ចិត្តសាស្ត្រ
ការសិក្សារកឃើញថា ការរួមភេ.ទមានគុណសម្បត្តិដេញបញ្ហាផ្លូវចិត្តទាំង ២នេះ

ការរួមភេទជាចំណែកជួយសុខភាពផ្លូវអារម្មណ៍ និងរឹតចំណងសម្ព័ន្ធភាពដៃគូឱ្យផ្អែមល្ហែម។ វាជាអារម្មណ៍មិនអាចបំភ្លេចក្នុងចំណងសម្ព័ន្ធភាពផ្លូវភេទនេះ បើយើងដាក់អារម្មណ៍លេងជាមួយវាដូចហ្គេម ក្នុងលក្ខណៈខណៈនេះ វាក៏ជួយបន្ថយបញ្ហាផ្លូវចិត្តដែរ។ តើការរួមភេទជួយកម្ចាត់បញ្ហាផ្លូវចិត្តអ្វីខ្លះ?

ការរួមភេទ ជាកត្តាជម្រុញអរម៉ូនយ៉ាងធំ ក្នុងការបំលែងអារម្មណ៍ឱ្យរីករាយឱ្យបញ្ចេញសារធាតុគីមីក្នុងខួរក្បាល ដើម្បីកាត់បន្ថយបញ្ហាផ្លូវចិត្តទី១ គឺបញ្ហាកម្រិតអរម៉ូនស្ត្រេសនេះឯង។ ការសម្រេចភេទបែបទោល មិនល្អដូចជារួមភេទជាមួយដៃគូនោះទេ។ តាមវេជ្ជបណ្ឌិត Sandra L. Caron ផ្នែកទំនាក់ទំនងផ្លូវភេទ និងគ្រួសារ បញ្ជាក់ច្បាស់ៗ ថា ការសិក្សាជាច្រើនបានស្រាវជ្រាវពីការរួមភេទនេះ មានអត្ថប្រយោជន៍ច្រើន បើពួកគេរួមគ្នាលេងហ្គេមនេះបានល្អដល់ចំណុចកំពូលរៀងៗខ្លួននោះ អស់ស្រ្តេសពង្រឹងផ្លូវចិត្តមាំឡើង។

ការឈានដល់ចំណុចកំពូលលនេះ តាមសារព័ត៌មានសុខភាព verywellmind បញ្ជាក់ថា នៅក្នុងអំឡុងពេលប៉ះរាងកាយ និងការស្ទាបអង្អែលគ្នាតិចៗ ប្រកបដោយក្តីស្រឡាញ់របស់ដៃគូ ដើម្បីបញ្ចេញអរម៉ូនក្តីស្រឡាញ់កក់ក្តៅ ហៅថា (អុកស៊ីតូស៊ីន ឬOxytocin)។ ភាពស្និទ្ធស្នាលខាងផ្លូវភេទ ឈានដល់ចំណុចកំពូល វាផ្តល់នូវអរម៉ូនអុកស៊ីតូស៊ីន។ អរម៉ូននេះមានឥទ្ធិពលបំបាត់ជំងឺផ្លូវចិត្តទី២គឺការឈឺចាប់ និងអារម្មណ៍តានតឹងក្នុងចិត្តនេះឯង។

មិនត្រឹមតែប៉ុណ្ណោះ ពេលអ្នកមានសកម្មភាពអំឡុងពេលរួមភេទនេះ បញ្ចេញអរម៉ូន Endorphins ជាសារធាតុបញ្ជូនតាមសរសៃប្រសាទ ជាការឆ្លើយតបទៅនឹងការឈឺចាប់ដូចគ្នានឹងអរម៉ូនអុកស៊ីតូស៊ីនព្យាបាលផ្លូវចិត្តដែរ។តាមការសិក្សាមួយបានចេញផ្សាយក្នុងខែមករា ឆ្នាំ ២០១៥ នៅក្នុង American Journal of Cardiology បានរកឃើញថា បុរសរួមភេទ ២ទៅ ៤ដងក្នុងមួយសប្តាហ៍ ធ្វើឱ្យគាត់មានហានិភ័យស្រ្តេសតិចជាង និងការឈឺចាប់តិចជាងមុន ល្អជាងអ្នករួមភេទម្តងក្នុងមួយខែ ឬតិចជាងនេះ។ ដូច្នេះ ​អត្ថប្រយោជន៍ការរួមភេទ​ជួយ​បំបាត់​ស្ត្រេ​សនិងការឈឺចាប់​ផ្លូវអារម្មណ៍រុំារ៉ៃ ហើយការរួមភេទអាចជួយទប់ទល់នឹងឥទ្ធិពលអារម្មណ៍វិជ្ជមានក្នុងជីវិតផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2705

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia