កុមារ
អស្ចារ្យ! រឿងសាមញ្ញ ៣ ដែលឪពុកម្ដាយត្រូវបង្រៀនកូន មិនគួរមើលរំលង

ប្រជាពលលរដ្ឋខ្មែរមានទំនូលអប់រំកូនតាមបែបប្រពៃណីស្ដីបន្ទោស និងការដាក់បន្ទុកលើកូនៗ។ យ៉ាងណាមិញទង្វើបែបនេះ មិនអាចជំរុញឱ្យកូនវិវិត្តខ្លួនទៅមុខបានលឿននោះទេ។ តួយ៉ាងឪពុកម្ដាយមិនគួរដាក់បន្ទុកលើកូននោះទេ អ្នកដែលជាឪពុកម្ដាយគួរតែបើកចិត្តផ្ដល់ឱកាសឱ្យពួកគេ ធ្វើអ្វីមួយដោយខ្លួនឯង រួចឪពុកម្ដាយត្រូវដើរតួនាទីជាអ្នកឃ្លាំមើលកូនរបស់ខ្លួន និងជាទីប្រឹក្សាដ៏អស្ចារ្យរបស់កូន។

យើងសង្កេតឃើញថា បច្ចុប្បន្ននេះទំនូលក្នុងការអប់រំប្រៀនប្រដៅ ឬការចិញ្ចឹមកូនគឺ ឪពុកម្ដាយទូទៅទម្លាប់បិទសិទ្ធសេរីភាពរបស់កូន និងមិនផ្ដល់ឱកាសឱ្យកូន។

ខាងក្រោមនេះ ជារឿងសាមញ្ញ ៣ ដែលឪពុកម្ដាយត្រូវបង្រៀនកូនរួមមាន៖

‑អប់រំកូនតាំងពីតូច៖ ការអប់រំកូន មិនអាស្រ័យដល់កូនធំទើបអប់រំបាននោះទេ។ ឪពុកម្ដាយត្រូវមានតួនាទីអប់រំកូនតាំងតែពីតូចម្ល៉េះ ដូចជាការបង្ហាញភាពជាគំរូសម្រាប់ពួកគេ ការមិនចេះនិយាយកុហក ការមិនប្រើអំពើហិង្សា ការផ្ដល់ភាពកក់ក្ដៅ ការទំនាក់ទំនងជាមួយកូន និងការបង្កើតស្នាមញញឹមសម្រាប់កូនៗ។

‑កំណត់ពេលវេលា៖ ជាការពិតណាស់ ឪពុកម្ដាយត្រូវមានកាតព្វកិច្ចក្នុងការបង្រៀនកូនឱ្យចេះបែងចែកពេលវេលាឱ្យបានច្បាស់លាស់ដូចជា ពេលវេលាលេង ពេលវេលាញុំាអាហារ ពេលវេលាគេង និងពេលវេលាដទៃៗទៀត។ ឧទាហរណ៍៖ ប្រសិនបើអ្នកឱ្យកូនលេងទូរស័ព្ទមិនកំណត់ពេលវេលានោះទេ ពួកគេប្រាកដជាវក់លេងមិនដឹងថ្ងៃ មិនដឹងយប់នោះទេ ដូច្នេះចូលអ្នកកំណត់ពេលវេលាឱ្យច្បាស់លាស់សម្រាប់ពួកគេ។

‑បង្កើតតុពិភាក្សាជាមួយកូនដោយក្ដីស្រលាញ់៖ ការបង្កើតតុពិភាក្សានេះប្រៀបបានដូចជាការនៅក្បែរកូនៗអញ្ចឹង ដូច្នេះឪពុកម្ដាយត្រូវមានពេលវេលាសម្រាប់ពិភាក្សាជាមួយកូនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ មិនតែប៉ុណ្ណោះ ការពិភាក្សារវាងឪពុកម្ដាយ និងកូនគឺជួយជំរុញឱ្យកូនមានភាពលូតលាស់ផ្នែកគំនិតកាន់តែលឿន។

50 Things Every Parent Should Give To Their Children

អត្ថបទស្រាវជ្រាវដោយ៖ម៉ាង វិសិដ្ឋារតន៍

 

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#កុមារ

ក្បួនចិញ្ចឹមកូនឱ្យពេលធំឡើង ចេះពឹងលើខ្លួនឯង ឪពុកម្តាយលែងឈឺក្បាលហើយ
Tror Sopheap
December 25 2024
349 views

#កុមារ

ចិត្តវិទូបញ្ជាក់ថា ទង្វើបែបនេះជាកំហុសឪពុកម្តាយ ធ្វើបាបអារម្មណ៍កូនចេះភ័យខ្លាច
Tror Sopheap
December 4 2024
561 views

#កុមារ

ក្បួនអប់រំកូនឱ្យចេះពឹងខ្លួនឯង ហើយមានសុភមង្គលផ្លូវចិត្ត
Tror Sopheap
December 3 2024
348 views

#កុមារ

ក្បួនចិញ្ចឹមកូន ៤នេះ ឱ្យកូនមានខួរក្បាលឆ្លាត ចេះស្តាប់គ្នា និងរឹងមាំថ្ងៃអនាគត
Tror Sopheap
November 5 2024
502 views

#កុមារ

ក្បួនឪពុកម្តាយជប៉ុនចិញ្ចឹមកូន នាំឱ្យកូនមានសុភមង្គល សុខភាពល្អ និងឆ្លាតវៃ
Tror Sopheap
October 9 2024
222 views

#កុមារ

នេះជាអាថ៌កំបាំងចិញ្ចឹមកូនឱ្យវៃឆ្លាត ចេះពឹងលើខ្លួនឯង ទៅអនាគតឪពុកម្តាយមិនឈឺក្បាលទេ
Tror Sopheap
September 13 2024
388 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia