ្វារមាស៖ ជាការពិតណាស់ ការសម្អាតទ្វារមាសរបស់អ្នកគឺមិនខុសនោះទេ តែវេជ្ជបណ្ឌិត​មិនបានណែនាំឱ្យអ្នកធ្វើការលាងសម្អាតញឹកញាប់ពេកទេ គឺអាចបង្កជាផលប៉ះពាល់ដល់ទ្វារមាសវិញ។ លើសពីនេះវេជ្ជបណ្ឌិត មិនណែនាំឱ្យអ្នកយកដៃលូកលាងក្នុងទ្វារមាសរបស់អ្នកជ្រៅ ដើម្បីសម្អាតនោះទេ ការធ្វើទម្លាប់បែបហ្នឹងគឺមិនណែនាំ។​ជាពិសេសមិនណែនាំឱ្យប្រើប្រាស់ ប្រភេទសាប៉ូដែលមានជាតិកាត់ខ្លាំងមកដុះសម្អាតទ្វារមាសរបស់អ្នកនោះទេ ។

២.កែប្រែរបបអាហារបស់អ្នកឱ្យបាន៖ ការទទួលទានរបបអាហារដែលសម្បុរដោយជាតិស្ករ ភេសជ្ជៈផ្អែមៗ អាហារកែច្នៃគឺប្រឈមនឹងមានបញ្ហារោគផ្សិតរុំារ៉ៃមិនងាយជា ហើយក៏ប្រឈមកើតរោគផ្សិតផងដែរ។ ដូច្នេះដើម្បីថែរក្សាសុខភាពទ្វារមាសរបស់អ្នកល្អ គួរតែញុំាបន្លែផ្លែឈើសម្បូរជាតិទឹក ជាតិសរសៃឱ្យបានគ្រប់គ្រាន់ គេងឱ្យបានទៀងម៉ោង ផឹកទឹកឱ្យបានគ្រប់គ្រាន់។

៣.ប្រញាប់ផ្លាស់ប្តូរខោក្នុងអាវក្នុង ករណីបែកញើសយូរម៉ោង៖ កត្តាស្លៀកពាក់ក៏អាចធ្វើឱ្យអ្នកប្រឈមជាមួយបញ្ហា ឆ្លងរោគផ្សិត ធ្លាក់សរមាស់កាន់តែខ្លាំង។ដូច្នេះខោក្នុងអាវក្នុងត្រូវតែស្ងួតល្អ ដើម្បីការពារការឆ្លងរោគឡើងមក។

៤.ញុំាខ្ទឹមស៖ នៅក្នុងខ្ទឹមសមានសារធាតុម្យ៉ាងឈ្មោះថា Allicin សារធាតុនេះមានប្រយោជន៍ជួយកាត់បន្ថយការលូតលាស់ មេរោគផ្សិត ។ ដូច្នេះរបបអាហារប្រចាំថ្ងៃអ្នកអាចបន្ថែមខ្ទឹមស ដើម្បីជួយការពារនិងកាត់បន្ថយការឆ្លងមេរោគផ្សិតឡើងមក។

៥.ទៅជួបពេទ្យ៖ ប្រសិនណាអ្នកមានបញ្ហាធ្លាក់សរមាស់ រុំារៃមិនបាត់ រហូតចេញជាក្លិនអាក្រក់នោះ អ្នកគួរតែប្រញាប់ទៅជួបពេទ្យដើម្បីព្យាបាលត្រឹមត្រូវ ។ កុំខ្មាស់អៀនគឺទៅជួបពេទ្យដែលមានឯកទេសខាងរោគស្រ្តីផ្ទាល់។ ការព្យាបាលនឹងជួយស្រ្តីឱ្យប្រសើរ ការពារកុំឱ្យកាន់តែធ្ងន់ធ្ងរប្រសិនណាបានព្យាបាលទាន់ពេលវេលា។

ជាចុងក្រោយ៥វិធីខាងលើនេះ មានទាំងការធ្វើអនាម័យផង របបអាហារផង ទៅជួបពេទ្យផង ។ ប្រសិនណាអ្នកមានបញ្ហាសូមកុំទុកយូរ គួរតែប្រញាប់ព្យាបាល និងផ្លាស់ប្ដូរឱ្យបានទាន់ពេលវេលា៕

អត្ថបទដោ៖ ធីតា

ឯកសារយោង៖ https://pharmeasy.in/blog/home-remedies-for-vaginal-yeast-infection/?fbclid=IwAR0HZhOM-fLWh4uukEz5HhLT0fvvjMz27oOvAdhgXtMbIqfeJH35X_ohfLs

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1269

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia