អាហារ
អាហារ៥ប្រភេទដែលប៉ះពាល់ដល់សុខភាពជាងជាតិស្ករទៅទៀត
Phoak Mary
June 30 2020
643 views

សម្រាប់ប្រជាជននៅទូទាំងពិភពលោករួមទាំងកម្ពុជាផងដែល បានកំពុងប្រឈមមុខនឹងបញ្ហាសុខភាពហើយកត្តាចំណីអាហារគឺជាមូលហេតុមួយដ៏សំខាន់ក្នុងចំណោមកត្តាផ្សេងៗទៀតដែលនាំឲ្យមនុស្សកើតជំងឺ ។

ថ្ងៃនេះ Healthy Cambodia នឹងនាំលោកអ្នកឲ្យបានស្គាល់អាហារប្រាំប្រភេទដែលអាចប៉ះពាល់់ដល់សុខភាពលោកអ្នកជាងការញ៉ាំជាតិស្ករទៅទៀត ។

១) ស្ករសិប្បនិមិត្ម៖ តាមការសិក្សារកឃើញថា វាមិនត្រឹមតែធ្វើឲ្យឡើងទំងន់ទេប៉ុន្តែវាក៏ធ្វើឲ្យពិបាកសម្រកទំងន់វិញដែរ ។ ការសិក្សាផ្សេងទៀតក៏បានរកឃើញថា ស្ករសិប្បនិមិត្មនេះមានជាតិផ្អែមខ្លាំង ពី ១០ ទៅ ៦០០ដងបើប្រៀបធៀបជាមួយស្ករធម្មតា ។

២) ភេសជ្ជប៉ូវកំលាំង ( Energy Drink ) ៖វាមានជាតិស្ករជាមធ្យម ៣០ក្រាម ក្នុងមួយកំប៉ុងហើយក៏មានផ្ទុកសារជាតិប៉ូវកំលាំង ដូចជា Caffeine, taurine, ginseng -ល-សារធាតុទាំងនេះធ្វើឲ្យលោកអ្នក លែងឃ្លានអាហារ និងឈប់ងងុយគេង ។

៣) Soda ៖ ជាប្រភេទអាហារមានកាឡូរីខ្ពស់ ហើយធ្វើឲ្យលោកអ្នកឡើងទំងន់ផងដែរ ។តាមការសិក្សារកឃើញថា ភេសជ្ជៈទាំងនេះ ធើឲ្យលោកអ្នកឃ្លានញ៉ាំមិនងាយឆ្អែតដែលជំរុញឲ្យចង់ញ៉ាំអាហារដែលមានការឡូរីខ្ពស់​និងមានជាតិផ្អែមខ្លាំងលើសតម្រូវការរបស់រាងកាយ ។

៤) អាហារដែលត្រូវបានផលិតក្នុងរោងចក្រ៖ អាហារទាំងនេះត្រូវបានបន្ថែម សារធាតុគីមី(Hydrogen) ដើម្បីរក្សាគុណភាពអាហារ។ ការញ៉ាំអាហារទាំងនេះ អាចបណ្តាលឲ្យលោកអ្នកប្រឈមមុខក្នុងការកើតជំងឺ បេះដូង ដាច់សរសៃឈាមក្នុងខួក្បាលនិងជំងឺទឹកនោមផ្អែមប្រភេទទីពីរទៀតផង ។

៥) Processed Meat ៖ តាមការសិក្សារបស់ Harvard School of Public Healthបានរកឃើញថា ការញ៉ាំអាហារដូចជា សាច់ក្រក សាច់ជ្រូកបីជាន់ជាដើមអាចនាំឲ្យលោកអ្នកប្រឈមមុខ ក្នុងការកើតជំងឺ បេះដូង ជំងឺទឹកនោមផ្អែមប្រភេទទីពីរជាដើម។ លើសពីនេះវាមានផ្ទុកជាតិអំបិលខ្ពស់ (៣១០ ទៅ៤៨០មីលីក្រាម )ដែលអាចប៉ះពាល់ដល់សុខភាពលោកអ្នកបានយ៉ាងងាយស្រួលទៀតផង ៕

ប្រភព www.byrdie.com

ប្រែលសម្រួលដោយ ហួ ភារ៉ា

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 10 2026
មោទនភាព!មន្ទីរពិសោធន៍វេជ្ជសាស្ត្រ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎 15189:2022
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia