អាហារ
ជិតដល់ខែធូរេនហើយ! តោះមកដឹងអត្ថប្រយោជន៍ទាំង០៥នៃការញុំាធូរេនទាំងអស់គ្នា
MC LyHouy
April 9 2021
489 views

ធូរ៉េនអាចជាមានតម្លៃថ្លៃបន្ដិចមែន ប៉ុន្ដែក្នុងផ្លែឈើមួយប្រភេទនេះសម្បូរដោយវីតាមីននិងសារចិញ្ចឹមជាច្រើនដែលបងប្អូនគួរតែញុំាវាឱ្យបានញឹកញាប់។ ក្រៅពីផ្ដល់វីតាមីនននិងសារធាតុចិញ្ចឹមហើយ វាក៏មានតួនាទីជួយការពារបងប្អូនពីជំងឺដូចជា៖

១. ជួយរក្សាកម្រិតជាតិស្ករក្នុងឈាម

ម៉ង់ហ្គាណែសនៅទុរេនអាចជួយក្នុងការថែរក្សាកម្រិតជាតិស្ករក្នុងឈាម។ រាល់ពេលដែលអ្នកហត់នឿយអស់កម្លាំងដោយសារខ្វះជាតិស្ករអ្នកអាចសាកល្បងញុំាធូរ៉េនបាន ព្រោះពួកវាសម្បូរដោយជាតិស្ករ និងវីតាមីនជាច្រើនក្នុងបំពេញឱ្យអ្នកបានយ៉ាងលឿន។ ក្នុងការសិក្សាមួយបានបង្ហាញថាការទទួលទានធូរេនក៏ជួយបង្កើនកម្រិតអាំងស៊ុយលីនចំពោះអ្នកជំងឺ ១០ នាក់ដែលមានជំងឺទឹកនោមផ្អែម។

២. កាត់បន្ថយហានិភ័យជំងឺមហារីក

ធូរ៉េនមានផ្ទុកនូវសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ ផ្លែឈើមួយនេះមានផ្ទុកសារធាតុ Polyphenols ដែលទប់ស្កាត់ការលូតលាស់មហារីកនិងជួយសម្លាប់កោសិកាមហារីកបានទៀតផង។ ហើយជាពិសេសវាក៏ជួយប្រឆាំងនឹងកោសិកាមហារីកសុដន់របស់ស្រ្ដីថែមទៀតផង។

៣. ជួយថែរក្សាសុខភាពឆ្អឹង

ធូរ៉េនសំបូរទៅដោយប៉ូតាស្យូមនិងម៉ាញ៉េស្យូម សារធាតុរ៉ែទាំងពីរនេះជួយដល់សុខភាពឆ្អឹងរបស់អ្នកបានយ៉ាងល្អ។ ចំពោះការសិក្សាបង្ហាញថាការទទួលទានជាតិប៉ូតាស្យូមនិងម៉ាញ៉េស្យូមខ្ពស់អាចជួយលើកកម្ពស់ដង់ស៊ីតេឆ្អឹងចំពោះបុរសនិងស្ត្រីដែលមានអាយុលើសពី ៥០ ឆ្នាំ នឹងជួយដល់ការកំពុងលូតលាស់របស់ក្មេងៗវ័យជំទង់ថែមទៀតផង។

៤. ជួយពន្យារភាពចាស់

ធូរ៉េនសម្បូរទៅដោយវីតាមីនស៊ី នឹងសារធាតុចិញ្ចឹមជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពលដែលជួយកាត់បន្ថយភាពតានតឹងក្នុងអុកស៊ីតកម្មដែលបណ្តាលមកពីរ៉ាឌីកាល់សេរី។ កំរិតស្ត្រេសអុកស៊ីតកម្មទាបធ្វើឱ្យដំណើរការចាស់កាន់តែយឺត។។ ការទទួលទានធូរ៉េនជាញឹកញាប់អាចកាត់បន្ថយសញ្ញានៃភាពចាស់មុនអាយុរួមទាំងស្នាមជ្រីវជ្រួញ។

៥. ជួយប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត

ធូរ៉េនអាចជួយបំបាត់រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តការថប់បារម្ភនិងស្ត្រេស។ ការសិក្សាបានបង្ហាញថាធូរ៉េនជួយក្នុងការផលិតសេរ៉ូតូនីន និងបង្កើតកម្រិតទាបនៃសារធាតុ serotonin ដែលអាចធ្វើឱ្យជំងឺធ្លាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរតិចជាងមុន ។

ដូនេះអ្នកគួរតែទទួលទានធូរ៉េនឱ្យបានញឹកញាប់ដើក្បីទទួលបានសុខភាពល្អ និងជួយការពារជំងឺដែលបានរៀបរាប់ខាងលើនេះ៕

អត្ថបទដោយ៖ ភី សៅឌី 

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#អាហារ

ប្រើប្រេងឆា១នេះ មានសមត្ថភាពកម្ចាត់ខ្លាញ់អាក្រក់ក្នុងសរសៃឈាមនិងខ្លាញ់រុំថ្លើម
Tror Sopheap
January 31 2025
2.5 K views

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
234 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.3 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.5 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.7 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
10.2 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia