អាហារ
ទឹកត្នោតខ្មែរថែសុខភាព! ទឹកត្នោតផ្អែមញុំា២-៣ដង\សប្តាហ៍ជួយថែសម្រស់ និងសរីរាង្គខាងក្នុង
Pheakdey Pao
September 12 2022
858 views

ផ្អែកលើការចុះផ្សាយរបស់គេហទំព័រ finelib.com ស្តែងពីលក្ខណៈសម្បត្តិ៧ដែលអ្នកទទួលទាននឹងទទួលបានពីទឹកត្នោតក្រោយពេលពីទទួលទាន៖

១. ជំនួយភ្នែក៖ វត្តមាននៃវីតាមីននៅក្នុងទឹកត្នោតដូចជា វីតាមីន C និង B មានតួនាទីសំខាន់ដើរតួយ៉ាងសំខាន់ជម្រុញប្រព័ន្ធសរសៃភ្នែក ខណៈពេលវីតាមីន C ជួយបង្កើតជាលិកាភ្ជាប់នៃរាងកាយនិងសសៃឈាមនៃភ្នែក ការពារបញ្ហាភ្នែកដូចជា ភ្នែកឡើងបាយ ស្ងួត ខ្សោះជីវជាតិនៃកោសិកា ...ជាដើម។ រីឯវីតាមីន B1 និង B12 ជួយដោះស្រាយបញ្ហាសរសៃឈាមទាក់ទងនឹងរីទីណា នៅក្នុងការរលាករ៉ាំរ៉ៃ និងបញ្ហាសរសៃភ្នែកផ្សេងទៀត។

២. បង្កើតរចនាសម្ព័ន្ធរាងកាយ៖ អាស៊ីតអាមីណូជាច្រើនមាននៅក្នុងទឹកត្នោត ដើរតួជាប្លុកសំខាន់នៃសារធាតុចិញ្ចឹមម៉ាក្រូ-ប្រូតេអ៊ីន។ សារធាតុចិញ្ចឹមដើរតួយ៉ាងសំខាន់ក្នុងការជួសជុលជាលិការាងកាយរចនាសម្ព័ន្ធឆ្អឹង និងសាច់ដុំ។

៣. សក់ និងស្បែក៖ សារធាតុចិញ្ចឹមនៅក្នុងទឹកត្នោតជួយចិញ្ចឹមស្បែក សក់ និង ក្រចក (ម្រាមដៃនិងម្រាមជើង) ថែមទៀតផង ដោយវីតាមីន ស័ង្កសី ម៉ាញ៉េស្យូម និងសារធាតុផ្សេងទៀត ជួយក្នុងការជំរុញកោសិកាថ្មី ដោយជម្រុះកោសិកាដែលងាប់នៅក្នុងរាងកាយ ហើយជំនួសវាដោយផ្តល់ឱ្យស្បែកនូវសភាពទន់រលោងនិងមានរូបរាងល្អជាងមុន។

៤. ព្យាបាលកន្ទួលស្បែក៖ ទឹកត្នោត ត្រូវបានក្បួនវេជ្ជសាស្ត្របុរាណប្រើសម្រាប់ព្យាបាលជំងឺស្បែកដូចជាកន្ទួល រមាស់ រោលស្បែក ជាពិសេសកើតចំពោះកុមារតូចៗ។ ដោយវិធីធ្វើនោះគេយកទឹកត្នោតទៅត្រដុសតំបន់ដែលមានបញ្ហា ដើម្បីជួយកាត់បន្ថយនូវរោគអាការឱ្យធូរស្បើយ។

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទទាក់ទង

#អាហារ

អាស៊ូក្រពះផង! ញ៉ាំអាហារ ៥ប្រភេទនេះពោះទទេ ខូចក្រពះអស់ហើយ
Pov Saru
October 30 2025
393 views

#អាហារ

អាណិតក្រលៀនផង! ញ៉ាំអាហារ ៥មុខនេះរាល់ថ្ងៃ វាសនាក្រលៀនឆាប់ខូច ឆាប់លាងឈាមណាស់
Tror Sopheap
October 30 2025
3.3 K views

#អាហារ

អាហារ ៥ ប្រភេទជួយការពារសក់ស្កូវមុនអាយុ ជួយបំប៉នសក់ពីខាងក្នុង
Pov Saru
October 29 2025
584 views

#អាហារ

ញ៉ាំបន្លែ ១នេះរាល់ថ្ងៃ មិនធុញ កាន់តែសម្រកគីឡូ បញ្ចុះជាតិស្ករក្នុងឈាម ការពារទល់លាមក
Tror Sopheap
October 28 2025
2.7 K views

#អាហារ

ថ្លើមមានតួនាទីកម្ចាត់ជាតិពុល! ញ៉ាំអាហារទាំង ៤នេះ ថែរក្សាថ្លើមមានសុខភាពល្អ
Tror Sopheap
October 27 2025
632 views

#អាហារ

ទៅផ្សារកុំរំលងឱ្យសោះត្រី ១ប្រភេទនេះ ឆ្ញាញ់ហើយសម្បូរជីវជាតិជំនួយបេះដូង និង ជួយអភិវឌ្ឍខួរក្បាល
Pov Saru
October 26 2025
665 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia