អាហារ
វីតាមីន២នេះញុំាជាប់ ធ្វើឱ្យប៉ះពាល់តម្រងនោម លើសឈឈា.ម ក្រពះពោះវៀនផងដែរ
Thida Pet
September 18 2023
7.6 K views

ជាការពិតណាស់ ការទទួលទានវីតាមីនសម្រាប់ជំនួយដល់សុខភាពគឺសំខាន់ខ្លាំងណាស់។ ក៏ប៉ុន្ដែការញុំាប្រភេទវីតាមីនលើសកំណត់ អាចបង្កជាផលប៉ះពាល់ដល់សុខភាពរបស់អ្នកដូចគ្នា។ អាស្រ័យហេតុនេះហើយកុំញុំាប្រភេទវីតាមីន២នេះលើសកំណត់ បើមិនចង់គ្រោះថ្នាក់ដល់សុខភាពរបស់អ្នក ក្រៅជាងជួយ។

នៅក្នុងថ្ងៃនេះផងដែរ ក្រុមការងារចាបបៃតង ចង់ចែករំលែកពីផលប៉ះពាល់របស់វីតាមីន២ប្រភេទ ល្អសម្រាប់សុខភាពប្រសិនណាអ្នកញុំាបានត្រឹមត្រូវ។ ក៏ប៉ុន្ដែអាចធ្វើឱ្យអ្នកប៉ះពាល់សុខភាពណាស់បើចេះតែញុំាលើសកំណត់ឬក៏រាងកាយមិនខ្វះវីតាមីននេះ តែបែរជាចេះតែញុំាតាមគេថាល្អចំពោះសុខភាព នេះបើយោងតាមរយៈប្រភពhealthline។

ទី១វីតាមីនc៖ វីតាមីននេះគឺមានច្រើននៅក្នុងបន្លែផ្លែឈើ បើនិយាយពីអត្ថប្រយោជន៍វិញគេទទួលស្គាល់ណាស់ថាមានប្រយោជន៍ចំពោះសុខភាព។ អត្ថប្រយោជន៍ទាំងនោះមានដូចជា ជំនួយខួរក្បាល ឆ្អឹង សម្រស់ បង្កើនប្រព័ន្ធភាពសុំាក្នុងរាងកាយ រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។ ក៏ប៉ុន្ដែក្នុងករណីអ្នកញុំាវីតាមីនcលើសកំណត់អាចបង្កជាផលប៉ះពាល់ជាច្រើនដូចជា​ក្រពះពោះវៀន ក្អួតចង្អោរ រាក ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហាររបស់អ្នកផងដែរ។ មួយវិញទៀត វីតាមីនcក៏បង្កជាផលប៉ះពាល់ដល់សុខភាពញុំាច្រើន អាចលើសជាតិដែកក្នុងខ្លួន ។ ការទទួលវីតាមីនcលើសអាចបង្កផលប៉ះពាល់ដល់សរីរាង្គខាងក្នុងដូចជា ថ្លើម លំពែង បេះដូង ប្រព័ន្ធប្រសាទកណ្ដាល គ្រួសក្នុងតម្រងនោមជាដើម។

ទី២វីតាមីនD៖ វីតាមីនdអាចបង្កជាផលប៉ះពាល់ដល់សុខភាពរបស់អ្នកច្រើន ក៏ប៉ុន្ដែប្រសិនណាអ្នកញុំាច្រើនលើសកំណត់អាចបង្កជាគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកដូចគ្នា មានដូចជា ការពិបាករំលាយអាហារដូចជា ក្អួត ចង្អោរ ទល់លាមក និងឈឺក្រពះ អស់កម្លាំង វិលមុខ ស្រវាំងភ្នែក និងច្របូកច្របល់ បាត់បង់ចំណង់អាហារ ការនោមច្រើនពេក គ្រួសក្នុងតម្រងនោម របួសតម្រងនោម សម្ពាធឈាមខ្ពស់ និងភាពមិនប្រក្រតីនៃបេះដូង ការខះជាតិទឹកដូច្នេះប្រសិនណាអ្នកញុំាមិនដឹងពីបរិមាណរបស់វាត្រឹមត្រូវវគឺអាចបង្កជាគ្រោះថ្នាក់ដូចបានរៀបរាប់ខាងលើបាន អាស្រ័យហេតុនេះហើយប្រសិនណាអ្នកចង់ញុំាត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញឱ្យបានត្រឹមត្រូវ ចៀសវាងញុំាតាមគេ ព្រោះរាងកាយរបស់មនុស្សម្នាក់ៗខុសៗគ្នា មិនអាចចេះតែញុំាបានបរិមាណដូចគ្នានោះឡើយ៕

អត្ថបទដោយ៖ ធីតា

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.5 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
2.5 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
2.3 K views

#ជំងឺ

ដំណឹងល្អ! មន្ទីរពេទ្យ ១នេះ ពិនិត្យរកជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចំនួន ៥ថ្ងៃ
Tror Sopheap
May 3 2026
1.1 K views

#ចិត្តសាស្ត្រ

ចង់មានក្តីសុខ! នេះជាក្បួននាំឱ្យប្រជាជនហ្វាំងឡង់មិនចេះស្រ្តេស គ្មានសម្ពាធផ្នែកផ្លូវចិត្ត
Tror Sopheap
May 1 2026
552 views

#ជំងឺ

ប្រយ័ត្នតិច! ៤រោគសញ្ញាបញ្ជាក់ថា អ្នកកំពុងតែមានជំងឺខ្សោយក្រពះពោះវៀនហើយ
Tror Sopheap
May 3 2026
344 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia