ក្នុងនាមអ្នកជាឪពុកម្ដាយអ្នកទាំងគ្នាអស់គ្នាប្រហែលជាកំពុងតែបារម្ភរឿងការបន្ទោបង់របស់កូនៗហើយមែនទេ។ ជាការពិតណាស់ការបន្ទោបង់របស់កុមារតូចៗគឺជារឿងគួរឱ្យការក្ដីព្រួយបារម្ភជាខ្លាំង ប៉ុន្តែបើទោះបីយ៉ាងណាក៏អ្នកទាំងអស់គ្នាត្រូវដឹង និងយល់ពីវិធីកុំឱ្យកុមារតូចមានការបន្ទោបង់មិនចេញ។
ជាការពិតណាស់លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ គ្រូពេទ្យឯកទេសរោគកុមារ បានលើកឡើងថាប្រភេទផ្លែឈើ និងបន្លែ៥ប្រភេទដែលសំបូរជាតិSorbitol និងជាតិសរសៃ(Fiber)ដែលជួយសម្រួលចលនាពោះវៀនរបស់កុមារតូចៗដែលធ្វើឱ្យមានការស្រួលបន្ទោរបង់ ជៀសវាងការទល់លាមកគឺមាន4P រួមមាន៖
‑ផ្លែPrunesផ្លែព្រូន
‑ផ្លែPeaches
‑ផ្លែPears
‑បន្លែ Peas ប្រភេទសណ្ដែកហោឡាំងតាវ និងផ្លែក្រូច
លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ក៏បានបន្ថែមផងដែរ ថាឪពុកម្ដាយអាចយកផ្លែឈើទាំងនេះទៅកិនជាទឹកផ្លែឈើឱ្យកូនញុំា និងយកសណ្ដែកហោឡាំងតាវធ្វើជាបបរខាប់គ្រប់គ្រឿងឱ្យកូនៗញុំាដូចគ្នា។
មិនតែប៉ុណ្ណោះទេ Cafemom បានលើកបន្ថែមបន្តទៀតថាប្រភេទអាហារដែលកុមារទទួលទានដើម្បីឱ្យកុមារតូចៗងាយស្រួលក្នុងការបន្ទោបង់រួមមាន៖
‑ទឹក៖គួបញ្ជាក់ផងដែលថាលោកBesterបានចង្អុលបង្ហាញថា "បើទោះបីជាទឹកមិនមែនជាអាហារបច្ចេកទេសក៏ដោយ ក៏វាមានសារៈសំខាន់ណាស់ក្នុងការជួយឱ្យកុមារអាចបត់ជើងបានទៀងទាត់" ថែមពីលើនេះទៅទៀតជាតិសរសៃច្រើនពេកអាចធ្វើឱ្យរលាកដល់ពោះវៀន ប្រសិនបើកុមារមិនទទួលទានទឹកឱ្យបានគ្រប់គ្រាន់។
‑ផ្លែបឺរ៖ជាការពិតណាស់កុមារតូចគួរតែទទួលទាននៅរបបអាហារដែលសំបូរទៅដោយជាតិសរសៃ ហើយអ្វីដែលអស្ចារ្យបំផុតនោះគឺប្រភេទផ្លែបឺរ ដែលជួយដល់ការសម្រួលផ្នែកធំនៃពោះវៀនរបស់កុមារតូចៗក្នុងការបន្ទោបង់។
‑ផ្លែឪឡឹក៖ផ្លែឪឡឹកពិតជាជួយកុមារតូចៗទៅបន្ទប់ទឹកដើម្បីបន្ទោបង់ច្រើនដង ហើយនេះប្រហែលជាដោយសារតែផ្លែឪឡឹកមានជាតិទឹកខ្ពស់ ដើម្បីជួយដល់ការសម្អាតពោះវៀនធំរបស់កូនតូចៗរបស់អ្នក។
ដូច្នេះជាចុងក្រោយនេះយើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានអាននៅចំណុចទាំងនេះដើម្បីឱ្យអ្នកទាំងទទួលបាននៅចំណេះដឹងបន្ថែមទៀត អស់ក្ដីបារម្ភទៀតផងដែរ៕
អត្ថបទស្រាវជ្រាវដោយ៖ម៉ាង វិសិដ្ឋារតន៍