ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៥នាក់ថែមទៀត។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺឆ្លងក្នុងសហគមន៍ទាំង៥៨នាក់ មានជនជាតិចិនចំនួន ៤១នាក់ វៀតណាម៩នាក់ ខ្មែរ៥នាក់ កូរ៉េម្នាក់ សង្ហិបុរីម្នាក់ និងជប៉ុនម្នាក់។ ចំណែកអ្នកធ្វើដំណើរមកពីក្រៅប្រទេសហើយរកឃើញកូវីដ១៩ ចំនួន៧នាក់វិញ គឺមានជនជាតិខ្មែរម្នាក់ ដែលជាកងទ័ពមួកខៀវ និង៦នាក់ផ្សេងទៀតជាជនជាតិចិន នៅខេត្តព្រះសីហនុ។
- បុរសជនជាតិខ្មែរ អាយុ ៦៥ឆ្នាំ បំរើការនៅអង្គការសហប្រជាជាតិ (កងទ័ពមួកខៀវUN) មាន អាសយដ្ឋានស្នាក់នៅភូមិកូនមុំ ស្រុកកូនមុំ ខេត្តរតនៈគិរី ជាអ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រិក បន្តជើង ហោះហើរនៅប្រទេសឥណ្ឌា មកដល់កម្ពុជានៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសវីដ-១៥។
ដូច្នេះ សូមប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នគ្រប់គ្នា ជាពិសេសបើមិនមានការងារចាំបាច់ កុំចេញទៅក្រៅ ដើម្បីការពារសុវត្ថិភាព៕
អត្ថបទដោយ៖ ទ្រ សុភាព