អ្នកចង់សម្រកគីឡូ វាមិនមែនជាងាយស្រួលទេ ត្រូវមានការតាំងចិត្តខ្ពស់ជម្នះភាពខ្ចិល។ បើអ្នកមានបំណងចង់ស្រកគីឡូមែន កុំហូបអាហារមានរសជាតិមួយនេះ ជាតិខ្លាញ់ក្នុងខ្លួនរបស់អ្នកក៏ស្រកតាមដែរ។ រឿងទីមួយហ្នឹងគឺចូរអ្នកកាត់បន្ថយជាតិស្ករកែច្នៃឬជាតិផ្អែមចេញពីរបរអាហារជាប្រចាំថ្ងៃរបស់អ្នក(ឱ្យមានកម្រិតតិចតាមអាចធ្វើបាន)។ យោងតាមគេហទំព័រ healthline បញ្ជាក់ថា អ្នកហូបអាហារតាមចិត្តចង់ សម្បូរជាតិស្ករកែច្នៃច្រើន មានបញ្ហាសុខភាពកើតទឹកនោមផ្អែម និងឡើងជាតិខ្លាញ់ផងដែរ។ មនុស្សភាគច្រើនហូបសាច់អាំងសម្បូរជាតិខ្លាញ់ ហូបឆាច្រើន និងជាតិផ្អែម ចេះតែធាត់រហូត។ នេះជាតម្រុយដែលធ្វើឱ្យមនុស្សមិនអាចស្រកទម្ងន់បាន។
ពេលអ្នកកាត់បន្ថយការញ៉ាំអាហារ ឬភេសជ្ជៈកាហ្វេមានជាតិស្ករតិចឬគ្មានជាតិផ្អែមនោះរាងកាយក៏ស្រូបជាតិខ្លាញ់មកដុតបម្លែងធ្វើជាថាមពលជំនួសវិញ។ តាមលោកវេជ្ជបណ្ឌិត Gupta ជាអ្នកជំងឺមហារីកបាននិយាយថា គ្មាននរណាម្នាក់ស្លាប់ដោយសារតែជំងឺមហារីកនោះទេ លើកលែងតែការធ្វេសប្រហែសមិនយកចិត្តទុក្ខដាក់ចូលចិត្តអាហារផ្អែមៗ តែប៉ុណ្ណោះ”។ ហើយជាតិស្ករក៏ជួយបង្កើនជាតិខ្លាញ់ក្នុងរាងកាយរបស់អ្នកកើនឡើងនាំឱ្យធាត់ មានបញ្ហាលើសឈាម និងកើតជំងឺមហារីកថែមទៀត។
ពេលអ្នកកាត់បន្ថយការទទួលទានជាតិស្ករ ហើយគ្មានជាតិស្ករក្នុងខ្លួនរបស់អ្នកនោះទេ កោសិកាមហារីកនឹងងាប់តាមធម្មជាតិ។ ហើយជាតិខ្លាញ់ក៏រលាយតាមហ្នឹងដូចគ្នាដែរ។ តាមការសិក្សាមួយក្នុងឆ្នាំ២០២០ បានបញ្ជាក់ថា ការញ៉ាំអាហារមានជាតិស្ករ ឬកាបូអ៊ីដ្រាតទាប ជួយឲ្យមនុស្សអ្នកស្រកគីឡូលឿនណាស់។ ព្រោះរបបអាហារមានជាតិស្ករទាប មានសមត្ថភាពកាត់បន្ថយចំណង់អាហារ ដែលធ្វើឱ្យអ្នកកុំឱ្យឡើងគីឡូរក្សារាងស្អាតថែមទៀត៕ អត្ថបទដោយ៖ ទ្រ សុភាព