អាហារ
ញុំាឆាប់ឆ្អែត! បាយ៣យ៉ាង ល្អចំពោះសុខភាព ទោះញុំាប្រចាំពេលក៏មិនឡើងគីឡូ ឬលើសជាតិស្ករក្នុងឈាម

ចំពោះអ្នកដែលងាយប្រឈមនឹងបញ្ហាធាត់ ជាមួយនឹងអ្នកមានជំងឺទឹកនោមផ្អែមវិញ ប្រសិនញុំាបាយសក្នុងបរិមាណច្រើនជាប្រចាំពេល និងប្រចាំថ្ងៃ ហានិភ័យដែលពួកគាត់ទទួលរងដំបូងនោះគឺការកើតឡើងនូវកម្រិតជាតិស្ករ និងកាឡូរីបន្ថែមក្នុងខ្លួន។ ដោយកត្តានេះដែរ ជាផលរំខានចម្បងមួយធ្វើឱ្យងាយបាក់កម្លាំង កង្វះជីវជាតិទៅចិញ្ចឹមសរីរាង្គកាយ សុខភាពរាងកាយកាន់តែចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារត្រូវបានបន្ថយបរិមាណបាយដែលធ្លាប់តែញុំាច្រើនៗ។

យ៉ាងណាមិញ ដើម្បីជាដំណោះស្រាយនៅក្នុងការជួយសម្រួលដល់បញ្ហាខាងលើ​ ថ្ងៃនេះផងដែរ ក្រុមការងារចាបបៃតង នឹងលើកយកនូវបាយចំនួន៣យ៉ាងឡើងមក ដែលល្អសម្រាប់អ្នកមានសុខភាពគ្រប់ប្រភេទញុំាឆាប់ឆ្អែត ជួយទ្រទ្រង់ទម្ងន់ និងទប់ស្កាត់ឡើងកម្រិតជាតិស្ករក្នុងខ្លួនបានល្អប្រសើរ៖

១. បាយអង្ករសម្រូប៖ ផ្អែកទៅតាមប្រភពចេញផ្សាយរបស់គេហទំព័រ medicalnewstoday បានបង្ហាញឱ្យដឹងថា ប្រភេទបាយអង្ករសម្រូប នៅក្នុងចំណុះប្រមាណជាង២០២ក្រាម គឺមានផ្ទុកនូវសារជាតិ ប្រូតេអ៊ីន (៥,៥៤ ក្រាម), ខ្លាញ់ (១,៩៦ ក្រាម), កាបូអ៊ីដ្រាត (៥១,៧ ក្រាម), ជាតិសរសៃ (៣,២៣ ក្រាម), កាឡូរី (២៤៨)។ ដោយនេះជាការពិតណាស់ បាយអង្ករសម្រូប គឺល្អសម្រាប់ការពារភាពធាត់ បង្ការបញ្ហាដាច់សរសៃឈាមខួរក្បាល សម្ពាធឈាមឡើងខ្ពស់ ជំងឺទឹកនោមផ្អែមប្រភេទទី២ ទល់លាមក។ ជាងនេះទៀត លក្ខណៈពិសេសរបស់បាយអង្ករសម្រូបមានជាតិសរសៃច្រើន សារធាតុផូស្វ័រ និងប៉ូតាស្យូម ដែលអាចទប់ស្កាត់ការកើតឡើងនូវរោគគាំងបេះដូង។

២. បាយដាំលាយគ្រាប់សណ្តែក៖ សណ្តែកសៀង សណ្តែកបាយ សណ្តែងក្រហម សណ្តែកហោឡាំតៅ មានផ្ទុកជាតិសរសៃខ្ពស់អាចជួយធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមមានស្ថេរភាព អាចការពារជំងឺទឹកនោមផ្អែម និងគ្រប់គ្រងសម្ពាធឈាម។ ការទទួលទានអាហារមានជាតិសរសៃខ្ពស់អាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ និងជួយទប់ស្កាត់នូវការកើនឡើងនូវកម្រិតជាតិគ្លុយកូស។ ជាមួយគ្នានេះ អ្នកទទួលទាននឹងមានអារម្មណ៍ថាឆាប់ឆ្អែតនិងមិនងាយមានចំណង់អាហារបន្ថែមភ្លាមៗទៀតឡើយ ដោយចំណុចនេះនឹងជួយការពារការឡើងទម្ងន់ និងអាចឈានទៅរកការសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។ (នេះបើផ្អែកតាមប្រភព medicalnewstoday បន្ថែម)

៣. បាយដាំលាយការ៉ុត និងដំឡូង៖ ការ៉ុត និងដំឡូង ត្រូវបានគេស្គាល់ថា ជាប្រភេទក្រុមបន្លែពណ៌ទឹកក្រូច មានផ្ទុកទៅដោយបេតារ៉ូទីនដែលជាសារធាតុផ្ដល់ពណ៌ វីតាមីនE និងវីតាមីនAជំនួយដល់ភ្នែក។ ជាមួយគ្នានេះ សារជាតិចិញ្ចឹមបន្ថែមទៀត វានឹងជួយកាត់បន្ថយកូលេស្តេរ៉ុលក្នុងឈាម បង្ការហានិភ័យនៃការកើតជំងឺបេះដូង បង្កើនភាពឆ្អែតបានយូរ និងកាត់បន្ថយការទទួលទានកាឡូរីក្នុងអាហារជាបន្តបន្ទាប់៕

 

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.1 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.3 K views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
590 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
498 views

#ចិត្តសាស្ត្រ

ចេះតែគេងមិនលក់! វិធី ៤យ៉ាងដុតអារម្មណ៍អ្នកឆាប់ងងុយគេងលឿន
Tror Sopheap
November 1 2024
471 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 12 2024
បញ្ហាចិត្តមែនទេ? មានផ្នត់គំនិតបែបនេះ ជួយអ្នកគ្រប់គ្រងចិត្ត និងជីវិតឱ្យមានក្តីសុខ
#អាហារNovember 11 2024
វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
#ចិត្តសាស្ត្រNovember 10 2024
បើជីវិតអ្នកស្មុគស្មាញមែនទេ? នេះជារបៀបងាយៗ ដឹកនាំជីវិតអ្នកឱ្យសាមញ្ញ និងក្តីសុខ
#អត្ថបទ PRNovember 9 2024
ក្រុមហ៊ុន Herbalife ប្រចាំកម្ពុជា៖ ការតមអាហារបណ្តោះអាសន្នអ្នកចាប់ផ្តើមដំបូង៖ របៀបជ្រើសរើសវិធីតមអាហារល្អបំផុត
#អត្ថបទ PRNovember 8 2024
មោទនភាពណាស់! មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ជាមន្ទីរពេទ្យខ្មែរ ដែលទទួលបានវិញ្ញាបនបត្រISO ទទួលស្គាល់លំដាប់ថ្នាក់អន្តរជាតិ
#ព័ត៌មានNovember 8 2024
ប្រយ័ត្នផង! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia