ជំងឺ
តែទប់សម្ពាធឈាម! វេជ្ជ.ណែនាំតែ៥ប្រភេទផឹក១ពែងពេលព្រឹក ជួយកាត់បន្ថយហានិភ័យជំងឺលើសឈាម
Mourn Kunthea
September 13 2022
7.8 K views

ជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាម គឺជាការកើនឡើងនៃសំពាធឈាមលើសពី កម្រិតធម្មតា (ដឹងបានតាមរយៈម៉ាស៊ីនវាស់សំពាធឈាមឱ្យបានត្រឹមត្រូវ) ឬអាការដូចជាវិលមុខ ពិបាកគ្រប់គ្រងអារម្មណ៍ ចុករោយកជាដើម ដែលវាអាចផ្តល់ផលប៉ះពាល់ទៅលើជញ្ជាំងសរសៃឈាមនៃសរីរាង្គផ្សេងៗ ជាពិសេសសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល។ ជំងឺលើសឈាម ត្រូវបានទទួល ស្គាល់ថាជាឃាតករសម្ងាត់ ដែលអាចសម្លាប់មនុស្ស បានគ្រប់ពេលវេលា។

ជាការពិតណាស់ ធម្មតាអ្នកជំងឺលើសឈាម នៅពេលដែលកម្រិតឈាមកើនឡើងខ្លាំងម្តងៗគឺគាត់តែងតែយកក្រូចឆ្មារ មកលាបសព្វរាងកាយដើម្បីបញ្ចុះកម្រិតឈាមនោះឱ្យចុះវិញបានមួយគ្រាៗដែរ។ ក្រូចឆ្មារជាឱសថព្យាបាល និងកាត់បន្ថយហានិភ័យនៃការឡើងឈាមនៅផ្ទះដែលប្រជាជនភាគច្រើនបានដឹង។ ស្របជាមួយគ្នានេះដែរ បើយោងតាមការឱ្យដឹងពីគេហទំព័រ verywellhealth លោកវេជ្ជបណ្ឌិត Arno Kroner បានណែនាំថា ក្រៅពីក្រូចឆ្មារ ឱសថដែលអាចជួយកាត់បន្ថយហានិភ័យនៃការឡើងឈាមនៅផ្ទះដែលអ្នកជំងឺអាចពឹងពាក់បានខ្លះគឺជា ទឹកតែ។ តែ មានផ្ទុកទៅដោយសារធាតុ polyphenols មានតួនាទីប្រឆាំងអុកស៊ីតកម្មប្រឆាំងនិងរ៉ាឌីកាល់សេរី (ម៉ូលេគុលដែលបណ្តាលឱ្យមានអុកស៊ីតកម្មពីប្រតិកម្មគីមីនៅក្នុងខ្លួន)។ វាជួយការពារ ឬពន្យារការខូចខាតកោសិកា និងការពារប្រឆាំងនឹងការរលាក។

ពិសេសទៅទៀត យោងតាមគេហទំព័រ ndtv បានបញ្ជាក់ច្បាស់ថា មានការសិក្សាបានរកឃើញថា ផឹកតែ៥ប្រភេទនេះ១ពែងរាល់ព្រឹក គឺមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងសម្ពាធឈាម និងកាត់បន្ថយហានិភ័យនៃការលើសឈាមបានយ៉ាងល្អ៖

១ . តែបៃតង៖ ជាតែស្ថិតក្នុងចំណាត់ថ្នាក់លេខ១ក្នុងចំណោមតែទាំង៥ដែលមានសមត្ថភាពក្នុងការគ្រប់គ្រងសម្ពាធឈាម ជួយឱ្យចរន្តឈាមរត់បានស្រួល សម្រួលសរសៃ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងល្អសម្រាប់សុខភាពបេះដូងផងដែរ។ ការផឹកតែបៃតង១ឬ២ពែងរាល់ថ្ងៃល្អបំផុតសម្រាប់អ្នកជំងឺលើសឈាម។

How a green tea compound could prevent Alzheimer's

២. តែ Hibiscus៖ ផ្កា​ពណ៌​ក្រហម Hibiscus គឺជាតែដែលមានប្រភពដើមមកពីប្រទេស​ឥណ្ឌា​ ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​លក្ខណៈសម្បត្តិ​អស្ចារ្យ​ក្នុង​ការ​គ្រប់​គ្រង​បញ្ហា​លើស​ឈាម។ តែ Hibiscus សំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលល្អសម្រាប់បេះដូង។ វាគឺជាឱសថមួយក្នុងចំណោមឱសថជាច្រើនដែលត្រូវបានគេស្គាល់ថាជួយកាត់បន្ថយសម្ពាធឈាមខ្ពស់។ អ្នកគួរពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញបន្ថែម សម្រាប់បរិមាណដែលអ្នកគួរញ៉ាំប្រចាំថ្ងៃ។

White Cup Of Healthy Hibiscus Tea Pouring From The Teapot With Dried  Hibiscus Flowers On White Wooden Background Winter Hot Drink Concept For  Cold And Flu Stock Photo - Download Image Now -

៣. តែអ៊ូឡុង៖ ជាតែល្បីល្បាញមួយនៅប្រទេសចិន តែនេះវាមានសារធាតុផ្សំចេញពី តែខ្មៅ និងតែបៃតង។ តែនេះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយទប់សម្ពាធឈាមកុំឱ្យឡើងខ្ពស់។

Oolong Tea, ओलॉन्ग टी प्रीमियम in Chennai , One company | ID: 12885462073

៤. តែ Chamomile៖ តែ Chamomile ត្រូវបានគេស្គាល់ថាសម្រាប់លក្ខណៈសម្បត្តិដ៏អស្ចារ្យរបស់វាក្នុងការគ្រប់គ្រងកម្រិតសម្ពាធឈាមខ្ពស់។ យោងតាមការសិក្សា ការទទួលទានតែនេះ និងថែមថ្នាំលើសឈាម អាចជួយបន្ថយសម្ពាធឈាមបានយ៉ាងមានប្រសិទ្ធភាព។ វាស្រដៀងគ្នាទៅនឹងតែ hibiscus តែ chamomile ជួយបន្ធូរសរសៃឈាម។ លើសពីនេះទៀត ទឹក​តែ​នេះ​ក៏​អាច​ជួយ​សម្រួល​ដល់​រាង​កាយ និង​ចិត្ត ​ជួយឲ្យ​គេង​លក់​ស្រួល។ អ្នកគួរពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញបន្ថែម មុននឹងពិសា។

5 Ways Chamomile Tea Benefits Your Health

៥.​ តែ​ខ្មៅ៖ តែ​ខ្មៅជាតែល្បីល្បាញនៅប្រទេសឥណ្ឌា វាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព រួមទាំងការបញ្ចុះសម្ពាធឈាម។ យោងតាមការសិក្សា អ្នកដែលផឹកតែខ្មៅ៣ពែងក្នុងមួយថ្ងៃ បន្ថយសម្ពាធឈាមរបស់ពួកគេជាមធ្យមពី ២ ទៅ ៣ កម្រិត។ អ្នកគួរពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញបន្ថែម សម្រាប់បរិមាណដែលអ្នកគួរញ៉ាំប្រចាំថ្ងៃ។

Black Tea – Chalupa Mexican Cafe

 អត្ថបទដោយ៖ មឿន គន្ធា


 

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទទាក់ទង

#ជំងឺ

មានបញ្ហាទល់លាមក? វេជ្ជ. Rattankovit ប្រាប់នូវគន្លឹះខ្លឹមៗជួយឱ្យពោះវៀនដើរល្អ ដោះស្រាយវិបត្តិទល់លាមក
Pheakdey Pao
September 13 2024
242 views

#ជំងឺ

ផ្លែឈើនិងបន្លែ ៣នេះ នៅខ្មែរយើងមានលក់ច្រើន ញ៉ាំហើយជួយប្រឆាំងជំងឺមហារីក
Tror Sopheap
September 13 2024
146 views

#ជំងឺ

ប្រយ័ត្នផង! អ្នកញ៉ាំ ២ក្រុមអាហារនេះ ឆាប់កើតជំងឺទឹកនោមផ្អែមអត់ដឹងខ្លួនទេ
Tror Sopheap
September 12 2024
189 views

#ជំងឺ

ជំងឺពោះវៀនខ្ជិល! វេជ្ជ. Kulthep Rattankovit បង្ហាញពីកត្តាបង្កឱ្យកើតជំងឺពោះវៀនខ្ជិល ធ្វើឱ្យទល់លាមក ពិបាកបត់ជើងជាប្រចាំ
Pheakdey Pao
September 6 2024
213 views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
604 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
277 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមចូលរួមរំលែកទុក្ខ ដល់តារាសម្ដែងលោកOm Akkaphan បានស្លា.ប់ ដោយសារជំងឺមហារីកបេះដូង
Thida Pet
September 22 2024
2 K views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
604 views

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
529 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
September 10 2024
416 views

#ចិត្តសាស្ត្រ

មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
Tror Sopheap
September 15 2024
371 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
277 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រSeptember 22 2024
បាក់ទឹកចិត្តអ្វីៗ ដូចចិត្តមែនទេ? យកគំនិតអស្ចារ្យ ១នេះដាក់ក្នុងខ្លួន ចិត្តអ្នកនឹងរីករាយ
#ចិត្តសាស្ត្រSeptember 22 2024
កុំបណ្ដោយឱ្យសោះ! នេះជាសញ្ញាជំងឺបាក់ស្បាតនាំឱ្យប៉ះទង្គិចផ្លូវចិត្តរបស់អ្នក
#ព័ត៌មានSeptember 22 2024
សូមចូលរួមរំលែកទុក្ខ ដល់តារាសម្ដែងលោកOm Akkaphan បានស្លា.ប់ ដោយសារជំងឺមហារីកបេះដូង
#ព័ត៌មានSeptember 22 2024
មុនចេញក្រៅ ត្រៀមអាវភ្លៀង ត្រៀមឆត្រ ថ្ងៃនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់កន្រ្តាក់លើខេត្តទាំងនេះ
#ចិត្តសាស្ត្រSeptember 20 2024
២មេរៀនពីលោក ជីម រ៉ូន ទោះបីអ្នកជួបព្យុះភ្លៀងបញ្ហាធំៗ ក៏ដោយ ក៏ចិត្តអ្នកនៅតែតាន់ទៅមុខទៀត
#ចិត្តសាស្ត្រSeptember 20 2024
រស់បែបជប៉ុន ជួយឱ្យអ្នកឃ្លាតឆ្ងាយពីឱ្យអារម្មណ៍ស្មុគ ចៀសពីធាត់ និងខូចសុខភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia