ត្បិតបច្ចុប្បន្នដំណើរការចាក់វ៉ាក់សុំាងមានភាពរលូន និងផ្ដល់ជាស្មាបង្អែកដ៏រឹងពឹងមួយ ប៉ុន្តែនៅមានបបញ្ហាមួយចំនួនតូចកំពុងបង្កប់ ហើយអាចបង្កើតជាហេតុផលដែលធ្វើឱ្យអ្នកចាក់មិនបានទទួលផលពីវ៉ាក់សុំាងពេញលេញ។
តាមប្រសាសន៍របស់លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិកាក្រសួងសុខាភិបាលក្នុងការបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង នៅខេត្ដបាត់ដំបងបានឱ្យដឹងថា កន្លងមកនេះមានប្រជាជនយើងមួយចំនួនតូចដែលបានចាក់វ៉ាក់សុំាងនៅតែបាត់បង់ជីវិតបន្ទាប់ពីឆ្លងកូវីដ១៩ ដោយសារគាត់មិនព្រមចាក់វ៉ាក់សុំាងគ្រប់ដូសទាំង២លើក ដែលក្រសួងសុខាភិបាលបានកំណត់។
លោកជំទាវបានផ្ដល់ប្រសាសន៍សង្កត់ធ្ងន់ថា“បងប្អូនដែលត្រូវចាក់ដូសទី២ដែលនៅសល់ សូមមេត្តាអញ្ជើញមកចាក់ឱ្យបានរួសរាន់បើដល់ពេលហើយ មិនមែនថាមកចាក់ឱ្យលឿនហើយខុសពេលទេ មានន័យថាបើដល់ថ្ងៃដល់ពេលហើយសូមអញ្ជើញមកចាក់ ដើម្បីឱ្យយើងទទួលបានរបាំងការពារសម្រាប់ខ្លួនយើងឱ្យបានត្រឹមត្រូវ ព្រោះបើយើងចាក់បានតែមួយដូសទេ ព្រោះឥឡូវយើងសង្កេតឃើញហើយ អ្នកស្លាប់បាត់បង់ជីវិតមួយចំនួនតូចនេះ គាត់ចាក់វ៉ាក់សុំាងដែរតែគាត់ចាក់អត់គ្រប់ ចឹងវាខុសវាអត់គ្រប់ ចឹងសុំឱ្យបងប្អូនយើងមកចាក់ឱ្យគ្រប់ ហើយឈានទៅចាក់ដូសជំរុញ”។
ដើម្បីសុវត្ថិភាពខ្ពស់អាចការពារជីវិតខ្លួនឯងនិងមនុស្សក្បែរខ្លួនបាន សូមបងប្អូនគោរពតាមការកំណត់របស់ក្រសួងសុខាភិបាល ទាំងចំនួនដូសទី២និងជំរុញបន្តបន្ទាប់ ព្រមទាំងចាក់តាមពេលវេលាដែលបានកំណត់ ឱ្យបានគ្រប់ៗគ្នា និងបន្តការពារខ្លួនតាមរយៈ៣ការពារនិង៣កុំទាំងអស់គ្នាបន្ថែមទៀត។
អត្ថបទដោយ៖ភោគ ម៉ារី