សម្រស់
៥ វិធីថែរក្សាសម្រស់កំឡុងពេលមានផ្ទៃពោះ ធ្វើឱ្យស្បែកស្អាតគ្មានសង្វានិងបញ្ហាមុនឡើយ

ជាការពិតណាស់ ស្ទើតែគ្រប់គ្នាទៅហើយសម្រាប់មនុស្សស្រី គឺតែងតែបាត់បង់សម្រស់ និងមានបញ្ហាស្បែក ស្បែកមុខឡើងមុន សង្វារ ជាំ ស្នាមជ្រួញ​ដែលបញ្ហាទាំងអស់នេះតែងតែកើតមានបន្ទាប់ពីពពោះរួច និងកំពុងពេលពពោះ។

ដូចនេះថ្ងៃនេះ យើងនឹងដកស្រង់យកវិធីសាស្ត្រក្នុងការថែរក្សាសម្រស់កំឡុងពេលមានផ្ទៃចំនួន៥ ចំណុចដែលស្រង់ចេញពីប្រភព Canadianliving ៖

១.លាបប្រេងវីតាមីនEផ្ដល់សំណើម

ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការកើតសង្វារ និងកាត់បន្ថយការរមាស់ក្បាលពោះរបស់អ្នក សូមលាបប្រេងវីតាមីនE ឬក៏ឡេផ្ដល់សំណើមឱ្យបានគ្រប់គ្រាន់។មួយវីញទៀត ដើម្បីចៀសវាងកើតសង្វារច្រើនសូមកុំអេះក្បាលពោះ ឬស្បែករបស់អ្នកប្រសិនបើរមាស់ ការអេះនឹងធ្វើឱ្យស្បែកងាយនឹងកើតសង្វារឬបង្ករស្នាមលឿនបំផុត។

២.ជ្រើសរើសអាហារដែលសម្បូរវីតាមីនC

អាហារដែលសម្បូរវីតាមីនCនឹងជំរុញឱ្យការផលិតកូឡាជែន និងការពារកោសិកាស្បែកពីការបំផ្លាញរ៉ាឌីកាល់សេរី។ ការសិក្សាវិទ្យសាស្ត្របានរកឃើញថា នៅពេលអ្នកបរិភោគអាហារដែលសម្បូរវីតាមីន នោះស្បែករបស់អ្នកមានសមត្ថភាពអាចទប់ទល់នឹងការបំផ្លាញអុកស៊ីតកម្ម។​ ដើម្បីឱ្យស្បែកទទួលបានវីតាមីនសេ​ សូមញ៉ាំបន្លែផ្លែឈើដែលសម្បូរវីតាមីនសេ ជារៀងរាល់ថ្ងៃ ហើយផ្លែឈើមាន ក្រូច ម្ទេសហាហ្វៃ ផ្លែស្ត្របឺរី ក្រូចឆ្មា និងផ្កាខាត់ណា ប៉េងប៉ោះ ម្នាស់ ត្របែក ។

៣.បរិភោគអាហារដែលមានអាស៊ីតអូមេហ្គា៣

ខ្លាញ់អូមេហ្គា៣ ក្រៅពីជួយជំរុញមុខងារខួរក្បាលនិងអភិវឌ្ឍសម្រាប់ទារកដែលកំពុងលូតលាស់ ខ្លាញ់អូមេហ្គា៣ក៏ជួយឱ្យស្បែកស្អាតទៀតផង។

ប្រភពចំណីអាហារដែលសម្បូរអូមេហ្គា៣ មានត្រី មានខ្លាញ់ដូចជាត្រីសាល់ម៉ុន និងធូណា ដែលជាអាហារដែលមានជាតិខ្លាញ់ដូចជាស៊ុត អូមេហ្គា៣ នំប៉័ងឬទឹកផ្លែឈើ បូករួមទាំងបន្លែផ្លែឈើបៃតង ។

៤.ផ្ដល់ជាតិទឹកដល់ស្បែកឱ្យបានច្រើន

ញ៉ាំទឹកឱ្យបានច្រើន និងងូតទឹកឱ្យបានយ៉ាងតិច២ដងក្នុងមួយថ្ងៃ ដើម្បីផ្ដល់សំណើមដល់ស្បែកឱ្យបានគ្រប់គ្រាន់។ ការញ៉ាំទឹកនឹងជួយផ្ដល់សំណើមដល់ស្បែកបានល្អបំផុត ការញ៉ាំទឹកបានគ្រប់គ្រាន់នឹងជួយបន្ថយភាពចាស់ជ្រីវជ្រួញនៃស្បែក។ បន្ថែមពីនេះ ការញ៉ាំទឹកបានច្រើននឹងជួយថែរក្សាគីឡូរបស់អ្នក

បានល្អផងដែរ។

មួយវិញទៀត បើទោះជាកំឡុងពេលពពោះក៏ដោយ អ្នកគួរតែឆ្លៀតពេលហាត់ប្រាណតិចៗ ដើម្បីឱ្យបែកញើស ​បានបញ្ចេញជាតិពុល និងធ្វើឱ្យអារម្មណ៍របស់អ្នកល្អផងដែរ។ ដូចនេះ ប្រសិនបើអ្នកកំពុងតែពពោះសូមអនុវត្តជាមួយវិធីសាស្ត្រខាងលើ ដើម្បីថែរក្សាស្បែករបស់អ្នកឱ្យនៅស្រស់ស្អាតនិងភ្លឺរលោង។

អត្ថបទដោយ៖ តឹក ស៊ីថា

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15.1 K views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
4.6 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
4 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.4 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#ជំងឺ

អ្នកដឹងទេ? អ្នកមានជំងឺមហារីកថ្លើមធ្ងន់ អាចមានរោគសញ្ញាទាំង ៤នេះ
Tror Sopheap
April 5 2026
1.6 K views
អត្ថបទថ្មីៗ
#កុមារApril 5 2026
អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
#ជំងឺApril 5 2026
អ្នកដឹងទេ? អ្នកមានជំងឺមហារីកថ្លើមធ្ងន់ អាចមានរោគសញ្ញាទាំង ៤នេះ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia