ជំងឺ
វិធីថែទ្វារមាសពេលមករដូវ​ អំឡុងខែភ្លៀងការពារធុំក្លិន ធ្លាក់សរមាស់ បង្កជំងឺគ្រោះថ្នាក់ឡើងមក
Thida Pet
August 4 2024
1 K views

វិធីថែទ្វារមាសពេលមករដូវ​ អំឡុងខែភ្លៀងការពារធុំក្លិន ធ្លាក់សរមាស់ បង្កជំងឺគ្រោះថ្នាក់ឡើងមក

ការថែរក្សាទ្វារមាស គឺជារឿងចាំបាច់ ហើយអ្វីដែលកាន់តែចាំបាច់ជាងនេះទៀតគឺនៅអំឡុងពេលមករដូវនិងខែភ្លៀងព្រោះខែនេះគឺងាយនឹងឆ្លងរោគចូល ហើយអាចបង្កជាជំងឺឡើងមក បង្កជាបញ្ហារលាក រមាស់ ធ្លាក់សមានក្លិនមិនល្អឡើងមក។ ដូច្នេះហើយនេះគឺជាក្បួនដែលអាចជួយការពារស្រីៗយើងពីបញ្ហាខាងលើបានច្រើន ឱ្យតែព្យាយាមអនុវត្តឱ្យបានត្រឹមត្រូវ។

យោងតាមរយៈការបកស្រាយដោយវេជ្ជបណ្ឌិត សូ សុដាវី ឯកទេសសម្ភពនឹងរោគស្រ្តី នៅមន្ទីរពេទ្យកុមារដំរីបានចែករំលែកខ្លះៗពីមូលហេតុអ្វីធ្វើឱ្យធ្លាក់សឡើងមក វិធីការពារ រួមទាំងផលប៉ះពាល់ដល់សុខភាពប្រសិនណាបងប្អូនស្រីៗទុកឱ្យធ្លាក់សរុំារ៉ៃមិនបានព្យាបាលឱ្យបានទាន់ពេលវេលា ត្រឹមត្រូវ។

- ចំពោះការប្រើប្រាស់សំឡីនៅពេលមករដូវ អ្នកខ្លះគាត់ប្រើប្រាស់មិនបានផ្លាស់ប្ដូរឱ្យបានទៀងទាត់ អាចឈានដល់៣ទៅ៤ម៉ោងហើយគាត់មិនបានផ្លាស់ប្ដូរគឺអាចបង្កជាមេរោគ ហើយងាយឆ្លងមេរោគចូលខាងក្នុងបានយ៉ាងលឿន។ ការងូតទឹកវេជ្ជបណ្ឌិតបានបកស្រាយថា​ការងូតទឹកដែលមានត្រាំសាប៊ូ ពពុះៗក៏ងាយឆ្លងរោគដូចគ្នា។ ប្រភេទខោក្នុង ដែលចូលចិត្តស្លៀកជាប្រចាំ ហើយខោក្នុងនោះ សើមមិនបានសម្អាតឱ្យបានត្រឹមត្រូវ ឬក៏ហាល់ថ្ងៃមិនបានស្ងួតល្អគឺធ្វើឱ្យស្រ្តីប្រឈមនឹងធ្លាក់សរមាស់ឡើងមកដូចគ្នា។

បន្ថែមលើសពីនេះកត្តាផ្សេងៗទៀតដែលបងប្អូនស្រីៗត្រូវ ធ្វើពេលមករដូវ ៖

ការធ្វើអនាម័យខ្លួនប្រាណក៏សំខាន់ ការធ្វើអនាម័យទ្វារមាសក៏សំខាន់។ អ៊ីចឹងតើមានបងប្អូនស្រីៗណាខ្លះដែលមិនទាន់បានយល់ដឹងច្បាស់ ទាក់ទងនឹងការធ្វើអនាម័យទ្វារមាសរបស់ខ្លួននៅពេលធម្មតា និងពិសេសមួយទៀតពេលមករដូវតែម្ដង។ ហើយមានដឹងអត់បើធ្វើអនាម័យទ្វារមាសមិនបានត្រឹមត្រូវធ្វើឱ្យស្រ្តីជួយបញ្ហាអ្វីខ្លះ​ បងប្អូនកុំភ្លេចអានអត្ថបទនេះឱ្យចប់ក្រុមការងារចាបបៃតង នឹងពាំនាំការបកស្រាយតាមរយៈវេជ្ជបណ្ឌិតជំនាញផ្នែកសម្ភពនិងរោគស្រ្តី គ្លីនិកដំរីគឺ វេជ្ជបណ្ឌិត វេជ្ជបណ្ឌិត ទេព សម្ភស្ស វេជ្ជបណ្ឌិតបានបទពិសោធន៍ព្យាបាលជំងឺរយៈពេល២២ឆ្នាំមកហើយ។

ក្នុងនោះផងដែរ វេជ្ជបណ្ឌិតបានពន្យល់ថា ជាទូទៅការធ្វើអនាម័យគឺសំខាន់ខ្លាំងណាស់ មិនថាអនាម័យខ្លួនប្រាណឬកាន់តែពិសេសទៀតនោះគឺការធ្វើអនាម័យនៅតំបន់ទ្វារមាសទាំងពេលធម្មតា និងពេលមករដូវ។ ពីព្រោះថាបើស្រ្តីគាត់ធ្វើអនាម័យបានត្រឹមត្រូវអាចជួយការពារគាត់ពីការចម្លងរោគពីទ្វារមាសខាងក្រៅ ទៅដល់ក្នុងស្បូន ទៅដល់ក្នុងអាងត្រគាក ទៅដល់ក្នុងប្រដាប់ភេទឬក៏ទៅដល់ សរីរាង្គដែលនៅជិតក្បែរគ្នានឹងផងដែរ។

វេជ្ជបណ្ឌិតបានបន្ដថា បើស្រ្តីគាត់មិនបានធ្វើអនាម័យ ឬក៏គាត់ធ្វើអនាម័យមិនបានត្រឹមត្រូវតាមក្បូនវេជ្ជសាស្រ្ត គឺអាចធ្វើឱ្យស្រ្តីងាយបង្ករោគដូចគ្នា។ ទី១អាចធ្វើឱ្យរលាកទ្វារមាសខាងក្រៅ ទី២មេរោគអាចជ្រាបចូលទៅតាមទ្វារមាសទៅដល់មាត់ស្បូន ដល់តួស្បូនទៅដល់ដៃស្បូនជាដើម អាចធ្វើឱ្យស្រ្តីងាយប្រឈមមុខនឹងការឆ្លងជំងឺកាមរោគ អាចធ្វើឱ្យរលាកដៃស្បូន ខ្ទុះក្នុងដៃស្បូន ធ្វើឱ្យពិការរភាពផ្លូវបន្ដពូជធ្វើឱ្យគាត់ប្រឈមអត់មានកូន និងប្រឈមគ្រោះថ្នាក់ធំៗជាច្រើនទៀតប្រសិនណាគាត់មិនបានធ្វើអនាម័យឱ្យបានត្រឹមត្រូវឬក៏មិនបានធ្វើអនាម័យ ៕

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1264

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 25 2025
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
#អាហារApril 25 2025
អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
#អត្ថបទ PRApril 25 2025
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
#ចិត្តសាស្ត្រApril 24 2025
អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
#អត្ថបទ PRApril 24 2025
មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ
#អាហារApril 23 2025
លោកគ្រូ លីម បញ្ជាក់ថា៖ អ្នកមានទម្លាប់បែបនេះ ជួយកាត់ជាតិខ្លាញ់ចេញពីក្បាលពោះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia